នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១២នៅអគ្គស្នងការដ្ឋាននគរបាលជាតិអគ្គរាជទូតអង់គ្លេស និងការិយាល័យ CEOP បានប្រគល់បណ័្ណសរសើរជូនឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើកិច្ចប្រតិបត្តិការទប់ស្កាត់ការជូញដូរផ្លូវភេទលើកុមារ ដែលប្រគល់ជូនដោយ លោក Andy Baker នាយកប្រតិបត្តិ CEOP និងលោកMark Gooding អគ្គរាជទូតអង់គ្លេស ។
ក្នុងការផ្តល់ប័ណ្ណសរសើរនេះដែរឯកឧត្តមអគ្គស្នងការនគរបាលជាតិបានថ្លែងអំណរគុណ ហើយបានចាត់ទុកការផ្ដល់នេះជាការលើកទឹកចិត្តដល់មន្រ្តីនគរបាលកម្ពុជា និងខិតខំក្នុងកិច្ចប្រតិបត្តិការបន្តទៀត ។ ឯកឧត្តមក៏បានសំណូមពរដល់ការិយាល័យ CEOP លើការជួយពង្រឹងសមត្ថភាពមន្រ្តីនគរបាលតាមរយៈវគ្គបណ្តុះបណ្ដាលលើការបង្កា្របបទល្មើសការជូញដូរផ្លូវភេទតាមប្រព័ន្ធអ៊ិនធឺណេតព្រោះប្រទេសកម្ពុជាកំពុងមានភាពទូលំទូលាយលើការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណេត ៕
ថ្ងៃនេះ | 34471 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 76804 | នាក់ |
ខែនេះ | 224077 | នាក់ |
ឆ្នាំនេះ | 2968381 | នាក់ |
សរុប | 56567277 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:08 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net