ព័ត៌មានក្ដៅ

    កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ

    ដោយៈ សុភា កំពង់ស្ពី ថ្ងៃទី 01 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 05:55 នាទី ចំនួនអានៈ 1384

    កូដកម្មមួយបានកើតឡើងតាំងពីព្រឹកថ្ងៃទី២៨ ខែមិថុនារហូតមកដល់ថ្ងៃទី២៩ឆ្នាំ២០១២ ស្ថិតនៅក្នុងឃុំមហាឬស្សីស្រុកកងពិសីខេត្តកំពង់ស្ពឺរវាងកម្មករ-ការិនី រោងចក្រវីងស្ដាប្រមាណជាង១០០០នាក់ បាននាំគ្នាធ្វើកូដកម្មមិនព្រមចូលធ្វើការដោយបានទាមទារឲ្យថៅកែ គោរពលក្ខ័ណការងាររបស់ពួកគេជាច្រើនចំណុច ទើបព្រមចូលធ្វើការវិញ។ 

    ប្រភពព័ត៌មានបានអោយដឹងថាមូលហេតុដែលនាំអោយផ្ទុះកូដកម្មនេះគឺនៅពេល ដែលកម្មការិនីទាំងនោះទ្រាំពុំបាននៅទង្វើរបស់ក្រុមនិយោជកដែលមិន គោរពសិទ្ធិកម្មករនិងមានលក្ខ័ណការងារមិនល្អចំពោះពួកគាត់។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថាមូលហេតុដែលនាំអោយពួកគេចេញធ្វើកូដកម្មនេះ ដោយសារតែ ពួកគាត់មិនទទួលបានសិទ្ធិគ្រប់គ្រាន់      ក៏មិនទទួលបានប្រាក់គ្រប់គ្រាន់សម្រាប់ទ្រទ្រងជីវភាពរបស់ពួកគាត់ដែល ពី១ថ្ងៃទៅ១ថ្ងៃទំនិញកាន់តែឡើងថ្លៃឯប្រាក់បៀវត្តន៏នៅតែដដែល។

    មុនដំបូងការទាមទារបស់កម្មករមានតែ៤ចំណុចដែលរួមមាន ទី១.សុំបន្ថែម ប្រាក់ថ្លៃបាយក្នុងមួយថ្ងៃ ៤០០០រៀល ទី២. សុំបន្ថែមប្រាក់ថ្លៃស្នាក់នៅសម្រាប់កម្មការិនីដែលមានផ្ទះឆ្ងាយក្នុង មួយខែ១៥ដុល្លារ ទី៣. មិនឲ្យម្ចាស់រោងចក្រឬមេការរើសអើងចំពោះកម្មករ-ការិនី ព្រមទាំងអនុញ្ញាត្តឲ្យមានការបង្កើតសហជីពផងដែរ ទី៤. ត្រូវបញ្ឈប់កិច្ចសន្យាដែលមានរយៈពេលខ្លី។ បច្ចុប្បន្ននេះការទាម ទារបស់កម្មករបានកើងឡើងរហូតជាង១០ចំណុចហើយដែលក្រុមកម្មករបានរក ឃើញចំណុចអវិជ្ជមានរបស់ក្រុមនិយោជកនៃរោងចក្រមួយនេះ។ក្រុមកម្មករ បានអោយដឹងទៀតថា ពួកគាត់ នៅតែបន្តការតវ៉ាទាមទារឲ្យ ក្រុមនិយោជកអនុវត្តន៏ការគោរពសិទ្ធិកម្មករនិងមានលក្ខ័ណការងារល្អដល់ពួក គាត់ជាពិសេសអនុវត្តន៏គោរពច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ដោយមានចុះជាលាយលក្ខអក្សរឲ្យបានត្រឹមត្រូវចំពោះមុខមន្ត្រីជំនាញនិង តំណាងកម្មករទើបពួកគាត់ព្រមចូលធ្វើការងារវិញ។

    លោកស៊ិន ឈាងប្រធានមន្ទីការងារខេត្តកំពង់ស្ពឺមិនអាចសុំការបំភ្លឺបានទេ ដោយទូរស័្ទរបស់លោកមិនដំណើរការនៅវេលាម៉ោង២និង១៨នាទីថ្ងៃទី២៩ ខែមិថុនានេះ។តំណាងនយោជកនៃរោងចក្រវៃស្តាមិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺបានផងដែរទាក់ទងនិងបញ្ហាខាងលើ។

    ក្រុមកម្មករសុំអំពាវនាវដល់មន្រ្តីមន្ទីការងារខេត្តកំពង់ស្ពឺនិង សមត្ថកិច្ចដែលពាក់ព័ន្ធមេត្តារុះរាន់ចុះអនុវត្តន៏កាតព្វកិច្ចរបស់ខ្លួន ឪ្យបានឆាប់រហ័សដើម្បីដោះស្រាយបញ្ហាជូនពួកគាត់ខណះពេលដែលពួកគាត់នៅមិន ទាន់បានទទួលលិទ្ធផលពីក្រុមនិយោជកនិងមិនមានការអើពើពីមន្ត្រីជំនាញណា មួយចូលខ្លួនមកដោះស្រាយនៅឡើយ៕

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក?...    អាន636ដង លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហ?...    អាន2171ដង គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1361ដង អត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១២ កើតមាន១១៦លើកថយចុះ៨៨លើក    អាន700ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2607ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន847ដង រាស្ត្ររងគ្រោះថា៖ លោក ស៊ុំ ម៉ាប់ កំពុងតាំងខ្លួនជា ដាប ឈួន ទី២ រំលោភយកដីប្រជាពលរដ្ឋ មិនគោរ?...    អាន1169ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន889ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន981ដង អគ្គិភ័យបានឆាបឆេះផ្ទះពីរខ្នង ក្នុងរដូវបុណ្យចូលឆ្នាំចិន និង វៀតណាម   អាន762ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងសៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
    ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយនៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
    កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
    ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោលប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
    អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះImportant Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
    មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
    ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
    លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
    ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      6733នាក់
    ម្សិលមិញ    8510នាក់
    សប្ដាហ៍នេះ    6733នាក់
    ខែនេះ    379912នាក់
    ឆ្នាំនេះ   379912នាក់
    សរុប   35536017នាក់
    ថ្ងៃទី 27 ខែ 01 ឆ្នាំ 2020 ម៉ោង 13:17