សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម

ដោយៈ សៀ​ វិចិត្រ ខេត្ត​រត​ន​គីរី ថ្ងៃទី 09 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 09:22 នាទី ចំនួនអានៈ 1817

ចៅ​ក្រម​​ស៊ើប​សួរ​​នៃ​​តុ​លាការ​ ខេត្ត​​រតន​គិរី​ បាន​​ចេញ​​ដី​កា​​កោះ​​ហៅ​​សាក្សី​​ចំនួន​ ១២​នាក់​ មក​​បំ​ភ្លឺ​​ពី​​រឿង​​ក្តី​​ឃាត​កម្ម​​សម្លាប់​​អ្នក​​យក​​ព័ត៌​មាន​​កា​សែត​​វរ​ជន​​ខ្មែរ​ គឺ​​លោក​ ហង្ស ​សិរីឧត្តម ដែល​ក្រុម​ឃាត​ករ​បាន​ញាត់​សាក​សព​លោក​ដាក​ក្នុង​ឡាន​ខ្លួន​ឯង ហើយ​បើក​យក​ទៅ​ទុក​ចោក​ក្នុង​ចំ​ការ​ចន្ទី។​

សាក្សី​ទាំង ១២នាក់​មាន​បី​នាក់ ជា​ក្រុម​គ្រួសារ​ជន​រងគ្រោះ គឺ​អ្នកស្រី កែវ សុវណ្ណ ជា​ម្តាយ​បង្កើត អ្នកស្រី អឺម ចន្ធី ជា​ភរិយា និង​កញ្ញា សាន ម៉ារ៉ាឌី ជា​កូន​ស្រី​សព​លោក ហង្ស សិរីឧត្តម។ ចំណែក​សាក្សី​ចំនួន ៩នាក់​ទៀត មាន​ឈ្មោះ សាត សឿន ហៅ សឿន ផែនដី ឈ្មោះ លិប កេត មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​វ៉ឺនសៃ ឈ្មោះ ថង ចាន់ណា មន្ត្រី​ប៉ូលិស​ស្រុក​វ៉ឺនសៃ ឈ្មោះ គឹង សៀនឡៃ មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ជា​កូន​ភរិយា​ក្រោយ​របស់​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ឈ្មោះ សន គឹមសែន រស់ សំបូរ តឹង ឌឹកប៊ី តឹង យ៉ាងញ៉ឹង ឡេ ហុងស៊ឺង ជា​ប្រជាពលរដ្ឋ។

ចៅក្រម​ស៊ើបសួរ​លោក ឡុច ឡៅ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ពិត​ជា​ចេញ​ដីកា​កោះ​ហៅ​មនុស្ស​ចំនួន ១២នាក់ មក​បំភ្លឺ​ពី​រឿង​ក្តី​នេះ​បន្ត ចាប់​ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១២។

អ្នក​យក​ព័ត៌មាន​កាសែត​វរជន​ខ្មែរ លោក ហង្ស សិរីឧត្តម ត្រូវ​ឃាតក​មិន​ស្គាល់​មុខ​សម្លាប់​កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ហើយ​ក្រុម​ឃាតក​យក​សាកសព​លោក​ញាត់​ក្នុង​ឃ្លុប​ក្រោយ​រថយន្ត​របស់​លោក​ទៅ​ទុក​ចោល​នៅ​ចម្ការ​ស្វាយចន្ទី​មួយ នៅ​ភូមិ​ធួយអំពិល ឃុំ​ចាអ៊ុង ស្រុក​អូរជុំ ចម្ងាយ​ប្រមាណ ៣គីឡូម៉ែត្រ​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី។

ជន​សង្ស័យ​ពីរ​រូប គឺ​លោក អ៊ាន ប៊ុនហេង ហៅ អេង ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ភរិយា​ឈ្មោះ វី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​មនុស្ស​ឃាត​គ្រោង​ទុក លើ​លោក ហង្ស សិរីឧត្តម ហើយ​បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​ពីរ នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី បណ្ដោះ​អាសន្ន ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត។

មិន​មាន​ប្រភព​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​ថា ឃាតកម្ម​នេះ​មាន​ពាក់ព័ន្ធ​បញ្ហា​អ្វី​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​ប្រភព​អ្នក​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហង្ស សិរីឧត្តម បាន​និយាយ​ថា មុន​ពេល​គេ​សម្លាប់ គេ​បាន​កត់​សម្គាល់​ថា ឃាតកម្ម​លើ​រូប​លោក ហង្ស សិរីឧត្តម អាច​ជា​បញ្ហា​ជាប់​ពាក់ព័ន្ធ ដោយ​សារ​លោក​ធ្វើ​ឲ្យ​បែក​ធ្លាយ​រឿង​អាស្រូវ​ជំនួញ​ឈើ​ប្រណិត​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2549ដង សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩?...    អាន2338ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន2401ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន1823ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1735ដង ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?   អាន1514ដង លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមាន?...    អាន2267ដង ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1736ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1590ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1512ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39242នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81575នាក់
ខែនេះ    228848នាក់
ឆ្នាំនេះ   2973152នាក់
សរុប   56572048នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:02