លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​​​​​​​

ដោយៈ សៀ-វិចិត្រ ភ្នំពេញ ថ្ងៃទី 06 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 10:48 នាទី ចំនួនអានៈ 1567

លោកកុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ ជា​ភាសា​ខ្មែរ និង​អង់គ្លេស ​បញ្ជា​ក់ថា ករណី​របស់​លោក ម៉ម សូណង់ដូ គឺជា​រឿងក្តី​ឧក្រិដ្ឋនៅ​តុលាការ មិនមែន​ជា​រឿង​នយោបាយ​ទេ​ ហើយនី​ក្នុង​សេចក្តីថ្លែងការណ៍ ដែលមាន ៥ ចំណុច ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១២ មានខ្លឹមសារទាំងស្រុងដូចតទៅ​៖

១-​ករណី​របស់​លោក ម៉ម សូណង់ដូ និង​គូកន​របស់គាត់ មិនមែន​ជា​រឿង​សេរីភាព​សម្តែង​មតិ ឬ​ឯករាជ្យភាព និង​អព្យាក្រឹត​ភាព​របស់​តុលាកា​រ​​នៅ​​​ក​ម្ពុ​ជា​ទេ​​។​ ហើយ​​ក៏​​មិ​ន​មែ​ន​​​ជា​រឿង​នយោបាយ ដូច​ដែល​អ្នកខ្លះ ធ្វើការ​ចោទប្រកាន់ ដោយ​គ្មាន​ការពិត​នោះ​ឡើយ​។ ប្រទេស​កម្ពុជា គឺជា​សង្គម​ប្រជាធិបតេយ្យ បើក​ចំហ​មួយ ដែល​គោរព​នីតិវិធី​ច្បាប់​ត្រឹមត្រូវ​។​

២-​យោងតាម​ចម្លើយ ជា​កសិណសាក្សី របស់​សាក្សី​សំខាន់ៗ​មួយចំនួន នៅ​ចំពោះមុខ​តុលាការ លោក ម៉ម សូណង់ដូ គឺជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ នៃ​ចលនា​អបគមន៍​។ ទន្ទឹមនេះ តុលាការ​បាន​សំរេចសេចក្តី​លើ​លោក ម៉ម សូណង់ដូ ដោយ​ផ្អែក​លើ​ភស្តុតាង​យ៉ាង​ជាក់ស្តែង​។​

៣-​ករណី​របស់​លោក ម៉ម សូណង់ដូ គឺជា​រឿងក្តី ជា​លក្ខណៈ​បុគ្គល​ដាច់ដោយឡែក មិន​ជាប់​ទាក់ទង​នឹង​សេរីភាព​សម្តែង​មតិ​នោះទេ​។ ជា​ការពិត ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​របស់គាត់ នៅតែ​ដំណើរការ​ដដែល ហើយ​សមាគម​អ្នកប្រជាធិបតេយ្យ​កម្ពុជា​របស់គាត់ ក៏​បន្ត​ដំណើរការ​ជាធម្មតា​ផងដែរ​។​

៤-​ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​នៅ​ខាងក្រៅ​ងាយ​ក្នុង​ការធ្វើ​សេចក្តីថ្លែងការណ៍​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់​​​លើ​​ក​រណី​​លោ​ក​ ​ម៉​ម​ ​សូ​ណ​ង់​ដូ​​​។ ​សេ​ច​ក្តី​ថ្លែ​ង​កា​រ​ណ៍​​គ្មា​ន​​ភស្តុតាង​ទាំងនោះ ប៉ុនប៉ង​ជះឥទ្ធិពល​លើ​តុលាការ​កម្ពុជា ដែល​ធ្វើឲ្យ​ខូច​ដល់​ឯករាជ្យ និង​អព្យាក្រិតភាព​របស់តុ​លាកា​រ​។​

៥-​ក្នុងនាម​ជា​នីតិរដ្ឋ កម្ពុជា​ត្រូវតែ​អនុវត្ត​នីតិវិធី​ច្បាប់​របស់​ខ្លួន ហើយ​មិន​អាច​អនុញ្ញាត​ឲ្យមាន​អបគម​ន៍​បានទេ​។​

​ សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ខាងលើនេះ ជា​ការបញ្ជាក់​នឹង​ជំហរ​ចុងក្រោយ​បំផុត របស់​រាជរដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ និង​ដោយ​ផ្ទាល់មាត់​ជាច្រើន ដែល​បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ចាប់ពី​តាំងពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១២ ខណៈ​ដែល​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស​លោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ ក្នុង​រឿង​ចោទប្រកាន់ថា បង្កើត​តំបន់​អបគមន៍ ប្រឆាំង​រដ្ឋាភិបាល តាមរយៈ​ជម្លោះដីធ្លី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​ និងចោទប្រកាន់ថាលោក ម៉ម សូណង់ដូជាប់ពាក់ព័ន្ធជាមួយ ​លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្ថិតនៅ​សហរដ្ឋអាមេរិក។​

​សហរដ្ឋអាមេរិក បារាំង សហភាព​អឺរ៉ុប អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​-​អន្តរជាតិ និង​អង្គការ​ការពារ​អ្នកកាសែត​ជាតិ​-​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់ ចាត់ទុកថា ប្រព័ន្ធ​តុលាការ​កម្ពុជា មិន​ឯករាជ្យ ហើយ​ថា រឿង​ក្តី​របស់​លោក​ម៉ម​សូណង់ដូ ជា​រឿង​នយោបាយ និង​នាំឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បញ្ចេញមតិ​នៅ​កម្ពុជា ជាដើម​ ៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មេរោគ EV-71 សំលាប់កុម៉ានៅកម្ពុជា52នាក់ហើយ   អាន1724ដង លោក សម រង្ស៊ី ស្វែង​រក​​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ   អាន1818ដង បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនម?...    អាន2552ដង ពិធីមង្គលការកូនប្រុសលោកឧកញ៉ា សៀងណាំ និងកូនស្រីពៅ អតីតនាយករដ្ឋមន្ដ្រីថៃ នៅភ្នំពេញពុំមាន?...    អាន1843ដង លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1654ដង វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)   អាន3873ដង ពលរដ្ឋប្រមាណ១៤០០គ្រួសារទទួលបានទឹកស្អាតប្រើប្រាសនៅខេត្តកំពង់ស្ពឺ    អាន1709ដង ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស?...    អាន2329ដង លោក គង់ មង្គល ប្រធានសហគមបឹងពារាំងនិងបក្សពួកជិត២០នាក់បានវាយសម្លាប់អ្នកកាសែតម្នាក់មិនបា?...    អាន1910ដង ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង   អាន1850ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36107នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78440នាក់
ខែនេះ    225713នាក់
ឆ្នាំនេះ   2970017នាក់
សរុប   56568913នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:08