ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់

ដោយៈ ភ្នំពេញ ថ្ងៃទី 05 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:50 នាទី ចំនួនអានៈ 1751

​ថៅកែ​ហាង​លក់​សម្លៀកបំពាក់​កែសម្ផស្ស​យីហោ​ប៊ូ​ទិច​សាឡ​ន​និង​អ្នក​គ្រប់គ្រង​ហាង​ម្នាក់​ទៀត​ត្រូវ​បាន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ចំនួន​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​គ្រប់​ដៃ​បាន​ជិះ​ម៉ូតូ​មក​ស្ទាក់​ពីមុខ​និង​ស្ទាក់​ពីក្រោយ​ភ្ជង់​គំរាម​វាយ​នឹង​ស្នាប់​កាំភ្លើង​បែក​ក្បាល​ប្លន់​យក​រថយន្ត​ម៉ាក​រ៉េ​ង​រ៉ូ​វ័រ​ស៊េរី​២០១២​មួយ​គ្រឿង​បើក​រត់​គេច​ខ្លួន​ទាំង​សមត្ថកិច្ច​ដេញ​តាម​ចាប់​ប្រផាប់​ប្រ​ភីង​ផ្អើល​ពេញ​ក្រុង​ភ្នំពេញ​រហូត​បែក​កង់​ក្រោយ​ម្ខាង​បើក​រត់​លែង​រួច​ក៏​ប្លុង​រថយន្ត​ចោល​នៅ​កន្លែង​ស្ងាត់​យក​បានតែ​កាបូប​លុយ​និង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​​ហើយ​រត់​គេច​ខ្លួន​បាត់​អស់។

ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​ប៉ុនប៉ង​យក​រថយន្ត​ស៊េរី​ទំនើប​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​០៤​ខែ​តុលា​ឆ្នាំ​២០១២​នៅ​ក្បែរ​ភោជនីយដ្ឋាន​តា​យ​តា​យ​ផ្លូវ​មុនីវង្ស​កែង​ផ្លូវ​លេខ​១៨៤​ក្នុង​សង្កាត់​បឹងរាំង​ខណ្ឌដូនពេញ​ ហើយ​រថយន្ត​របស់​ជន​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ចំរុះ​តាម​រក​ឃើញ​វិញ​នៅ​ចំណុច​មុខ​វិទ្យាល័យ​ចំរើន​ផល​ក្នុងភូមិ​ចំរើន​ផល​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ។

មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​សៀវ សា​រ៉ា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​ជា​ម្ចាស់​ហាង​លក់​សម្លៀកបំពាក់​និង​កែសម្ផស្ស​យីហោ​(​ប៊ូ​ទិច​&​សាឡ​ន​)​ស្ថិតនៅ​ខាងក្រោយ​សាលា​រចនា​និង​មាន​ទីលំនៅ​ក្នុង​បូរី​សុភមង្គល​សង្កាត់​ជ្រោយចង្វា​ខណ្ឌឫស្សីកែវ​បាន​រងរបួស​បែកក្បាល​ដោយ​ជនល្មើស​វាយ​នឹង​ស្នាប់​កាំភ្លើង​និង​បាត់បង់​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង​កាបូប​លុយ​មួយ​ក្នុងនោះ​មាន​លុយ​១៨០០​ដុ​ល្លារ​និង​ឯកសារ​មួយចំនួនទៀត។ចំណែក​រថយន្ត​របស់​គាត់​ដែល​ក្រុម​ជនល្មើស​ប្លន់​យក​មិនបាន​សម្រេច​នោះ​ម៉ាក​រ៉េ​ង​រ៉ូ​វ័​រម៊ី​នី​ស៊េរី​២០១២​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​ទើប​នឹង​ទិញ​ថ្មីៗ​ផង​។ ​រីឯ​អ្នករួមដំណើរ​ជាមួយ​ម្នាក់ទៀត​ឈ្មោះ​ប៉ែន សុ​បញ្ញា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​អ្នកគ្រប់គ្រង​ហាង​ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ​បាន​រត់គេច​ទាន់ពេល​មិន​រងគ្រោះ​ដល់​ខ្លួនប្រាណ​ឡើយ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​បន្ត​ទៀតថា​ក្រុម​ជនល្មើស​មាន​គ្នា​ចំនួន​៤​នាក់​ស្លៀកពាក់​ស៊ីវិល​ប្រដាប់​ដោយ​កាំភ្លើងខ្លី​គ្រប់​ដៃ​មធ្យោបាយ​​ធ្វើ​សកម្ម​ភាព​ជិះម៉ូតូC125​ពណ៌​ខ្មៅ​២​គ្រឿង​ហើយ​ក្រោយពេល​ពួកគេ​ភ្ជង់​វាយ​ជនរងគ្រោះ​ប្លន់​យក​រថយន្ត​បាន​ហើយ​ពួក​ជន​ដៃ​ដល់​២​នាក់​ក៏​បើករថយន្ត​របស់​ជន​រងគ្រោះ​ព្យាយាម​គេចខ្លួន​ឯ​បក្ខ​ពួកគេ​២​នាក់​ទៀត​ក៏​ជិះម៉ូតូគេចខ្លួន​ម្នាក់​មួយគ្រឿង​បាត់​តែម្តង​។​

ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ដដែល​បាន​បន្ត​ទៀត​ថា​នៅ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​និង​អ្នកគ្រប់គ្រង​ហាង​លក់​សម្លៀកបំពាក់​និង​កែសម្ផស្ស​បាន​នាំគ្នា​ជិះ​រថយន្ត​ក្នុង​គោលបំណង​ទៅ​មន្ទីរពេទ្យ​ឈួន​ម៉ី​ង​លុះ​បើករថយន្ត​រ៉េ​ង​រ៉ូ​វ័រ​ស៊េរី​២០១២​មកដល់​ហាង​តា​យ​តា​យ​ពួកគាត់​ឈប់​​រថយន្ត​ក្នុង​គោលបំណង​រក​បុគ្គលិក​ហាង​ដើម្បី​កុម្ម៉ង់​ខ្ចប់​អាហារ​ ប៉ុន្តែ​ដោយ​គ្មាន​ឃើញ​អ្នកណា​នៅ​ក្បែរ​ក៏​ឈប់​រថយន្ត​ឲ្យ​អ្នក​គ្រប់គ្រង​ហាង​ចុះទៅ​ទិញ​អាហារ​ហើយ​ជនរងគ្រោះ​បាន​ឈប់​រង់ចាំ​នៅក្បែរ​ហាង​តា​យ​តា​យ​នោះ​ដែរ​ ខណៈ​នោះ​ក៏​ស្រាប់​តែ​មាន​ជនល្មើស​ចំនួន​២​នាក់​ជិះម៉ូតូ២​គ្រឿង​ដោយ​មួយ​គ្រឿង​មាន​គ្នា​២​នាក់​បាន​មក​ឈប់​កាក់​ពីមុខ​និង​ពីក្រោយ​រថយន្ត​រួច​ក្រុម​ជនល្មើស​ទាំងនោះ​បាន​ដក​កាំភ្លើងខ្លី​គ្រប់​ដៃ​មក​ភ្ជង់​ក្រុម​ជនរងគ្រោះ​ទាំង​២​នាក់​ឲ្យ​ចុះ​ពីលើ​រថយន្ត​ពេល​ដែល​ជនរងគ្រោះ​ម្ចាស់​ឡាន​ចុះ​ភ្លាម​ក្រុម​ជនល្មើស​បាន​វាយ​ក្បាល​ជនរងគ្រោះ​មួយ​ស្នាប់​កាំភ្លើង​ភ្លាម​បណ្តាល​ឲ្យ​បែក​ហូរ​ឈាម។ ​ចំណែកឯ​អ្នកគ្រប់គ្រង​ហាង​ដែល​រួម​ដំណើរ​ជាមួយ​បាន​ស្រវា​រត់​គេច​ខ្លួន​ចូលក្នុង​ហាង​តា​យតា​យ​ទាន់ពេល​ទើប​រួច​ផុត​ពី​គ្រោះថ្នាក់។ ​ក្នុង​សកម្មភាព​ភ្លាមៗ​នោះ​ដែរ​ជនល្មើស​២​នាក់​បាន​ឡើង​បើករថយន្ត​របស់​ជន​រងគ្រោះ​គេចខ្លួន​ឯ​ជនល្មើស​២​នាក់​ទៀត​ក៏​បើកម៉ូតូម្នាក់​មួយគ្រឿង​គេចខ្លួន​បាត់អស់​ដែរ​។​

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀតថា​ក្នុង​ហេតុការណ៍​នោះ​កំលាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ​រួចហើយ​ក៏បាន​ប្រកាស​​ពី​ភិនភាគ​រថយន្ត​ដែល​ជនល្មើស​ប្លន់​យ​ក​ទៅ​នោះ​សមត្ថកិច្ច​ក្រុង​និង​សមត្ថកិច្ច​ស្ទើរ​គ្រប់​ខណ្ឌ​ក៏បាន​ចេញ​ពួនស្ទាក់​ដេញ​តាម​ចាប់​ប្រផាប់​ប្រ​ភីង​ផ្អើល​ស្ទើរ​ពេញ​ក្រុង​ដោយសារ​តែ​រថយន្ត​នោះ​បែក​កង់​ក្រោយ​ខាងស្តាំ​ក្រុម​ជនល្មើស​មិនអាច​បន្ត​បើក​រត់​ទៀត​បាន​នោះ​ ក៏បាន​ប្លុង​រថយន្ត​នោះ​ចោល​នៅ​ចំណុច​ទី​ងងឹត​ខាងមុខ​សាលា​ចំរើន​ផល​ក្នុងភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំ​ពន់​ខណ្ឌមានជ័យ​ដោយ​ក្រុម​ជនល្មើស​បាន​ប្រមូល​យក​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង​និង​កាបូប​លុយ​មួយ​មាន​លុយ​១៨០០​ដុល្លារ​និង​ឯកសារ​មួយចំនួន​យកទៅ​បាត់​។ លុះ​ប្រហែលជា​កន្លះ​ម៉ោង​ក្រោយមក​ទើប​​កំលាំង​សមត្ថកិច្ច​បាន​រក​ឃើញ​រថយន្ត​នោះ​វិញ​ហើយ​នាំ​ជន​រងគ្រោះ​មក​មើល​ច្បាស់​ជា​រថយន្ត​របស់​ខ្លួន​ទើប​សមត្ថកិច្ច​​ស្ទូច​រថយន្ត​នោះមក​រក្សាទុក​នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ស្រាវជ្រាវ​វែកមុខ​ក្រុម​ជនល្មើស​ទាំង​នោះ​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់។

ដោយ​ឡែក​នៅ​វេលា​ម៉ោង​២២​និង​១៥​នាទី​យប់​ថ្ងៃទី​០៣​ខែតុលា​ឆ្នាំ​២០១២​នៅ​ចំណុច​មាត់​ច្រាំងទន្លេ​ខាងត្បូង​ព្រះអង្គ​ដង​កើរ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ ក្នុង​សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ​ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​យកម៉ូតូមួយគ្រឿង​ម៉ាក​C125​ពណ៌​ខ្មៅ​ស៊េរី​២០១១​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AX-54 02​ជា​របស់​យុវជន​រងគ្រោះ​ម្នា​ក់ ខណៈ​​នាំ​សង្សារ​មក​អង្គុយ​សាសង​គ្នា​លេង​ក៏ត្រូវ​ជនល្មើស​២​នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​​ដើរមក​ភ្ជង់​គំរាម​ប្លន់​យក​ម៉ូតូ និង​ជិះ​គេច​ខ្លួន​​ដោយ​សុវត្ថិភាព​រួច​គេចខ្លួន​បាត់​អស់​គ្មាន​រំខាន​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​៕ សូមជួយ share ទៅ​ក្នុង​បណ្តាញ Facebook របស់​អ្នក!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សឹបដាក់មេក្រូៈ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋានខេត្តសៀមរាបគួរតែរំ?...    អាន2015ដង កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន2193ដង នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់   អាន3320ដង ឃាត់ខ្លួនមេខ្លោងប្លន់រថយន្តមិនបានសម្រេច   អាន1660ដង ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង   អាន1850ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1833ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1770ដង នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌   អាន2429ដង ព្រះចៅអធិការវត្តអរញ្ញសាគរទិញដី១២ឡូតិ៍ចែកជូនពលរដ្ឋក្រីក្រ   អាន1891ដង ពលរដ្ឋជាង៤០គ្រួសារ ចោទថា អាជ្ញាធរអប្សរា ព័ទរបងយកដីរបស់គាត់   អាន1750ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39641នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81974នាក់
ខែនេះ    229247នាក់
ឆ្នាំនេះ   2973551នាក់
សរុប   56572447នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:11