ក្រោយពីការសួរចម្លើយជនសង្ស័យ ទាំងពីរនាក់ ដែលចូលរួមប្រព្រឹត្តប្លន់រថយន្តមិនបានសម្រេច កាល ពីថ្ងៃទី៣០ ខែកញ្ញា រួចមក កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០១ ខែតុលា នេះ បានឈានទៅដល់ ការឃាត់ខ្លួនមេខ្លោង ជាអ្នករៀបចំផែនការផ្តល់មធ្យោបាយផ្សេងៗ ឲ្យបក្ខពួករបស់ខ្លួនធ្វើសកម្មភាព។មេខ្លោងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរូបនេះ មានឈ្មោះ បៅ ធុយ អាយុ ៥២ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលសមត្ថកិច្ចអះអាង ថា ជាមន្រ្តីយោធាថ្នាក់វរសេនីយ៍ទោ (ស័ក្តិ៤កន្លះ)។
គួរបញ្ជាក់ថា នៅវេលាម៉ោង ៧យប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងទំពុន ខណ្ឌមានជ័យ ដឹកនាំដោយលោក អនុសេនីយ៍ទោ ឡូ ភារម្យ នាយនគរបាលប៉ុស្តិ៍ បានបង្រ្កាប ក្រុមចោរប្លន់ រថយន្ត ២នាក់បានភ្លាមៗ ក្រោយធ្វើសកម្មភាពប្លន់ មិនបានសម្រេច នៅចំណុច ភូមិចំរើនផល ក្នុងក្រុមទី៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក្រោយពេលដែលជនរងគ្រោះ ដែលដៃជាប់ខ្នោះម្ខាង បានបើកទ្វាររថយន្ត ហើយស្រែកឆោរឡោ ឲ្យគេជួយ។លោក ឡូ ភារម្យ បន្តថា ជនល្មើសធ្វើ សកម្មភាពប្លន់ មិនបានសម្រេចនេះ ដោយជនល្មើសឈ្មោះ ឡុង សុឆេង បានប្រើប្រាស់ អាវុធខ្លីម៉ាក កា៥៩ មានគ្រាប់ពេញបង់ ព្រមទាំងមាន ខ្នោះដៃមួយផងដែរ។ ចំណែកជនរងគ្រោះ ឈ្មោះ នួន ស៊ុយ ភេទប្រុស អាយុ ៥០ឆ្នាំ ស្នាក់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដែលមានមុខរបរ ជាអ្នករត់តាក់ស៊ី ភ្នំពេញ-បាវិត ។ជនរងគ្រោះ នួន ស៊ុយ បានរៀបរាប់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ជនល្មើសឈ្មោះ ឡុង សឆេង បានហៅទូរស័ព្ទមក ដើម្បីជួលរថយន្ត របស់លោក ម៉ាកកាម៉ារីឆ្លាម ពណ៌ស្គរ ពាក់ស្លាកលេខ ភ្នំពេញ2N-0319 ជិះ ទៅមើលដីនៅខេត្តតាកែវ ដោយព្រមព្រៀងក្នុងតម្លៃ ៧០ដុល្លារ ទាំងទៅ ទាំងមក។
ជនរងគ្រោះបន្តថា ខណ:ធ្វើ ដំណើរមក ដល់ភ្នំពេញ ក្រុមជនល្មើសបានប្រាប់ឲ្យបត់ ចូលមក ដល់ចំណុចកើតហេតុ ក្រុមទី៤ ភូមិចំរើនផល សង្កាត់បឹងទំពុន ពេលនោះជនដៃដល់ ឈ្មោះ ឡុង សុឆេង បានប្រាប់ថា ឈប់ដាក់គ្នាវាម្នាក់ ។ ខណ:រថយន្តឈប់នោះ ជនល្មើសឈ្មោះ វីរ: ដែលជិះនៅ បាំងខាងក្រោយ បានស្ទុះមក ច្របាច់កជនរង គ្រោះពីក្រោយ ចំណែកជនល្មើសឈ្មោះ ឡូង សុឆេង បានដកកាំភ្លើង ខ្លីមកភ្ជង់ និងបានយកខ្នោះ ទៅដាក់ដៃ ជនរងគ្រោះបានម្ខាង តែត្រូវជនរងគ្រោះ រើបម្រះ ភ្លាមៗនោះ ជនល្មើសឈ្មោះ ឡុង សុឆេង បានបាញ់សំដៅ ជនរងគ្រោះ ប៉ុន្តែសំណាងល្អ គ្រាប់កាំ ភ្លើងមិនផ្ទុះ ៕
ថ្ងៃនេះ | 36278 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 78611 | នាក់ |
ខែនេះ | 225884 | នាក់ |
ឆ្នាំនេះ | 2970188 | នាក់ |
សរុប | 56569084 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:13 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net