បទល្មើសកាប់ឈើប្រណិតតំបន់ក្រៅបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២កើតពេញបន្ទុកគ្មានអ្នកបង្ក្រាប

ដោយៈ រ៉េត ខេត្តស្ទឹងត្រែង ថ្ងៃទី 29 ខែ 03 ឆ្នាំ 2017 វេលាម៉ោង 01:00 នាទី ចំនួនអានៈ 1546

ប្រភពពី ប្រជាសហគមន៍ក្នុង ឃុំស្រែគរ បាន​ឲ្យ​ដឹង​​ថា មាន​រថ​យន្ត​បង្កុង​ និង​រថ​យន្ត​​យី​ឌុប​ជា​​ច្រើន​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ ដឹកឈើចេញ​ពីតំបន់ក្រៅបាត​អាង​ចូល​ទៅក្នុង​តំ​បន់​បាត​អាង​រួច​ទើប​​ដឹក​ចេញ​ពី​តំ​បន់​បាត​អាង​ទៅ​កាន់​បណ្តា​រ​ខេត្ត​នា​នា​យ៉ាង​រលូន​ព្រោះ​មាន​ការ​ឃុប​ឃិត​ជា​មួយ​សមត្ថ​កិច្ច​ជា​ច្រើន​ស្ថា​ប័ន។​

ប្រ​ភព​ពី​សមត្ថ​កិច្ច​តូច​តាច​បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ម្នាក់​ឈ្មោះ ជ័យ ជា​អ្នក​រត់​ការ​បើក​ផ្លូវ​ឲ្យ​រថ​យន្ត​ធំៗ​ដឹក​ឈើ​ចេញ​​ពី​តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេ​សាន​ក្រោម​២ ទៅ​កាន់​បណ្តារ​ខេត្ត​ផ្សេងៗ ​ក្នុងនោះ​ក៏​មាន​ការ​ដឹក​ឈើ​ចេញ​ទៅ​ស្រុកយួន​​តាម​ច្រក​របៀង​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​ស្វាយ​រៀង​ផង​ដែរ។

ជាក់​ស្តែង​ថ្មីៗ​នេះ​សមត្ថ​កិច្ច​ចម្រុះ​ឆែក​ឆេរ​ទី​តាំង​ស្តុក​ឈើ​របស់​ឈ្មួញ នៅ​ក្នុង​ស្រុក​រមាស​ហែក និង​ស្រុក​រំដួល​ ខេត្ត​ស្វាយ​រៀង​ហើយ​រក​ឃើញ​ឈើ​ខុសច្បាប់​រាប់​រយ​ម៉ែត្រ​គូប​។ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ក្នុង​ស្រុក​សេ​សាន​​ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា បទល្មើស​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើចេញ​ពី​តំ​បន់​ខាង​ក្រៅ​បាត​អាង​ទំ​នប់​វា​រី​អគ្គិស​នី​សេ​សាន​ក្រោម២ កំពុងកើតឡើង​យ៉ាង​រាល​ដាល​ដោយ​សារ​ក្រុម​ឈ្មួញ ប្រើ​ប្រាស់​អា​ជ្ញា​ប័ណ្ណ ក្រុម​ហ៊ុន​សំ​អាត​បាត​អាង​ធ្វើ​ឲ្យ​ឈើ​ខុស​ច្បាប់​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់។ ប្រ​ជា​ស​ហគមន៍​ក្នុង ឃុំស្រែគរ ស្រុកសេសាន បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និង​សមត្ថ​កិច្ច ពាក់​ព័ន្ធ​ដទៃទៀត មិន​ត្រួត​ពិនិត្យ​ឈើ​ខុស​ច្បាប់​ដែល​ឈ្មួញ​ដឹក​ចេញ​ពី​តំ​បន់​ក្រៅ​បាត​អាង​ ចូល​ទៅ​ក្នុង​តំ​បន់​ផ្ទៃ​អាង​ទំនប់ វារីអគ្គិស​នី​សេ​សាន​ក្រោម២​នោះ​ទេ។

ផ្ទុយ​ទៅវិញពួកគេ​ឃុប​ឃិត​ឲ្យមាន​បទល្មើស​កើតឡើង​យ៉ាងអនាធិបតេយ្យ​ដើម្បី​ជា​ថ្នូរ​នឹង​ផល​ប្រ​យោជន៍ យ៉ាង​សុខ​ស្រួល។

សកម្មជន​ព្រៃឈើក្នុង ខេត្ត​ស្ទឹងត្រែង និង​មន្ត្រី​អង្គការក្រៅ​រដ្ឋាភិបាលបានឲ្យ​ដឹងថា ឈើក្នុង​ផ្ទៃ​អាង​ទំ​នប់ វារីអគ្គិស​នី សេ​សានក្រោម២ត្រូវបំផ្លាញអស់ ទាំងស្រុងតាំងពីអំឡុងឆ្នាំ២០១៥ ព្រោះ​ឈ្មួញ​កាប់​ដឹក ជញ្ជូន​ធ្វើ​អា​ជីវ​កម្ម​យ៉ាង​ពេញ​បន្ទុក។ ចំ​ណែក​ឈើ​ដែល​ឈ្មួញ​ដឹក​ចេញ​បច្ចុប្បន្ន​គឺ​ជា​ឈើ​ដែល​គេ​កាប់​នៅ​ក្រៅ​តំ​បន់​បាត​អាង​ទំ​នប់​វារីអគ្គិស​នីហើយ​ជ្រក​នៅ​ក្រោម​អាជ្ញា​ប័ណ្ណ​ក្រុម​ហ៊ុន​ សំអាត​បាត​អាង​ យ៉ាង​រលូន​ព្រោះ​មាន​មន្ត្រី​ជំ​នាញ​ និង​សមត្ថ​កិច្ច​ពុក​រលួយ​មួយ​ចំ​នួន​ជួយ​បិទបាំង។

ក្រ​សួង​ និងស្ថាប័នពា​ក់ព័ន្ធ​ ជាពិសេសលោក វេង សាខុន រដ្ឋ​មន្ត្រី​ក្រ​សួង​កសិកម្ម និង​លោក​ សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រ​សួង​បរិស្ថាន មិន​គួរ​បណ្តែត​បណ្តោយ​ត​ទៅ​ទៀត​ទេ​ព្រោះ​ព្រៃ​ឈើ ក្រៅ​តំ​បន់​បាត​អាង​ទំ​នប់​វា​រីអគ្គិស​នីសេសានក្រោម២ កំពុងប្រឈម៕ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1601ដង ជនសង្ស័យ៤នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន   អាន1547ដង សាសព្វបុរសជនជាតិបរទេសលង់ទឹកស្លាប់ក្នុងស្ទឹងសៀមរាប   អាន1393ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1315ដង ខ្សឹបដាក់ពាង៖ អ្នកណាទទួលខុសត្រូវចំពោះផ្លូវវង់តូចដាច់ខូចខ្ទេច    អាន1489ដង ឯកឧត្តម សោម រតនា លើកទឹកចិត្តដល់អ្នកសារព័ត៌មានក្នុងការជួយផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរ?...    អាន1244ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1345ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1405ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន1343ដង លោកយ៉ានស៊ីវ័តនាយសង្កាត់រដ្ឋបាលព្រៃឈើ បើកដៃអោយឈ្មួញដឹកឈើ ឆ្លងកាត់ដោយរលូន   អាន1697ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    146485នាក់
ខែនេះ    529765នាក់
ឆ្នាំនេះ   1911997នាក់
សរុប   51271923នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 00:17