មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំងរងការចោទថាប្រើប្រព័ន្ធតុលាការគំរាមពលរដ្ឋ

ដោយៈ ខេត្តកំពង់ឆ្នាំង ថ្ងៃទី 24 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 05:04 នាទី ចំនួនអានៈ 1870

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ប្រព័ន្ធ​តុលាការ គំរាម​ប្រជាពលរដ្ឋ នៅ​ឃុំ​ស្វាយរំពារ និង​ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ក្នុង​ជម្លោះ​ដីធ្លី​មួយ​នៅ​ទី​នោះ ហើយ​យ៉ាង​នេះ​ក្ដី អាជ្ញាធរ​ដែនដី​បាន​ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ពិត​ជា​បាន​កាន់​កាប់​ដីធ្លី​នៅ​តំបន់​នេះ តាំង​ពី​សម័យ​អតីត​រដ្ឋ​កម្ពុជា មក​ម្ល៉េះ។

ប្រជាពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ នៅ​ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ស្វាយរំពារ និង​ឃុំ​ត្រងិល បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ ដែល​បាន​មក​បង្ខំ​ឲ្យ​គាត់​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​នេះ មក​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​គ្រប់គ្រង ដោយ​គំរាម​ថា បើ​មិន​ព្រម​ផ្ដិត​មេ​ដៃ​ទេ គេ​នឹង​ឲ្យ​តុលាការ​កោះ​ហៅ។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ភិន សាវឿន អាយុ ៤៨ឆ្នាំ ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រងិល គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២១ កញ្ញា ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី២០ កញ្ញា មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ បាន​មក​គំរាម​បង្ខំ​ឲ្យ​គាត់​ផ្ដិត​មេ​ដៃ ប្រគល់​ដី​ចម្ការ​របស់​គាត់ ដែល​មាន​ទទឹង ៨០ម៉ែត្រ និង​បណ្ដោយ ១៨០​ម៉ែត្រ។

គាត់​បន្ត​ថា ដី​នេះ​គាត់​បាន​កាន់​កាប់ និង​បង្កបង្កើន​ផល​តាំង​ពី​ឆ្នាំ​១៩៨២ រហូត​មក ពុំ​ដែល​អាក់​ខាន​នោះ​ទេ។ ស្រាប់​តែ​ឥឡូវ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ បែរ​ជា​មក​ប្រាប់​ថា ដី​នេះ​ជា​ដី​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ ហើយ​គេ​ឲ្យ​គាត់​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​នេះ​មក​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​គ្រប់គ្រង​វិញ។ បើ​គាត់​រឹង​ទទឹង គេ​នឹង​ឲ្យ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​យក​ទៅ​ដាក់​គុក៖ «បើ​និយាយ​ពី​ជីវប្រវត្តិ​ដី​ចម្ការ​នេះ គឺ​តាំង​ពី​ខ្ញុំ​នៅ​ជាមួយ​ឪពុក​ម្ដាយ​ខ្ញុំ តាំង​ពី​ឆ្នាំ​១៩៨៣ រហូត​មក ខ្ញុំ​កាន់​កាប់​រហូត។ ខ្ញុំ​ចង់​ឲ្យ​ខាង​និស្សិត​ចុះ​មក​វាស់វែង​ដីធ្លី​នេះ​ឲ្យ​ខ្ញុំ​បាន​កាន់​កាប់​ស្រប​ច្បាប់»

មេ​ឃុំ​ស្វាយរំពារ គឺ​លោក ឌី អឿន បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ដី​ដែល​ប្រជាពលរដ្ឋ​កំពុង​កាន់​កាប់ និង​បង្ក​បង្កើន​ផល​នេះ គឺ​ជា​ដី​ដែល​អាជ្ញាធរ​ភូមិ-ឃុំ បាន​បែង​ចែក​ឲ្យ​ប្រជាពលរដ្ឋ​តាម​លក្ខណៈ​ជា​ក្រុម​សាមគ្គី តាំង​ពី​ឆ្នាំ​១៩៨២ មក។ លោក​ថា ដី​ខ្លះ អ្នក​ភូមិ​ធ្វើ​ស្រែ ឯ​ដី​ខ្លះ​ជា​ដី​ចម្ការ​ដែល​មាន​ដាំ​ស្វាយចន្ទី ជាដើមុ៕ ដោយ CCKNEWS

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ត្រីនគរបាលខេត្តសៀមរាបម្នាក់ ស្នើរសុំអភិបាលខេត្តសៀមរាបជួយពន្លឿនការដោះស្រាយ ក្រុមហ៊ុ...    អាន1689ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1648ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2679ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន1674ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2980ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1661ដង បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ   អាន2192ដង លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2522ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1580ដង បាតុកររោងចក្រតៃយានឈានដល់ការបិទផ្លូវជាតិលេខ៤   អាន1718ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35730នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78063នាក់
ខែនេះ    225336នាក់
ឆ្នាំនេះ   2969640នាក់
សរុប   56568536នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:59