បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេះ

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 28 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 07:44 នាទី ចំនួនអានៈ 1715

គ្រោះធម្មជាតិតែងតែកើតឡើងដោយយថាហេតុដោយមិននឹកស្មានដល់ យើងមិនអាចទប់ស្កាត់គ្រោះធម្មជាតិមិនអោយកើតឡើងបានទេ តែយើងអាចរកវិធីសាស្រ្តណាមួយដើម្បីបញ្ជៀស បង្កា បន្សាំខ្លួនទៅនឹងហេតុការណ៍ទាំងនោះ។

គេសង្កេតឃើញថា កាលពីឆ្នាំ២០១១ទឹកជំនន់បានឡើងលេចលង់ខុសពីឆ្នាំមុនៗ ដែលបណ្តាលប្រជាពលរដ្ឋទទួលរងនូវភាពលំបាក បាត់បង់លំនៅដ្ឋាន ស្រែចំការ គោក្របី ជ្រូកមាន់ទា រហូតបាត់ជីវិតមនុស្ស ដែលជាហេតុធ្វើអោយខាតបង់ថវិការរបស់រដ្ឋយ៉ាងសន្ធឹកសន្ធាប់។

ដោយយល់ឃើញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅទីក្រុងមួយចំនួនមានកំណត់ និងជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទ ភាគច្រើនពុំបានយល់ដឹងអំពីវិធានការការពារ ទប់ស្កាត់ ឬវិធីបន្សាំខ្លួនទៅនឹងហេតុការទាំងនោះនៅឡើយទេ ដូច្នេះគួរតែអាជ្ញាធរ ស្ថាប័នមានសមត្ថកិច្ច ចុះចែករំលែក បទពិសោធន័ ការយល់ដឹងអំពី ការការពារខ្លួនទប់ទល់នឹងគ្រោះទឹកជំនន់ ខ្យល់ព្យុះ រន្ទះបាញ់ជាដើម។

ម្យ៉ាងវិញទៀតអាជ្ញាធរគួរតែ រៀបចំប្រព័ន្ធធារាស្រ្ត លូប្រឡាយអោយបានច្រើលើសពីការកំណត់ ដើម្បីបញ្ជៀស ទឹកពីទីប្រជុំជន ពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អោយបានមួយរយភាគរយនោះទើបជាការប្រសើ។

ការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ តាមសារអេឡិចត្រូនិក តាមសារព័ត៌មាន វាជាការរួមចំណែកមួយដ៏សំខាន់ ប៉ុន្តែបើអាជ្ញាធរ ចុះផ្ទាល់ពន្យល់ នែនាំដល់ប្រជាពលរដ្ឋតាមភូមិឃុំនីមួយៗ នោះទើបវាជាការប្រសើ ព្រោះប្រជាពលរដ្ឋអាចមានអារម្ភណ៍រីករាយ អាចសួរអាចឆ្លើយទៅវិញទៅមក អាចទទួលការយល់ដឹងបានច្រើនដោយផ្ទាល់។

កុំដូចពាក្យស្លោកមួយពោលថា ” គោរួចទើបធ្វើរបង ដល់ពេលប្រឡងទើបខំរៀន “ កុំដល់ពេលទឹកដល់ច្រមុះហើយតាំងនាំគ្នាចុះមកជួយសង្រ្គោះ។ ការចុះជួយសង្រ្គោះបែបនេះជូនកាលទាន់ពេល ជួនកាលហួសពេលទៅហើយ បើផ្តល់ចំណេះដឹងដល់ពួកគាត់ យ៉ាងណាក៏ពួកគាត់ អាចជួយខ្លួនឯងជាមុន មុនពេលអ្នកសង្រ្គោះទៅដល់។

នៅតាមជនបទគេសង្កេតឃើញថា ពេលមានគ្រោះទឹកជំនន់ឡើងលិចដីស្រែចំការ លំនៅដ្ឋានរបស់ពួកគាត់ គេតែងតែឃើញសំបូរទៅដោយសត្វអាសេរពិសមួយចំនួន ដូចជាពស់ ក្អែប ខ្ទួយ ហែលមកតោងតាមកន្លែងស្នាក់អាស័យរបស់ប្រជាពលរដ្ឋ រួចខាំទិចប្រជាពលរដ្ឋជាញឹកញាប់។ នេះក៏ជាកត្តាមួយពាក់ព័ន្ធជាមួយសេវាសុខភាព ដែលត្រូវបន្យល់ប្រជាពលរដ្ឋ ថាគួរធ្វើបែបណាពេលសត្វទាំងនោះទិច ឬខាំ? តើគាត់គួរមានឱសថអ្វីខ្លះប្រចាំក្រុមគ្រួសាររបស់គាត់? ប្រសិនបើគេហដ្ឋានរបស់គាត់នៅឆ្ងាយពីមន្ទីរពេទ្យ។

គន្លឹះ ឬចំណុចតូចៗ វាអាចនាំអោយមានភាពជោគជ័យ ប្រសិនបើអាជ្ញាធរយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ លំដាប់ថ្នាក់ កុំចេះតែហៃអើ ហៃអើ ពេលមានគ្រោះទឹកជំនន់តាំងនាំគ្នាចុះជួយថតដាក់ទូរទស្សយកមុខយក មាត់ ដល់ផុតទឹកជំនន់ស្ងាត់ឈឹង គ្មានរកវិធីសាស្រ្តបង្ហាត់ បង្រៀនផ្តល់ជាចំនេះដឹងដល់ពួកគាត់សោះ។ តើគួរបង្រៀនអោយគាត់ចេះចាប់ត្រី ឬនាំគ្នាទៅចាប់ត្រីអោយគាត់ហូបរាល់ថ្ងៃ???៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1545ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1870ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1737ដង តុលាការសំរេចឃុំខ្លួនយោធាផ្កាយពីរ មនុស្សបីនាក់ទៀត ករណីជួញដូរគ្រឿងញៀន    អាន1807ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2420ដង ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់   អាន1711ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1720ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2427ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន1711ដង អ្នកយកព័តមានវិទ្យាសាស្ត្រខ្មែរខកចិត្តចំពោះប្រាក់អត្ថបទ មានតម្លៃថោកមិនរួចថ្លៃសាំងនិងក?...    អាន503ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32181នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74514នាក់
ខែនេះ    221787នាក់
ឆ្នាំនេះ   2966091នាក់
សរុប   56564987នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:37