អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 22 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 02:52 នាទី ចំនួនអានៈ 1560

អ្នកកាសែតក្នុងស្រុក២រូបត្រូវបានតុលាការចាប់ដាក់ពន្ធនាគារ តាំងតែពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១២ នៅចំណុច ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបពីបទកំហែងទាប្រាក់ពីឈ្មួញដឹកឈើខុសច្បាប់ឈ្មោះផាត់ថាណា ភេទស្រី ដែលជាប្អូនថ្លៃរបស់លោកមិន-ចន្ថាអធិការស្រុកប្រាសាទពាគង ត្រូវបានចៅក្រមសាលាដំបូងខេត្តសៀមរាបធ្វើការប្រកាសសាលក្រមនៅ វេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២នេះ បន្ទាប់ពីបានចូលខ្លួនសវនាការកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២សប្តាហ៍មុន។

អ្នកកាសែត២រូបខាងលើត្រូវបានគេស្គាល់ថាឈ្មោះប្រាក់-សុខឡេងភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះប្រន-ស៊ានភេទ ប្រុសអាយុ៣៦ឆ្នាំជាអ្នក យកព័ត៌មានឲ្យកាសែតការពិតប្រចាំខេត្តសៀមរាបដែលត្រូវបានលោកហេង ផេងព្រះរាជអាជ្ញារងតំណាងអយ្យការសាលាដំបូងខេត្តសៀមរាប បញ្ជាអោយនគរបាល នាំខ្លួនយកទៅសាកសួរ នៅអធិការដ្ឋានស្រុកប្រាសាទបាគងបន្ទាប់ពីមានការចោទប្រកាន់ថា ពួកគេបានស្ទាក់ឃាត់ឡានធួរីសដឹកឈើខុសច្បាប់មួយគ្រឿង ជារបស់ប្អូនថ្លៃលោកមិន ចន្ថា ហើយគំរាមទារប្រាក់ចំនួន១០០ដុល្លាអាមេរិក។

តាមការប្រកាសសាលក្រមលេខ ៨៣ឃ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១២ របស់ចៅក្រមសាលាដំបូងខេត្តសៀមរាបនាព្រឹកនេះបានអោយដឹងថា លោក ប្រន-ស៊ាន និង លោក ប្រាក់-សុខឡេង ត្រូវបានតុលាការផ្តន្ធាទោសអោយជាប់ពន្ធនាគារចំនួន២ឆ្នាំ តែដាក់ពន្ធនាគារចំនួន៤ខែចាប់ពីថ្ងៃជាប់ពន្ធនាគារដំបូង ហើយសល់ប៉ុន្មានគឺព្យួរទោសអោយនៅក្រៅឃុំ។

 

ដំណើររឿង 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលមានការឃាត់ខ្លួននេះ មានឡានដឹកឈើប្រភេទធួរីស ១៥កៅអី ពណ៌ទឹកសមុទ្រមួយគ្រឿងពាក់ស្លាកលេខ ភព2-1963 បានធ្វើសកម្មភាពដឹកឈើពីច្រកឃុំខ្វាវ ស្រុកជីក្រែង ចូលមកក្នុងក្រុងសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានឡានអ្នកកាសែតពីរគ្រឿងបានបើក ពាំងផ្លូវហើយក្នុងពេលនោះស្ត្រីម្ចាស់ឈើខុសច្បាប់ ដែលគេស្គាល់យ៉ាងច្បាស់ថាឈ្មោះផាត់-ថាណាជាឈ្មួញដឹកឈើដ៏ចាស់ វស្សាប្រចាំខេត្តសៀមរាប និងត្រូវជាប្អូនថ្លៃរបស់លោកមិន-ចន្ថា អធិការនគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចេញមកចចារឲ្យលុយអ្នកកាសែតទាំងពីរនាក់ចំនួន២០ដុល្លារតែ ពួកគេមិនព្រមទទួល ហើយថែមទាំងបានទូរស័ព្ទទៅលោកយឹម-ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកប្រាសាទបាគង តែលោកមិនទទួលទូរស័ព្ទ ហើយពួកគេក៏បានទូរស័ព្ទទៅអ្នកកាសែតផ្សេងទៀត និងទូរស័ព្ទទៅលោកចន្ទីហៅម៉ៅជាគ្រលាបញ្ជីអោយជួយអន្តរាគមទៅលោកព្រះ រាជអាជ្ញា និងសមត្ថកិច្ចមន្រ្តីជំនាញអោយមកចាប់រថយន្តដឹកឈើ ខាងលើតែគ្មានអ្នកណាគេទៅចាប់ឈើនោះទេ។

ចុងចោទ២រូបនេះបាននិយាយដូចគ្នាថា លោកមិនបានហាមាត់ទារលុយពីឈ្មួញឈើនេះទេ តែអ្នកស្រីផាត់ថាណាម្ចាស់ឈើបានយកលុយ២០ដុល្លារមកអោយពួកគាត់ តែពួកគាត់មិនព្រមយកទើបម្ចាស់ឈើភ័យខ្លាចគេចាប់ឈើក៏ប្តឹងសមត្ថ កិច្ចថាពួកគាត់ទៅកំហែងទាប្រាប់១០០ដុល្លារទៅវិញ។

ចំណែកឈ្មួញរកស៊ីដឹកឈើខុសច្បាប់ផាត់-ថាណាធ្លាប់បាននិយាយ អះអាងថា អ្នកកាសែតទាំង២នាក់ពិតជាបានទារលុយចំនួន១០០ដុល្លាអាមេរិកពី គាត់តែគាត់គ្មានលុយឲ្យទេគឺអោយ២០ដុល្លារតែពួកគេមិនយក។ នៅថ្ងៃកើតហេតុស្ត្រីឈ្មួញឈើខាងលើបន្តថា រឿងនេះគាត់មិនបានប្តឹងផ្តល់ទៅសមត្ថកិច្ចនោះទេ មិនដឹងជាអ្នកណាគេជាអ្នកប្តឹង។

ប្រជាពលរដ្ឋខេត្តសៀមរាបឆ្ងល់ថា តុលាការកាត់ទោសអោយអ្នកកាសែតកំហែងទាប្រាក់ជាប់ពន្ធនាគាររហូត ដល់ទៅ២ឆ្នាំទាំងទោសព្យួរ ចុះចំណែកឯលោកស្រី ផាត់-ថាណា វិញតើច្បាប់គេអនុវត្តទៅលើលោកស្រីយ៉ាងណាដែរ? ក្នុងនាមលោកស្រីជាឈ្មួញរកស៊ីដឹកឈើប្រណិតគ្មានច្បាប់ ដែលមានភស្តុតាងជាក់ស្តែងនៅតំកល់ទុកទាំងឡានទាំងឈើ នៅឯរដ្ឋបាលព្រៃឈើខេត្តសៀមរាបរហូតដល់ថ្ងៃនេះនៅឡើយ។ ពួកគាត់បន្តថា គួរតែច្បាប់ដាក់ទោសលោកស្រីផាត់ថាណាផង ព្រោះគាត់ជាអ្នករកស៊ីដឹកឈើខុសច្បាប់ ២នាក់ចុងចោទជាអ្នកទាលុយគេខុសច្បាប់ សរុបសេចក្តីទៅវាខុសដូចតែគ្នាតែបែជាឈ្មួញរូបនេះនៅបន្តការរក ស៊ីសើចក្អាកក្អាយលើគំនរទុក្ខអ្នកជាប់គុគ៤ខែបែបនេះទៅវិញ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1691ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1629ដង ប៉ូលិស​ឃុំ​ខ្វាវ​ខេត្តសៀមរាប​បាញ់​យុវជន​ម្នាក់​​​ឱ្យ​រង​របួស​ដោយ​ស្មាន​ថា​ចោរ   អាន1696ដង វប្បធម៌~អរិយធម៌   អាន9536ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1769ដង សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន1607ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន2183ដង លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន1817ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1721ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1725ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34814នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77147នាក់
ខែនេះ    224420នាក់
ឆ្នាំនេះ   2968724នាក់
សរុប   56567620នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:20