សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច

ដោយៈ សុភា កំពង់ស្ពី ថ្ងៃទី 03 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 04:37 នាទី ចំនួនអានៈ 1682

កំពង់ស្ពឺ៖គណៈកម្មការចំរុះបានរៀបចំធ្វើការត្រួតពិនិត្យទីតាំងក្នុង កសិដ្ឋាន ចិញ្ចឹមជ្រូកមួយកន្លែងដែលគេសង្ស័យលួចផលិតគ្រឿងញៀន ព្រោះត្រូវបានសមត្ថកិច្ចកង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្រាវជ្រាវរកឃើញ បន្ទាប់ពីមានសេចក្តី រាយការណ៍ពីប្រជាពល រដ្ឋ ហើយករណីនេះរងចាំក្រសួងមហាផ្ទៃ និងអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនកំពុងតែចុះ មកធ្វើការត្រួតពិនិត្យ។

ការស្រាវជ្រាវរកឃើញសារធាតុគីមីដែលសង្ស័យពាក់ព័ន្ធការផលិត គ្រឿង ញៀននេះត្រូវបានរុករកឃើញ កាលពីរសៀលថ្ងៃទី០២ខែកក្តដាឆ្នាំ២០១២មានទីតាំងដីចំការ កសិដ្ឋានចិញ្ចឹមជ្រូករបស់ឈ្មោះសុខ-រ៉ាថន ភេទប្រុសរស់នៅរាធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ម៉ែន-ស៊ីប៊នមេបញ្ជារកាកងរាជអាវុធហត្ថខេត្តកំ ពង់ស្ពឺបានប្រាប់ឲ្យដឹងថាកន្លែងដែលសង្ស័យលួចផលិតគ្រឿងញៀន នោះស្ថិតចំងាយប្រហែល១០០ ម៉ែតខាងត្បូងផ្លូវជាតិលេខ៤ ក្នុងភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោកបន្តថា សារធាតុគីមីយើងរកឃើញជំហ៊ានតំបូងមានចំនួន៨២ធុង ក្នុងនោះធុងតូចមានចំនួន១១ និង ធុងធំ៧១ដែលអាចសង្ស័យសារធាតុទាំងនោះពាក់ពន្ធ័ការផលិតគ្រឿង ញៀន។លោកបន្តទៀតថាការស្រាវជ្រាវរកឃើញនេះដោយសារមានសេចក្តីរាយ ការណ៍ពីប្រជាប្រជាពលរដ្ឋ បានប្រទះឃើញសារធាតុគីមីមួយចំនួនអណ្តែតក្នុងទឹកប្រឡាយ និងមានជះក្លិនយ៉ាងអាក្រក់ពិបាកដកដង្ហើមហើយក៍បានរាយការណ៍ជូន កំលាំងប៉េអឹមប្រចាំ គោលដៅនោះរួចចុះទៅធ្វើស្រាវជ្រាវម្តុំចំណុចដែលមានការសង្ស៍យ ដោយសុំយោបលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីធ្វើការពិនិត្យក្នុងនោះ មានការចូលរួមពីប្រធានមន្ទីរបរិស្ថានព្រមទាំងអាជ្ញាធរគ្រប់ ថ្នាក់រុករកឃើញតែម្តង។

លោកម៉ែន-ស៊ីប៊នបានបន្តថាករណីនេះយើងបានបង្កើតគណៈកម្មការចំ រុះធ្វើការបិទទីតាំងជាប់ការសង្ស័យជាបណ្តោះអាសន្នហើយរាយ ការណ៍ជូនថ្នាក់លើពេលនេះរងចាំក្រសួងមហាផ្ទៃ និងអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀនចុះមកធ្វើការត្រួតពិនិត្យដើ ម្បីបញ្ជាក់ ពីសារធាតុទាំងនោះ។ លោកបន្តថាករណីនេះវាប្រហាក់ប្រហែលរឿង កាលពីឆ្នាំ២០០៧។

មន្រ្តីប៉ូលិសស្រុកភ្នំស្រួចបានបញ្ជាក់ប្រាប់ព័ត៍ចុងក្រោយថាករ ណីនេះយើងមិនទាន់ហ៊ានសន្ឋិដ្ឋានថាសារធាតុគីមីទាំងនោះផលិត គ្រឿងញៀនឡើយដោយរងចាំមន្រ្តីជំនាញចុះពិនិត្យនិងពិសោធន៍។

ប្រជាពលរដ្ឋរស់នៅក្បែដីចំការដែលសង្ស័យលួចផលិតគ្រឿងញៀនបាន យាយថាកសិដ្ឋានចិញ្ចឹមជ្រូកគឺបានផ្អាកដំណើការមួយរយៈមកហើយ ប៉ុន្តែក្នុងអំឡុង២ថ្ងៃ កើតឃើញមានមនុស្យផ្លែកចេញចូលនិងមានជះក្លិនស្អុយយ៉ាងចំឡែកទើម គាត់ទៅរាយការណ៍ជូនមន្ត្រីប៉េអឹមឈរគោលដៅនោះបន្ទាប់មកសមត្ថកិច្ច ចំរុះបានចុះត្រួតពិនិត្យប្រទះឃើញសារធាតុគីមីជាច្រើនបែបនេះ។

សូមបញ្ជាក់ថាគណៈកម្មការចំរុះដែលចុះត្រួតពិនិត្យទីតាំមាន ការសង្ស័យ លូច ផលិតគ្រឿងញៀននោះដឹកនាំដោយលោកសឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្ត កំពង់ស្ពឺ ដោយមានការចូលរួមពីកំលាំងសមត្ថកិច្ចប៉ូលិស កងរាជអាវុធហត្ថ និងអាជ្ញាធរដែន ដីផងដែ។

លោកស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ប្រាប់ក្រុមអ្នកកា សែតថាពាក់ពន្ធ័បញ្ហានេះរងចាំមន្ត្រីជំនាញពីក្រសួង និងអាជ្ញាធរជាតិប្រឆាំងគ្រឿញៀនចុះមកធ្វើការ ត្រួតពិនិត្យ និងប្រមូលសារធាតុនោះយកទៅពិសោធន៍។

ព៍ត័មានចុងក្រោយបន្ទាប់ពីសមត្ថកិច្ចជំនាញចំរុះធ្វើការត្រួត ពិនិត្យរុករកឃើញមានម៉ាស៊ិនសំរាប់សំងួតគ្រឿងញៀន ប៊ូឡុងចំរ៉េញ  ប៊ីដុងផ្ទុកសារធាតុគីមី ព្រមទាំងសម្ភារៈ ជាច្រើនទៀត។ប្រភពបានបន្តថាទីតាំងនេះតាមការសន្និដ្ឋានក្រុម ជនល្មើសផលិតចេញជា គ្រឿងញៀនបានមិនតិចនោះទេ។

បច្ចុប្បន្នកន្លែងលួចផលិតគ្រឿងញៀននេះខាងមន្ទីរប្រឆាំងគ្រឿង ញៀនប្រគល់ឲ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺទទួលខុសត្រូវឈាមកាម ដោយរងចាំចំណាត់ការបន្តរបស់ថ្នាក់លើ ហើយពេលនេះគណៈកម្មការចំរុះកំពុងតែស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីស្វែករកមុខសញ្ញា ឧក្រិដ្ឋជនទាំងនោះមកផ្តន្ទាទោសតាមច្បាប់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1840ដង សមាគមអ្នកសារព័ត៌មានពីរ ត្រូវបានជ្រើសរើស ធ្វើជាដៃគូប្រឆាំងអំពើពុករលួយ   អាន1649ដង ឈ្មួញដឹកឈើក្រញូងខុសច្បាប់បានដកកាំភ្លើងគំរាមបាញ់សំលាប់អ្នកកាសែត   អាន1615ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន1729ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1721ដង មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុ?...    អាន1750ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1698ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1393ដង លោក ឡាយសុភ័ណ្ឌ ហៅបងនាគ ទំលាយវីដេអូគ្លីបគយចល័យយកលុយគាត់មួយខែជាង១០លានរៀល   អាន12170ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន1542ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36160នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78493នាក់
ខែនេះ    225766នាក់
ឆ្នាំនេះ   2970070នាក់
សរុប   56568966នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:10