គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 10 ឆ្នាំ 2022 វេលាម៉ោង 02:53 នាទី ចំនួនអានៈ 1433

ក្រោមការដឹកនាំរបស់ ព្រះអង្គម្ចាស់ នរោត្តម​ ចក្រាវុធ ព្រះប្រធានគណបក្សហ្វុនស៊ិនប៉ិច និងក្រោមអធិបតីភាពរបស់ឯកឧត្តម អាំង សំបូ អគ្គលេខាធិការដ្ឋានគណបក្សហ្វុនស៊ិនប៉ិច ដោយមានការរៀបចំពីឯកឧត្តម លើម សុធាវី ប្រធានក្រុមការងារខេត្ត និងឯកឧត្តម សន សាត អគ្គលេខាធិការរងនិងជាធានប្រតិបត្តិខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមួយចំនួនទៀត នៅស្នាក់ការកណ្តាលគណបក្សហ្វុនស៊ិនប៉ិច ខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលមួយថ្ងៃជូនដល់យុវជនយុវនារីដែលស្រលាញ់ និងគាំទ្រគណបក្សហ្វុនស៊ិនប៉ិច កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ។

ឯកឧត្តម អាំង សំបូ អគ្គលេខាធិការដ្ឋានគណបក្សហ្វុនស៊ិនប៉ិច បានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់ថា វគ្គបណ្តុះបណ្តាលនេះគឺបង្កើតឡើងជាលើកដំបូងនៅខេត្តសៀមរាប ហើយក៏នឹងបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ទៅទៀតក្នុងគោលបំណងបង្កើនចំណេះដឹង និងបង្កើនសមត្ថភាពដល់ យុវជន យុវនារី ជំនាន់ក្រោយឱ្យមានការយល់ដឹងអំពីគោលនយោបាយរបស់បក្ស និងយល់ដឹងអំពីការធ្វើនយោបាយទូទៅនៅកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា គ្រូបង្គោលក្នុងវគ្គបណ្តុះបណ្តាលនេះ គឺបានឆ្លងកាត់ការ​សិក្សានៅឯបរទេសគឺនៅ សាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមួយធ្លាប់ជួយបណ្តុះបណ្តាល​ ការសិក្សាដល់សិក្ខាកាមជាច្រើន ដែលបានបញ្ជូនទៅពីគណបក្សហ្វុនស៊ិនប៉ិច ហើយក៏នៅតែបញ្ជូនសិក្ខាកាម​ឱ្យទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិននេះ​ជាបន្តបន្ទាប់ទៀត។ ឯកឧត្តមបានពន្យល់ដល់យុវជន​យុវនារី ក្នុងវគ្គបណ្តុះបណ្តាលនេះថា ការតាមដាននយោបាយ ការធ្វើនយោបាយ វាមិនមានទោស ឬមានកំហុសឆ្គងអ្វីនោះទេ ផ្ទុយទៅវិញវាធ្វើឱ្យកូនខ្មែរគ្រប់រូបបានយល់ដឹងអំពីអ្វីដែលហៅថា នយោបាយ អ្វីដែលហៅថាការចូលរួមធ្វើនយោបាយ និងការធ្វើនយោបាយ ម្យ៉ាងវិញទៀតវាធ្វើ​ឱ្យ​យុវជនយុវនារី ចេះស្រលាញ់ជាតិមាតុភូមិ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា មានតែគណបក្សហ្វុនស៊ិនប៉ិចទេ ដែលមានសាច់សាលោហិតរបស់អង្គព្រះមហាក្សត្រធ្វើជាប្រធានបក្ស ក្រៅពីនោះគ្មានទេ សូមកុំយល់ច្រឡំ។ ឯកឧត្តមបានមានប្រសាសន៍ទៀតថា គ្រប់វគ្គបណ្តុះ​បណ្តាលគឺមានចែកជូនវិញ្ញាបនប័ត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម។

បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលខាងលើនេះ ទាំងគណអធិបតី គ្រូបង្គោល យុវជនយុវនារី ដែលជាសិក្ខាកាមទំាងអស់បានទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាក្រោមទឹកមុខញញឹមញញែម សប្បាយរីករាយ ដូចក្រុមគ្រួសារតែមួយ ហើយសិក្ខាកាមដែលជាយុវជនយុវនារីខាងលើនេះ បានសន្យាថា នឹងយកចំណេះដឹងដែលខ្លួនបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកបន្តដល់យុវជនយុវនារីផ្សេងៗទៀតដែល​មិន​បានចូលរួម៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើអៀរគឹមស្រេង ជានរណា?   អាន1696ដង ក្រោម​លេសដីសម្បទាន ក្រុមហ៊ុនយួននៅតែបន្តបំផ្លាញព្រៃឈើដដែល?   អាន1514ដង បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត   អាន4057ដង មន្ត្រីរាជការក្នុងខេត្តសៀមរាបចូលរួមដង្ហែ និងគោរពវិញ្ញាណក្ខ័ន្ត សពទាហានមួកខៀវ   អាន1787ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1735ដង លោក សុខគឹមសេង សមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សសង្គ្រោះជាតិសរសេរលិខិតស្នើសុំទៅលោក ឃឹ?...    អាន2285ដង សេចក្តី​ជូន​ដំ​ណឹងះ ស្តី​ពី​ស្ថាន​ភាព​​អា​កាស​ធាតុ​ និង​ស្ថាន​ភាព​ទឹក​ជំ​នន់   អាន1581ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1662ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1702ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1532ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38843នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81176នាក់
ខែនេះ    228449នាក់
ឆ្នាំនេះ   2972753នាក់
សរុប   56571649នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:49