លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ្រួសារ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 06 ឆ្នាំ 2022 វេលាម៉ោង 03:41 នាទី ចំនួនអានៈ 1654

នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានដឹកនាំសមត្ថកិច្ចចុះអនុវត្តដីកាសម្រេចរក្សាកាពារ លើក្បាល ដីចំនួន៤ប្លង់ ស្ថិតក្នុង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ការសម្រេចចុះអនុវត្តដីកាបែបនេះ ក៏ព្រោះតែផ្តើមចេញពីការលោភលន់ ក្នុងរង្វង់គ្រួសារ ដោយភាគីខាងប្អូន ឃុបខិតលួចធ្វើប្លង់ដីផ្ទេរកម្មសិទ្ធិឲ្យទៅអ្នកដទៃ។ ម្ចាស់បំណុលមានឈ្មោះ អ៊ុក ឱសិល ភេទស្រី រស់នៅភូមិឃុំខាងលើត្រូវជា ម្តាយ និងមានកូនប្រុសឈ្មោះ ស្វាង សីហា តំណាងដើមបណ្តឹងរដ្ឋប្បវេណី។ ចំណែកសហកូនបំណុល ទី១ ឈ្មោះ តូច កត្តា ភេទស្រី . ទី២ ឈ្មោះ ស្វាង សេរីសុភា ភេទស្រី, ទី៣ ឈ្មោះ ស្វាង រស្មី ភេទប្រុស ។

ដីកាសម្រេចរក្សាការពារ របស់សាលាដំបូងខេត្តសៀមរាប លេខៈ៧៤.ពសរវ/ឈ បញ្ជាក់ថា ចាត់ចែងជាបណ្តោះអាសន្ន ដោយហាមឃាត់សហកូនបំណុលមិនអោយលក់ដូរ.ជួល.ផ្ទេរសិទ្ធិកម្មសិទ្ធិ.ដាក់បញ្ចាំ. ដាក់ធានា.ធ្វើប្រទានកម្ម.ធ្វើបណ្តាំមរតក អោយតតិយជនណាមួយផ្សេងទៀតឡើយ និងហាមចាក់ដីឈូសឆាយ សាងសង់សំណង់ផ្សេងៗ លើអចលនវត្ថុដូចខាងក្រោម ដីទំហំ ៣៩៩៧ ម៉ែត្រការ៉េ ក្បាលដីលេខ ៥៣១៥ , ដីទំហំ ៣៨៤០ ម៉ែត្រការ៉េ ក្បាលដីលេខ ៥៣១៦ ,ដីទំហំ៨៦៨ ក្បាលដីលេខ ៥៣១៧ និង ដីទំហំ ១៦៥៧ ម៉ែត្រការ៉េ ក្បាលដីលេខ ៣០២៩ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោក ឡុង សារ៉ាត់ អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប ដែលបានចុះអនុវត្តផ្ទាល់បានអោយដឹងថា ដោយសាក្បាលដីទាំង (បួន) ខាងលើ កំពុងដំណើរការប្តឹងផ្តល់នៅតុលាការ ហើយសហកូនបំណុល នាំគ្នាចាក់ដី ឈូសឆាយ សាងសង់ ទើបចៅក្រមសម្រេចចេញដីការក្សាការពារបែបនេះ។ លោកបន្តថា ការចុះមកអនុវត្តដីកាសម្រេចនេះ ថ្វីត្បិតយើងមិនអនុវត្តរុះរើដោយបង្ខំ តែក៍មិនអនុញាតិអោយធ្វើសកម្មភាពណាមួយបន្តទៀតដែរ លុះត្រាតែមានដីកាសម្រេចជាថ្មី ពីស្ថាប័នតុលាការ។

តំណាងដើមបណ្តឹង លោក ស្វាង សីហា បានបរិយាយថា ដើមចមដែលនាំអោយមានការប្តឹងផ្តល់រហូតតុលាការចេញដីការក្សាការពារបែបនេះគឺនៅចុង ឆ្នាំ២០១៧ ក្រោយរដ្ឋាភិបាលកាត់ឆ្វៀលដីមួយផ្នែកចេញពីតំបន់អប្សរា ។ ពួកគាត់ជាបងប្អូនបង្កើតទាំង៧នាក់ បានធ្វើកិច្ចសន្យាមួយ ដើម្បីបែងចែកដីធ្លីឲ្យស្មើៗគ្នា ដោយប្រគល់អោយឈ្មោះ ស្វាង សេរីសុភា និង ឈ្មោះ តូច កត្តា ជាអ្នករត់ច្បាប់ ។

ពេលកំពុងដំណើរការឈ្មោះ តូច កត្តា បានដឹកដៃម្តាយ(ចាស់ជរា)ទៅផ្តិតមេដៃបញ្ចាំដី១កន្លែងយកលុយ ១ម៉ឺនដុល្លារពីឈ្មោះ វង្ស ជិនឡាយ។ លោកបន្តថា លុះពេលក្បាលដីទាំងនោះចេញជាប្លង់កម្មសិទ្ធិ(ប្លង់រឹង)មិនមានឈ្មោះពួកគាត់ជាបងប្អូន បែជាមានតែឈ្មោះ តូច កត្តា ឈ្មោះអ្នកផ្សេងនិងឈ្មោះអ្នកទទួលបញ្ចាំទៅវិញ ហើយអ្នកផ្សេងទាំងនោះបានបំបែកជាឡូត៍សម្រាប់លក់បន្តថែមទៀត អីចឹងហើយទើបម្តាយ (សហដើមបណ្តឹង)ប្តឹង ហើយតុលាការចេញដីការក្សាការពារបែបនេះ។ លោកស្វាង សីហា បញ្ជាក់ថា ករណីនេះ ម្តាយរួមទាំងបងប្អូនក្នុងរង្វង់គ្រួសារ រំពឹងថា តុលាការនឹងជួយផ្តល់យុត្តធម៌ដល់ពួកគាត់៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាបមានស្នាដៃល្អ   អាន1838ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1393ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1778ដង ព្រៃឈើកោះរុង រងការកាប់បំផ្លាញជិតរលាយអស់ហើយ   អាន1693ដង តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន4151ដង មន្រ្តីក្រសួងការងារ ចាប់រំលោភកូនក្រមុំអ្នកភូមិទាំងថ្ងៃមិនត្រូវបានឃាត់ខ្លួន   អាន1514ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន1806ដង គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង   អាន2404ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2428ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1675ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35027នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77360នាក់
ខែនេះ    224633នាក់
ឆ្នាំនេះ   2968937នាក់
សរុប   56567833នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:28