គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 06 ឆ្នាំ 2022 វេលាម៉ោង 05:31 នាទី ចំនួនអានៈ 1394

កាលពីម៉ោង១១និង៣០នាទីយម់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវៀងក្របីមួយក្បាល និង ម៉ូតូមួយគ្រឿង ត្រង់ចំណុចផ្លូវបំបែកជាបួន ក្បែរផ្សាជ្រាវ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

យោងតាមសម្តីរបស់លោក សៀ ឆៃរដ្ឋ ម្ចាស់ម៉ូតូម៉ាកដ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខៈ សៀមរាប 1U-3517 សេរីឆ្នាំ២០១៦ បានអោយដឹងថា លោកបានបើកម៉ូតូពីភូមិតាចេក មកភូមិជ្រាវសំដៅទៅផ្ទះ តែភា្លមនោះមានក្របីមួយក្បាលបានរត់យ៉ាងលឿនមក​បុកម៉ូតូរបស់លោក បណ្តាលអោយបែកអាវខ្ទិចអស់ តែមិនបង្កគ្រោះថ្នាក់ដល់រូបលោកនោះទេ។ បន្ទាប់មកលោកបានទៅរាយការណ៍ជូន​ប៉ូលីសដែលប្រចាំការនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ អោយជួយអន្តរាគម ឬចាប់ក្របីទុកសិន ដើម្បីអោយម្ចាស់ទទួលខុសត្រូវលើការខូចខាត់ម៉ូតូ ប៉ុន្តែសត្វ​ក្របីនោះ​អត់មានខ្សែក្រឡុស ទើបមិន​មានអ្នកណាហ៊ានចាប់នោះទេ សូម្បីតែប៉ូលីស​ពីរនាក់ក៏អត់ដឹងថាធ្វើយ៉ាងមេចដែរបានត្រឹមឈរមើលក្របីស៊ីស្មៅ។ ដោយមិន​អស់ចិត្តលោក សៀ​ ឆៃរដ្ឋ បានជិះម៉ូតូទៅហៅបុរស់ម្នាក់ឈ្មោះ ក្រឹម អោយយកខ្សែមកជួយចាប់ក្របី តែពេលបុរស់នោះទៅដល់ ក្របីក្រឡេក​ឃើញមុខបុរស់ឈ្មោះ ក្រឹម ក៏រត់បាត់ទៅ។ រហូតមកដល់ល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ លោក សៀ ឆៃរដ្ឋ ពុំទាន់ស្វែងរកម្ចាស់ក្របីឃើញនៅឡើយទេ។

លោក សៀ ឆៃរដ្ឋ សុំអំពាវនាវដល់លោកមេភូមិ លោកចៅសង្កាត់ជ្រាវ និង លោកមេប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវមេត្តា ជួយស្វែងរកម្ចាស់ក្របី ដើម្បីអោយចេញសងថ្លៃខូចខាត ដែលក្របីបានរត់មកបុកម៉ូតូរបស់លោក ដោយម្ចាស់ក្របីមានការខ្ជីខ្ជា ធ្វេសប្រហែលចំពោះសត្វពាហនៈរបស់ខ្លួន។

ពលរដ្ឋអ្នកស្រែសម្ការនៅសង្កាត់ជ្រាវ​តែងតែរអ៊ូរទាំថា អ្នកចិញ្ចឹមក្របីនៅសង្កាត់ជ្រាវ មួយចំនួន មានការទេ្វសប្រហែស ខ្ជីខ្ជា បណ្តាលអោយក្របីចូលស៊ីផលដំណាំរបស់អ្នកស្រុក ហើយ​ក្របីខ្លះរត់ពេញភូមិ គ្មានខ្សែក្រឡុស បណ្តាលអោយបុកម៉ូតូឡានតាមដងផ្លូវសាធារណៈយ៉ាងដូច្នេះ។

យោងតាម មាត្រា  ៣៣ នៃច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក បានចែងថា អ្នកជិះ អ្នកដឹក  ឬ អ្នកបរសត្វ មិនត្រូវលែងសត្វ ឱ្យដើររហេតរហូត លើផ្លូវ ។ អំពើ ខ្ជីខ្ជា និង ធ្វេសប្រហែសនេះជាបទល្មើសព្រហ្មទណ្ឌ ។ យោងតាម មាត្រា  ២០៧ នៃក្រមព្រហ្មទណ្ឌ ចែងថា ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬ ការខ្ជីខ្ជា បណ្តាល ឱ្យស្លាប់អ្នកដទៃ ជាបទល្មើសមនុស្យឃាតដោយអចេតនា  ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី  ១  ឆ្នាំ  ទៅ  ៣  ឆ្នាំ និង ពិន័យជាប្រាក់ពី  ២  លាន  រៀល ទៅ  ៦  លាន រៀល។ ដោយឡែក  សំណង ព្យៈសនកម្ម លើ ជនរងគ្រោះ ជាការទទួលខុសត្រូវរបស់ជនល្មើស។  មាត្រា  ៧៥០ នៃក្រមរដ្ឋប្បវេណីឆ្នាំ  ២០០៧ ចែងថា បុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់ អ្នកដទៃដោយសត្វដែលខ្លួនបានកាន់កាប់៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង   អាន2128ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1587ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1685ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1661ដង បុរស​ជនបរទេស​ម្នាក់ បាន​ទៅ​លោតទឹក​សម្លាប់ខ្លួន​នៅលើ​ស្ពាន​ជ្រោយចង្វា   អាន1711ដង លោក មិក សាផាណារ៉េត ហៅជ័យ ប្រើស្បែក ឥទ្ធិពលមន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា កាប់បំផ្លាញព្រៃឈើ   អាន1678ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1758ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1785ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1606ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2486ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39216នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81549នាក់
ខែនេះ    228822នាក់
ឆ្នាំនេះ   2973126នាក់
សរុប   56572022នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:01