សម្ពន្ឋវាយសីខេត្តសៀមរាបធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី២១

ដោយៈ Siem Reap Siem Reap ថ្ងៃទី 30 ខែ 01 ឆ្នាំ 2022 វេលាម៉ោង 05:14 នាទី ចំនួនអានៈ 2687

សៀមរាប៖ សម្ពន្ធវាយសីខេត្តសៀមរាប បានធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតអបអរទិវាជ័យជំនះ៧មករា លើកទី២១ ឆ្នាំ២០២២។ 

ការប្រកួតនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែមករា ឆ្នាំ២០២២ នៅក្លិបវាយសីខេត្តសៀមរាប។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ឋកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា
នេះជាលើកដំបូងសម្រាប់ខេត្តសៀមរាប សហការជាមួយសហព័ន្ឋកីឡាវាយសីកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី២១ឆ្នាំ២០២២ នេះ។ លោកថា មានកីឡាករ កីឡាការិនីមកពីទូទាំងប្រទេសចំនួន១៨ក្លឹបស្មើនឹង១៥៤រូបបូករួមទាំងកីឡាកិត្តិយសនិងក្រុមប្រតិភូមកពីសហព័ន្ឋកីឡាវាយសីកម្ពុជាផងសរុបជាង២០០រូបបានអញ្ជើញចូលរួម។ 

លោក ជាម សុភា បន្តថា សម្រាប់កម្មវិធីប្រកួតមាន៧វិញ្ញាសារ និងមាន៩១ប្រកួត បែងចែកទៅតាមកម្រិតអាយុ ។
លោកអគ្គលេខាធិការ សហព័ន្ធវាយសីកម្ពុជា
បានវាយតម្លៃខ្ពស់ ចំពោះទីតាំងនៃការរៀបចំព្រឹត្តិការណ៍នេះ ថាមានអ្នកចូលរួមប្រកួតច្រើនជាងខេត្តផ្សេងៗនៃបណ្តាឆ្នាំមុនៗដែលបានរៀបចំព្រឹត្តិការណ៍ដូចគ្នានេះ ជាពិសេសខេត្តសៀមរាបមានកីឡាករជាប់ក្នុងក្រុមជំរើសជាតិចំនួន៧រូប សម្រាប់ត្រៀមទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិនៅប្រទេសវៀតណាម នាខែមេសាខាងមុខ ខណៈដែលកីឡាជំរើសជាតិទូទាំងប្រទេសមានចំនួន១៦រូប។លោក អគ្គលេខាធិការបញ្ជាក់ថានេះជាការប្រកួតលក្ខណៈមិត្តភាពដើម្បីដណ្តើមពានរង្វាន់ ទុកសម្រាប់ខេត្តរៀងៗខ្លួន និងដើម្បីបំរុងឬក៍ត្រៀមចូលរួមប្រកួតជំរុះតាមខេត្ត រួចហើយទើបឈានទៅប្រកួតទូទាំងប្រទេសសម្រាប់ជ្រើសរើសកីឡាជំរើសជាតិបាន ។លោកបានចាត់ទុកក្លឹបសម្ពន្ឋកីឡាវាយសីខេត្តសៀមរាបថាជាគំរូដ៍ល្អមួយសម្រាប់ទូទាំងប្រទេស ព្រោះក្លឹបនេះមានលក្ខណៈធំទូលាយ ផាសុខភាព ស្របតាមស្តង់ដារបច្ចេកទេសអន្តរជាតិ ខណៈដែលប្រកួតជាលក្ខណៈជាតិក្តីនិងលក្ខណៈអន្តរជាតិក្តី នៅពេលខាងមុខ សហព័ន្ឋកីឡាវាយសីកម្ពុជានឹងសហការស្នើសុំទីតាំងនេះធ្វើការប្រកួតកីឡាវាយសីដើម្បីទាក់ទាញទេសចរជាតិនិងអន្តរជាតិទៀតផង ជាពិសេសការប្រកួតកីឡាស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។កីឡាវាយសីរបស់កម្ពុជាបានចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាតិជាច្រើនដងមកហើយ តែសម្រាប់កម្ពុជាកីឡាប្រភេទនេះនៅមានកម្រិតដោយសារការហ្វឹកហាត់ដោយខ្លួនឯងនៅតាមផ្ទះរៀងៗខ្លួនមិនបានដិតដល់ រួមទាំងវិន័យក៏មិនបានល្អដូចការហ្វឹកហាត់ជុំគ្នានោះទេ ទើបទទួលបានលទ្ឋផលពុំជាទីគាប់ចិត្តឡើយ។

លោក សោមសមសក្តិ ប្រធានសម្ពន្ឋកីឡាវាយសីខេត្តសៀមរាប មានប្រសាសន៍ថា៖ការបង្កើតក្លឹបនេះឡើងគឺស្របតាមឆន្ទៈនៃការចង់បានរបស់អភិបាលនៃគណៈអភិបាលខេត្តដែលមានការតាំងចិត្តខ្ពស់ ដើម្បីធ្វើឱ្យប្រសើរឡើងនិងស្របតាមការរីកចម្រើនរបស់ពិភពលោក អនុលោកមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសុខុមាលភាពពេញលេញ ទទួលបានការអប់រំ មានសមភាពយេនឌ័រ សុខភាពអនាម័យសាធារណៈ បង្កើតការងារជូនប្រជាពលរដ្ឋនៅទីក្រុងនិងតាមសហគមន៍។ល។
លោក សោម សមសក្តិ បញ្ជាក់ថា៖បើគ្មានថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក៍យើងពុំមានថ្ងៃនេះនិងមិនទទួលបាននូវសមិទ្ឋផលសព្វបែបយ៉ាងដូចថ្ងៃនេះដែរ ជាពិសេសមានថ្ងៃ៧មករាបាននាំមកនូវកំណើតទី២និងមានសន្តិភាពរហូតមកដល់សព្វថ្ងៃ ហេតុនេះទើបយើងបានរៀបចំនូវព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់៧មករាលើកទី២១ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឡែកនេះជាលើកទី១សម្រាប់ខេត្តសៀមរាប ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះសហការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងបំណងដើម្បីឱ្យអ្នកនិយមចូលចិត្តកីឡា មានសុខភាពរាងកាយរឹងមាំ រក្សាចំនងសាមគ្គីភាពមិត្តភាពយូរអង្វែង និងដើម្បីទាក់ទាញអ្នកទេចរជាតិនិងអន្តរជាតិមកទស្សនាខេត្តសៀមរាបឡើងវិញបន្ទាប់ពីរាជរដ្ឋាភិបាលបានបើកឱ្យដំណើរការលើគ្រប់វិស័យបន្ទាប់ពីបានអាក់ខានដោយសារវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ អស់រយៈពេលជាងពីរឆ្នាំមកនេះ។

លោកក៏បានអំពាវនាវឱ្យបងប្អូនមហាជនទូទៅត្រូវចេះស្រឡាញ់សុខភាព និងនាំគ្នាលេងកីឡា ហាត់ប្រាណឱ្យបានទៀងទាត់ដើម្បីសុខភាពរាងកាយ ចាកឆ្ងាយពីជំងឺផ្សេងៗ និងសូមកុំភ្លេចការពារខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩ យើងត្រូវរៀនរស់តាមបែបគន្លងថ្មីជាមួយជំងឺកូវីដ-១៩ ដោយការអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ៣ការពារនិង៣កុំរបស់រាជរដ្ឋាភិបាល។ បើតាមលោក សោម សមសក្តិ ធ្វើការរម្លឹកពីសាវតាមុននឹងកកើតក្លឹបនេះ គឺរូបលោកនិងសហការីបានប្រមូលក្មេងៗដែលគ្រួសារមានជីវភាពខ្វះខាត គ្មានផ្ទះសម្បែងស្នាក់នៅពិតប្រាកដ(ក្មេងអនាថា)នៅក្បែរៗទីតាំងនៃក្លឹបប្រមាណជាជាង១០០នាក់ឱ្យពួកគាត់បានសិក្សាភាសាអង់គ្លេសក្រៅម៉ោង អប់រំពួកគាត់និងផ្តល់ការងារឱ្យពួកគាត់តាមរយៈកិច្ចការអនាម័យក្នុងក្លឹបអស់រយៈពេល៥ឆ្នាំ ឥឡូវនេះពួកគាត់ធំពេញរូបរាង និងមួយចំនួនតូចមានភាពស្ទាត់ជំនាញក្នុងការលេងសីផងដែរ បច្ចប្បន្នសហព័ន្ឋវាយសីកម្ពុជា បានទទួលយកពួកគាត់ទៅបណ្តុះបណ្តាលដើម្បីត្រៀមយកទៅប្រកួតនៅក្រៅប្រទេសនិងស៊ីហ្គេម នាពេលខាងមុខនេះផងដែរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  កីឡា 

ព័ត៌មានដែលមានទំទាក់ទំទង

ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង   អាន1778ដង លោកអេងឆៃអៀង៖ សមត្ថកិច្ច​បានសំរុកចូលស្នាកការកណ្តាលរបស់គណបក្សសង្គ្រោះជាតិហើយ   អាន1707ដង ជន​ជា​តិ​ថៃ​២នាក់​ប្រើ​​អាវុធ​បាញ់​ប្រ​ហា​ពេល​សមត្ថកិច្ចចុចាប់​គ្រឿង​ញៀន   អាន1729ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1573ដង ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង   អាន1726ដង មានសត្វតិរច្ឆានលួចគាស់ផ្នូរសពគ្រីស្ទានយកធាតុបោះចោលក្នុងព្រៃ   អាន1478ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1579ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2298ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន1530ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1612ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42822នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85155នាក់
ខែនេះ    232428នាក់
ឆ្នាំនេះ   2976732នាក់
សរុប   56575628នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:11