ព័ត៌មានក្ដៅ

    ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 06:14 នាទី ចំនួនអានៈ 1620

    ប្រជាពលរដ្ឋ​៨គ្រួសារ​ស្ថិតនៅក្នុង​ភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង​សៀមរាប បារម្ភថា អាជ្ញាធរធ្វើ​ការ​រុះរើ​ផ្ទះទាំង​៨ខ្នងរបស់​ពួកគាត់ ដោយ​គ្មានការ​ដោះ​ស្រាយ​គោល​នយោ​បាយជូនពួនគាត់ បើទោះ​ជាពួកគាត់​រស់នៅ​លើ​ដីនេះ២៧ឆ្នាំហើយក៏ដោយ។​

    ប្រភពពីប្រជាពល​រដ្ឋបាន​ប្រាប់ កាសែត​កម្ពុជាសុវណ្ណភូមិថា ស្ពាន​ថ្មថ្មីមួយ​បានសាសង​ឡើង​ដោយ​ចំណាយថវិការរបស់​ព្រះចៅ​អភិការវត្តពោធិ៍​បន្ទាយជ័យ ស្ថិត​ក្នុង​អាស័យ​ដ្ឋានខាងលើ ហើយ​ស្ពាន​ថ្ម​នេះ ធ្វើ​ខុស​ប្លង់ ខុស​បច្ចេកទេសទាំងស្រុង ព្រោះ​ស្ពាន​នេះបាន​សាងសង់ខុស​ផ្លូវ​ដែល​ពលរដ្ឋ​បើក​បរ​រាល់ថ្ងៃ សាងសង់​ឡើង​បុក​ចំផ្ទះ​ប្រជាពលរដ្ឋ​៨ខ្នង​ និង​មាន​កម្ពស់​ខ្ពស់​ខុស​បច្ចេកទេស ខុសពីប្លង់​ដែល​បាន​គូ។ ពលរដ្ឋ​បន្តថា គណកម្មការ​អាចារ្យវត្ត បាន​ស្នើ​សុំ​អោយ​លោក​ចៅ​សង្កាត់​សៀមរាប ប្រាប់​ប្រជាពលរដ្ឋ​អោយ​រុះ​រើ​ផ្ទះ​ចេញ ដោយ​អះអាង​ថា ផ្ទះ​ទាំង​៨ខ្នង​នេះ ធ្វើ​លើដីរបស់វត្តពោធិ៍បន្ទាយជ័យ។

    ពលរដ្ឋ២គ្រួសារក្នុង​ចំណោម​៨គ្រួសារ បាន​អោយដឹងថា ដីដែល​ពួកគាត់​រស់​នៅ​នេះ គាត់​បាន​ទិញ​ពីអ្នក​ផ្សេងជាង​២០ឆ្នាំហើយ ចំណែក៦គ្រួសារទៀត ពួកគាត់​ក៏បាន​ប្រាប់ថា បាន​រស់នៅ​២៧​ឆ្នាំ​ហើយដែរ តែ​មិន​មាន​ប្លង់កម្មសិទ្ធទេ ព្រោះ​កាល​គេ​ចុះ​ធ្វើ​ប្លង់​រឹង ខាង​គណកម្ម​ការ​អាចារ្យ​វត្ត​ ប្តឹង​ទាស់​ថា ជាដីរបស់​វត្ត ទើប​ខាង​សូយោដី​គេ​ចាត់​ទុក​ថាដី​នេះ ជាដី​មាន​ទំនាស់ ពុំ​ទាន់​អាច​ធ្វើ​ប្លង់​បាន​ទេ។

    ប្រជាពលរដ្ឋ​ទាំង​៨គ្រួសារនេះ បាន​ប្រាប់​ថា ពួក​គាត់​មិន​ជំទាស់​ទេ បើ​រដ្ឋ​ត្រូវ​ការ​ដី​របស់​ពួកគាត់ តែ​ពួក​គាត់​សុំ​អោយ​មាន​ការ​ដោះ​ស្រាយ​គោលនយោបាយជូន​ពួក​គាត់​ផង ព្រោះ​ដី​នេះ​ពួកគាត់​រស់នៅអស់រយះពេល​២៧ឆ្នាំហើយ។

    លោក មៃ សាម៉េត ចៅសង្កាត់​សៀមរាប បាន​ប្រាប់កម្ពុជាសុវណ្ណភូមិ កាលពីរសៀល​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញថា ខាងគណកម្មការអាចារ្យវត្តពោធិ៍បន្ទាយជ័យ បាន​ស្នើសុំ​មក​សង្កាត់សៀមរាប​អោយ​ប្រាប់​ប្រជាពលរដ្ឋ​អោយរុះរើ​ផ្ទះចេញ ហើយ​លោកចៅសង្កាត់ ក៏បាន​ហៅ​ពលរដ្ឋ​ទាំអ​៨គ្រួសារនេះ មក​ធ្វើ​ការ​ចចារ ធ្វើ​កិច្ច​សន្យាតាម​គតិយុទ្ធផងដែរ ព្រម​ទាំង​បាន​ធ្វើ​របាយការ​ដាក់​ជូន​ខាង​សាលាក្រុងរួច​ហើយ​ ដើម្បី​សុំ​គោល​នយោបាយជូន​ពួកគាត់​ ប្រសិន​បើ​មាន​ការ​រុះ​រើមែន។

    ជាក់ស្តែងគេ​សង្កេត​ឃើញ​ថា វត្តពោធិ៍បន្ទាយជ័យ មានរបងហុំព័ទនៅ​ខាង​ត្បូង​ផ្លូវ ចំណែក​ផ្ទះប្រជាពលរដ្ឋ៨គ្រួសារសាងសង់ នៅ​ខាងជើង​ផ្លូវ មិន​មែន​នៅក្នុង​របងវត្តទេ ចុះ​ហេតុអ្វី បាន​ជាគណកម្មការ​អាចារ្យវត្តហ៊ាន​អះ​អាងថា ជាដីរបស់វត្តទៅវិញ?

    សម្តេច​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​មាន​ប្រសាសន៍តាម​កញ្ចក់​ទូរទស្សន៍ថា បើពលរដ្ឋ​គាត់​រស់​នៅ​ហើយ អោយគាត់​ទៅ ដីហ្នឹង​ជាដីម៉ែលោកឯងមែនទេ? ម្យ៉ាវិញទៀតយោងតាម​ច្បាប់ បើ​ពលរដ្ឋ​រស់នៅជាក់ស្តែងលើ​ដី​នោះ​ចាប់ពី៧ឆ្នាំឡើងទៅ រដ្ឋ​អាច​ប្រគល់ដីនោះ​អោយ​អោយ​ពួកគាត់បានហើយ តែនេះមិន​ត្រឹមតែ៧ឆ្នាំទេ គឺ២៧ឆ្នាំហើយ​ដែល​ពួកគាត់​រស់នៅលើដីនេះ។

    ពលរដ្ឋ​ទាំង​៨គ្រួសារសំណូម​ពរ​យ៉ាង​ទទួល​ទៅ​លោក នួន ពុទ្ធារ៉ា អភិបាលក្រុង​សៀមរាប និង​ជាពិសេស​ឯកឧត្តម​ ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយ​ដោះ​ស្រាយ​ជូន​ពួកគាត់ផង ព្រោះ​ពួកគាត់​ក្រីក្រណាស់៕ ដោយ: ផ្លុង រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន1617ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន2423ដង លោក សុខអាន ត្រូវបានសម្តេច ហ៊ុនសែន បន្ទោសរឿងដីនៅតាកែវ   អាន2737ដង សកម្មជន​ដីធ្លី​បឹងកក់ ទៅ​ទទួល​រង្វាន់​នៅ​អាមេរិក​   អាន756ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1207ដង រដ្ឋាភិបាលបដិសេធសំណើលោកសម រង្ស៊ី ត្រឡប់មកកាន់កម្ពុជាវិញ   អាន771ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1520ដង ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន679ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន1097ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន921ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
    លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាតប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
    សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុលក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
    ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
    បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួនប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
    ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាបប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
    រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាបរថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
    ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោលភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      11641នាក់
    ម្សិលមិញ    10910នាក់
    សប្ដាហ៍នេះ    85662នាក់
    ខែនេះ    96295នាក់
    ឆ្នាំនេះ   4211354នាក់
    សរុប   34877600នាក់
    ថ្ងៃទី 08 ខែ 12 ឆ្នាំ 2019 ម៉ោង 23:17