សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ទនឹងអំពើលួចដែលមានស្ថានទម្ងន់ទោស

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 12 ឆ្នាំ 2021 វេលាម៉ោង 08:02 នាទី ចំនួនអានៈ 1642

សមត្ថកិច្ចបាន​ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សយ ស៊ំា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស ( គាស់ស័ង្កសីតូបលួចយកទូរស័ព្ទ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៦.៣០នាទីស្ថិតនៅតូបលក់ទូរស័ព្ទយីហោ ពីង ពីង លក់ទូរស័ព្ទដៃទំនើប ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប មានករណីគាស់ស័ង្កសីតូបលួចយកទូរស័ព្ទ​ចំនួន២១គ្រឿង ក្នុងនោះ​មានទូរស័ព្ទម៉ាកសាំស៊ុងចំនួន០៥គ្រឿង ម៉ាកអូបពរ ចំនួន១៣គ្រឿង និងម៉ាកវីវូ ចំនួន០៣គ្រឿង របស់ជនរងគ្រោះឈ្មោះ ហេង សំណាង ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ​ខណៈពេលដែរជនរងគ្រោះមិននៅតូប។

បន្ទាប់ពីទទួលបណ្តឹងពីជនរងគ្រោះ និងដោយផ្អែកលើកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ច​ក៏កំណត់មុកសញ្ញាបាន ទើបនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចបានស្វែងរកមុខសញ្ញា ហើយឃាត់ខ្លួនជនសង្ស័យខាងលើ ដែលជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ យកមកសាកសួរ ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឡើងហែកស័ង្កសីចូលទៅក្នុងតូបរបស់ជនរងគ្រោះលួចយកទូរស័ព្ទចំនួន២១គ្រឿងពិតមែន ដោយឡែកទូរស័ព្ទដែលជនសង្ស័យលួចនោះ ជនសង្ស័យបានយកទៅលក់ និងបញ្ចាំ អស់ហើយ។

លោក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការរងដឹកនាំការិយាល័យព្រហទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាល​ខេត្តសៀមរាប បានប្រាប់កាសែតកម្ពុជាសុវណ្ណភូមិនៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះថា ការឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺជាការខិតខំប្រឹងប្រែងរបស់នគរបាលប៉ុស្តិ៍សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យ លទ្ធផល វិជ្ជមាន ប៉ុន្តែមិនទាន់បាននាំជនសង្ស័យទៅយកសំណាក ពាក់ព័ន្ធនិងជំងឺកូវីដ១៩នៅឡើយទេ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងទៅតាមទៅនីតិវិធី៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង   អាន1539ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន1828ដង ការហែរគណបក្សប្រជាជនកម្ពុជាសង្កាត់ជ្រាវ   អាន6015ដង ចោរប្លន់ប្រដាប់អាវុធ៣នាក់ប្លន់ទូមាសបាញ់មនុស្សធ្លាយពោះ   អាន1699ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1725ដង បុរសម្នាក់ត្រូវសង្សារខាំលិង្គដាច់មួយកំណាត់   អាន1708ដង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់   អាន1788ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1512ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2457ដង លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1563ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42765នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    85098នាក់
ខែនេះ    232371នាក់
ឆ្នាំនេះ   2976675នាក់
សរុប   56575571នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 23:06