កម្មករលោក ស ម៉ាប់ នាយផ្នែកជលផលបាញ់អ្នកនេសាទឱ្យរងរបួសធ្ងន់

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 04:53 នាទី ចំនួនអានៈ 1613

ជនសង្ស័យឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិជ័យ​ជេត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានប្រើ​ប្រាស​អាវុធអាកា៤៧ បាញ់អ្នកឆក់ត្រីម្នាក់ក្នុងចំណោមបីនាក់ឱ្យរងរបួសធ្ងន់នៅចំណុចចម្ងាយពីភូមិតាច្រនៀង ឃុំកំពង់ឃ្លាំងប្រហែលប្រាំរយម៉ែត្រ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០២:៣០នាទីយប់។

ក្រុមអ្នកនេសាទសាទខុសច្បាប់ដោយប្រើ​ម៉ាស៊ីនឆក់ត្រីមានគ្នាបីនាក់ ១.ឈ្មោះ ឈុន ណៃ ភេទប្រុស អាយុ២៩ឆ្នាំ ២.ឈ្នោះ ហ៊ិន ខា ភេទប្រុស អាយុ៣១ឆ្នាំ និង ៣.ឈ្មោះ ថែ គឹមហ៊ុន ភេទប្រុស អាយុ២៣ឆ្នាំ បាននាំគ្នាជិះកាណូតទៅដល់ចំណុចកើតហេតុខាងលើ រួចក៏នាំគ្នាឆក់ត្រី។ មិនយូរប៉ុន្មានដំណឹងនេះបានលេចលឺដល់ក្រុមកម្មករជលផលបីនាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រនិគម ដែលនៅប្រចាំការនៅផែបណ្តែតទឹក​ដែលមានទីតាំងចំណុចអ្នកតាក្រញ៉ាញ់ក្នុងឃុំកំពង់ឃ្លាំង។ ក្រុមកម្មករជលផលទាំងបីនាក់នោះ ១.ឈ្មោះ ទង តាំង ភេទប្រុស អាយុ៦១ឆ្នាំ នៅភូមិជ័យជេត ឃុំកំពង់ឃ្លាំង ២.ឈ្នោះ ព្រិន ព្រីង ភេទប្រុស អាយុ៣១ឆ្នំា នៅភូមិផ្សារឃ្លាំង ឃុំកំពង់ឃ្លាំង និង ៣.ឈ្មោះ តាំង ធី ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង បាននាំគ្នាអ៊ុំទូកសំដៅទៅជនរងគ្រោះ ដោយឈ្មោះ ទង តាំង ជាអ្នកកាន់កាំភ្លើង។ ទៅដល់កន្លែងកើតហេតុក្រុមកម្មករជលផលបានប្រវាយប្រតប់គ្នាជា​មួយជនរងគ្រោះ ឃើញដូចនោះឈ្មោះ ទង តាំង បានលើកកាំភ្លើងបាញ់សំដៅទៅជនរង​គ្រោះមួយគ្រាប់ បណ្តាលឱ្យ​មានរបួស តែជនរងគ្រោះបានរត់គេចខ្លួនបាត់ ជាមួយគូកនម្នាក់ទៀត នៅសល់តែឈ្មោះ ហ៊ិន ខា ត្រូវបានក្រុមកម្មករជលផល​ចាប់យកទៅផែ ហើយក្រុង​កម្មករជលផល​​បានខល​​ទូរស័ព្ទ​រាយការណ៍​ទៅលោក ស ម៉ាប់ តែទូរស័ព្ទរោទ៍ពុំមានអ្នកលើក បន្ទាប់មកទើបរាយការណ៍ទៅលោក លីម អនុប្រធានសង្កាត់ជលផលខេត្តសៀមរាប ខណ:នោះ​លោក លីម បានបង្គាប់ឱ្យ​ក្រុមកម្មករជលផលដោះលែងឈ្មោះ ហ៊ិន ខា ឱ្យត្រឡប់ទៅផ្ទះវិញ ដក់ហូតតែឧប្បករណ៍នេសាទ​ខុសច្បាប់តែប៉ុណ្ណោះ។

លុះម៉ោង៤:០០នាទីទៀបភ្លឺលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រនិគម បានខល​ទូរស័ព្ទប្រាក់ទៅឈ្មោះ ទង តាំង ហើយ​ថា លោក​បានបាញ់ត្រូវអ្នកឆកត្រីម្នាក់ក្នុងចំណោម​បីនាក់នោះ។ លឺដូច្នេះលោក ទង តាំង ក៏ពុំបានរត់គេចខ្លួនទេ រហូតដល់ប៉ូលីសប៉ុស្តិ៍នាំខ្លួនទៅសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ។

ជនសង្ស័យឈ្មោះ ទង តាំង ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១​វេលាម៉ោង២និង៣០នាទី នៅចំណុចតាក្រញ៉ាញ់ ក្នុងភូមិតាច្រនៀង ឃុំកំពង់ឃ្លាំង ពីបទ ប្រើហឹង្សាមានស្ថានទម្ងន់ទោសដោយប្រើប្រាសអាវុធ (កាំភ្លើង) ហើយ​រហូតមក​ដល់រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ជនសង្ស័យឈ្មោះ ទង តាំង កំពង់​ត្រូវបាន​ឃាត់ខ្លួននៅឯអធិការដ្ឋាន​ស្រុកសូទ្រនិគមនៅឡើយ នេះបើយោងតាមសម្តីរបស់លោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជនផលស្រុកសូទ្រនិគម។

លោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាល​ជលផលខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទនៅរសៀលដដែលនេះថា លោកពុំទាន់បានទទួលព័ត៌មានច្បាស់ការនៅឡើយទេ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប ក៏បានប្រាប់តាម​ទូរស័ព្ទនៅរសៀលនេះផងដែរថា លោកពុំទាន់បានទទួល​ឯកសារពាក់ព័ន្ទពីថ្នាក់ក្រោមនៅឡើយដែរ។

លោក សែម សារឿន អធិការរង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានប្រាប់តាមទូរស័ព្ទនៅរសៀលនេះដែរថា លោកពុំអាចបកស្រាយបានទេរឿងខាងលើនេះ ព្រោះមានអធិការរង​ម្នាក់ផ្សេងទៀតជាអ្នកទទួលបន្ទុកជំនួសលោកអធិការ​ ទេព ចាន់ណា។

កាសែតកម្ពុជាសុវណ្ណភូមិពុំអាចសុំការអធិប្បាយពីលោកអធិការរងស្រុកសូទ្រនិគម ជា ចាន់ឌី ដែលទទួលកិច្ចការជំនួសលោកអធិការ ទេព ចាន់ណា បានទេនៅថ្ងៃ​ដដែលនេះ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។

លោក យិន ស្រាង អ្នកនាំពាក្យឱ្យសាលាដំបូងខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទថា លោកពុំទាន់អាច​ពន្យល់បានទេ ពាក់ព័ន្ធទៅនឹងលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រ​និគម​ ប្រគល់​អាវុធ​ឱ្យទៅជនគ្មានតួនាទីយកទៅប្រើប្រាស​ខាងលើនេះ ព្រោះ​តុលាការពុំទាន់បានទទួលសំណុំរឿងនេះនៅ​ឡើយទេ។

បើយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ មាត្រា ២១៨ ស្តីពី ស្ថាន​ទម្ងន់ទោស បានចែងថា ”អំពើហឹង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារពី ពីរឆ្នាំ ទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពី បួនលានរៀល ទៅ ដប់លានរៀល កាលបើអំពើហឹងហ្សានេះបានប្រព្រឹត្ត:
          ១.ដោយមានការគិតទុកជាមុន
          ២.ដោយប្រើអាវុធ ឬ គំរាមកំហែងនឹងអាវុធ។
          ៣.ដោយមានមនុស្សជាច្រើននាក់ក្នុង​ឋាន:ជាចារី សហចារី អ្នកផ្តើមគំនិត និង ជាអ្នក​ផ្សំ
                   គំនិត។

ពលរដ្ឋកំពុងងឿងឆ្ងល់ថា ហេតុអ្វីបានជាលោក ស ម៉ាប់ នាយផ្នែករដ្ឋបាលជលផលស្រុកសូទ្រ​និគមហ៊ានប្រគល់អាវុធ​ឱ្យទៅក្រុមកម្មករជលផលទាំងបីរូបខាងលើក្នុងការប្រើ​ប្រាសបង្រ្កាបបទល្មើសទៅវិញ ព្រោះកម្មករទាំងបីរូបនេះមិន​មែនជាមន្ត្រីគនរបាល​យុត្តិធម៌នោះទេ? ម្យ៉ាងវិញទៀតលោក ស ម៉ាប់ ដែលជាម្ចាស់កាំភ្លើងខាងលើនេះ តើតុលាការខេត្តសៀមរាបចាត់ការយ៉ាងណាដែរបើយោតាម ក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ និង ច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ឆ្នាំ២០០៥ក្នុងមាត្រា ២០?៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង   អាន1755ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2772ដង ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន2940ដង លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណា?...    អាន3800ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន1586ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន1570ដង តាចាស់ព្រើលអាយុ៧១ឆ្នាំល្បួងក្មេងស្រីទៅបេះអម្ពិលរួចចាប់រំលោភ   អាន1877ដង រដ្ឋបាលព្រៃឈើស្រុកអង្គស្នួលរងការចោទប្រកាន់ថា ដាក់កុងត្រូលជជុះគ្មានរនាំងបាំង   អាន1816ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន1612ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1555ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38950នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81283នាក់
ខែនេះ    228556នាក់
ឆ្នាំនេះ   2972860នាក់
សរុប   56571756នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:55