ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ

ដោយៈ Siem Reap Siem Reap ថ្ងៃទី 05 ខែ 06 ឆ្នាំ 2021 វេលាម៉ោង 03:13 នាទី ចំនួនអានៈ 1791

ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​កម្ពុជា បាន​បញ្ចេញ​ប្រតិ​កម្ម​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ដាក់​កំហិត​ឲ្យ​ប្រជាជន​វៀតណាម និង​ជនជាតិ​ខ្មែរ​ឥស្លាម​ ចាកចេញ​ពី​ផ្ទៃ​ទឹក​នៅទីក្រុង​ភ្នំពេញ​ឲ្យអស់​ក្នុង​រយៈពេល​១​សប្តាហ៍។ ប៉ុន្តែ​តំណាង​ទូត​វៀត​ណាម​ដែល​ជិត​ផុត​អាណត្តិ​ បាន​អះអាង​ថា នេះ​គឺ​ជាការ​សម្រេច​ចិត្ត​ភ្លាមៗ ហើយធ្វើ​ឲ្យស្ថាន​ភាព​របស់​ប្រជាជន​នៅ​លើ​ភូមិ​អណ្តែត​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ជាពិសេសនៅ​ក្នុង​បរិបទ​កូវីដ១៩​។

គ្រួសារក្រីក្រ​ដែលរួមមានទាំងជនជាតិខ្មែរឥស្លាម និងភាគច្រើនមានប្រហែល១.០០០ គ្រួសារមានដើមកំណើតវៀតណាម ពួកគេបានរស់នៅទីនេះអស់រយៈពេលជាច្រើនជំនាន់ ប្រហែលជាង ៤០ ឆ្នាំមកហើយ និងមានប័ណ្ណស្នាក់នៅស្របច្បាប់ផងដែរ។​ នេះគឺជាការអះអាង​របស់ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅកម្ពុជាតាមរយៈ​​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅថ្ងៃទី៤​មិថុនា។

​បើតាម​ឯកអគ្គរដ្ឋទូត​​ដែល​ជិត​ផុត​អណត្តិរូបនេះ​ ការ​ដាក់​កំហិត​រយៈពេល​៧ថ្ងៃ ឲ្យ​ប្រជាជនទាំងនោះ​ចាកចេញ​ពីផ្ទៃទឹក​គឺលឿនពេក និងមិនអាចអនុវត្តទៅរួចឡើយ។ គ្រួសារភាគច្រើនក្រីក្រខ្លាំងណាស់គឺមានតែផ្ទះតូចៗអណ្តែតទឹក និងទូកមួយគ្រឿងដែល​បានមកពីការខ្ចីប្រាក់ដើម្បីចិញ្ចឹមត្រីនិងការ​ធ្វើ​នេ​សាទ​​ជាលក្ខណៈគ្រួសារ។

ដោយបានចុះទៅជួបផ្ទាល់កាលពីថ្ងៃទី៤មិថុនា លោក វូ ក្វាងមិញ និង​ប្រធានសមាគមវៀតណាម​នៅកម្ពុជា បាន​អះអាងថា ពួកគេបានដាក់ពាក្យស្នើសុំទៅអាជ្ញាធររាជធានីភ្នំពេញពន្យាដល់​ប្រជាជនទាំងនោះ ក្នុង​ការ​ចាកចេញ​ពីផ្ទៃទឹក រហូត​ដល់ពេល​ដែលអាចរកទីតាំងសមរម្យ​ដើម្បី​រស់​នៅលើ​គោក។

សាលា​រាជធានីភ្នំពេញ​បានប្រកាស​ទុកពេល​មួយសប្ដាហ៍​ឲ្យពលរដ្ឋ​កំពុងរស់នៅ​លើផ្ទៃទឹក​នៃភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​រុះរើ​ផ្ទះបណ្ដែតទឹក​ ផ្ទះទូកតូចៗ​ និងសំណង់​មិនរៀបរយ​លើផ្ទៃទឹក​និងបែចិញ្ចឹម​ត្រី ចេញ​ជាបន្ទាន់​ ចាប់ពីថ្ងៃទី២​រហូតដល់​ថ្ងៃទី៩មិថុនា​។​ ជំនួសឲ្យ​ការរស់នៅ​លើផ្ទៃទឹក​សាលារាជធានីភ្នំពេញ​លើកទឹកចិត្ត​ឲ្យពលរដ្ឋ​ដែលកំពុង​រស់នៅ​លើផ្ទៃទឹក​ ឡើងមករស់នៅ​និងចិញ្ចឹម​ត្រីនៅក្នុងស្រះ​លើដីគោក​វិញ​។

បើតាមសាលារាជធានីភ្នំពេញ ការរស់នៅលើទឹកបែបនេះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ការបន្ទោបង់ពាសវាលពាសកាលចូលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះ ខូចគុណភាពទឹក  បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណ​ភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកផងដែរ៕

ប្រភពព័ត៌មានៈ RFI

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2777ដង ថៅ​កែ​ហាង​លក់​សម្លៀក​បំ​ពាក់​កែ​សម្ជស្សប៉ូ​ទិច​សា​ឡនត្រូវចោរប្លន់   អាន1750ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1606ដង លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន1534ដង ព្រះរាជពិធិ ដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ   អាន1548ដង មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង   អាន1754ដង ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើធ្វើអាជីវកម្មមួយយប់ជិត១០រថយន្តយីឌុប   អាន1636ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1626ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1822ដង ក្លឹបកំសាន្តហ៊ីបហប់ដ៍ល្បី ត្រូវព្រះសង្សប្តឹងឲ្យអាជ្ញាធរជួយអន្តរាគមន៍ជាបន្ទាន់   អាន1496ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35211នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77544នាក់
ខែនេះ    224817នាក់
ឆ្នាំនេះ   2969121នាក់
សរុប   56568017នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:39