យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​

ដោយៈ ភ្នំពេញ ថ្ងៃទី 30 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 11:19 នាទី ចំនួនអានៈ 1606

​ពិធី​ការិនី យុគ ចិន្តា នៃ​ស្ថានីយ៍​ទូរទស្សន៍ CTN ដ៏​ល្បី​ឈ្មោះ បាន​ចេញមុខ​មក​ធ្វើ​ការ​បកស្រាយ​ហើយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ដែល​ថា នាង​បាន​កាន់កាប់​លុយ​របស់​សមាគម​សិល្ប​ករ​ខ្មែរ​ជាង​១​ម៉ឺន​ដុល្លារ ដោយ​មិន​ឱ្យ​សមាគម​ប្រើប្រាស់​ក្នុង​កម្មវិធី​មនុស្សធម៌​ផ្សេងៗ​នោះ។

ក្នុង​បទ​សម្ភាស​មួយ​ដែល​ធ្វើឡើង​នៅ​ក្នុង​បរិវេណ​សមាគម​សិល្បករ​ខ្មែរ​នា​ពេល​ថ្មីៗ​នេះ​ ពិធី​ការិនី​យុគ ចិន្តា បាន​អះអាង​ថា ប្រាក់​ដែល​សមាគម​មាន​នា​ពេល​សព្វ​ថ្ងៃ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​នាង និង​លោក​ យុត្ថារ៉ា ឆានី ចាប់​តាំង​ពី​អាណត្តិ​របស់​លោក​ អៀង ស៊ីធុល រហូត​មក​ដល់​អាណត្តិ​នេះ។ ហើយ​កាលពី​អាណត្តិ​មុន​ដើម្បី​ប្រើប្រាស់​ថវិកា​របស់​សមាគម​បាន ​គឺ​លុះត្រា​តែ​មាន​ការ​ចុះហត្ថលេខា​ពី​លោក​ មិញ សុធីវណ្ណ លោក យុ​ត្ថា​រ៉ា ឆា​នី នាង​សឿ សុធា​រ៉ា និង​រូប​នាង​ផ្ទាល់​សិន។​

នាង យុគ ចិន្តា បាន​បញ្ជាក់​ថា កាល​ក្នុង​អាណត្តិ​ដែល​គ្រប់គ្រង​ដោយ​លោក​ មិញ សុធី​វណ្ណ សមាគម​មាន​លុយ​តែ​៥០​ដុល្លារ​ប៉ុណ្ណោះ នៅ​ក្នុង​ធនាគារ ហើយ​ក្រោយ​មក​គ្មាន​លុយ​អ្វី​ទាំងអស់ ។ ដោយ​សារ​បែប​នេះ​ហើយ សមាគម​បាន​មូលមតិ​គ្នា​រៀបចំ​កម្មវិធី​រាត្រី​សមោសរ​មួយ ដើម្បី​ស្វែងរក​ប្រាក់​ដាក់​នៅ​ក្នុង​សមាគម​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​សកម្មភាព​ផ្សេងៗ។ ប្រាក់​ដែល​រក​បាន​នា​ពេល​នោះ​គឺ​មាន​ចំនួន​ជាង​៤​ម៉ឺន​ដុល្លារ។​

នាង យុគ ចិន្តា បាន​បន្ត​ថា ក្នុង​កាលៈទេសៈ​នោះ​ដោយសារ​ត្រូវ​មាន​ភារកិច្ច​ជួយ​ដល់​កងទ័ព​នៅ​សមរភូមិ​មុខ ក៏​ផ្ទេរ​ប្រាក់​ប្រមាណ​៧០​ភាគរយ យក​ទៅ​ទិញ​សម្ភារ​ជួយ​ដល់​កងទ័ព។ ចំណែក​លុយ​ដែល​នៅសល់​ជាង​មួយ​ម៉ឺន​ដុល្លារ​គឺ​ទុក​នៅ​ក្នុង​ធនាគារ​ក្រោម​ការគ្រប់គ្រង​របស់​នា​ង និង​លោក ​យុ​ត្ថា​រ៉ា ឆា​នី។

​លុះ​មកដល់​អាណត្តិ​ដែល​គ្រប់គ្រង​ដោយ​លោក​ សុះ ម៉ាច លុយ​ទាំងនោះ​គឺ​ត្រូវ​ផ្ទេរ​ទៅ​លោក​ ឆា​នី តែ​ដោយ​សារ​មាន​ការ​ពិគ្រោះ​គ្នា​ពី​ថ្នាក់​លើ​ឱ្យ​មាន​ការ​រក្សា​លុយ​ដែល​មាន​នោះ​នៅ​ក្នុង​សមាគម​កុំ​ឱ្យ​បាត់បង់​ ហេតុ​ដូច្នេះ​ហើយ​លុយ​ទាំង​នេះ​ត្រូវ​យក​មក​ប្រើប្រាស់​សម្រាប់​បង់ថ្លៃ​ទឹក ភ្លើង​នៅ​ក្នុង​សមាគម និង​មួយ​ចំណែក​តូច​ទៀត​គឺ​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​សិល្បករ​ដែល​មាន​ជំងឺ និង​បាត់​បង់ជីវិត។​

​អ្នកនាង​ យុគ ចិន្តា បញ្ជាក់​ទៀត​ថា រាល់​ការ​ចំណាយ​ទាំងអស់​សម្រាប់​ប្រាក់​នៅ​ក្នុង​សមាគម​គឺ​ត្រូវ​មាន​ការ​ចុះ​ហត្ថលេខា​ពី​លោក​ ឆា​នី និង​រូប​នាង​ផ្ទាល់ ប៉ុន្តែ​នាង​មិនបាន​កាន់កាប់​ក្បាល​បញ្ជី​របស់​សៀវភៅ​ធនាគារ​ឡើយ សូម្បីតែ​លេខ​កូដ​ធនាគារ​ក៏​នាង​មិនបាន​ចាំ​ដែរ គ្រាន់​តែ​មាន​សិទ្ធិ​ចុះ​ហត្ថលេខា​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​ពី​សង្កេត​ឃើញ​ថា នៅ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​ចំណាយ​របស់​សមាគម​មាន​ចំនួន​ច្រើន ទើប​នាង​ និង​លោក​ ឆានី​ បាន​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ប្រាក់​នោះ​ចេះ​តែ​ខើច​ទៅៗ។ ក្រោយ​មក​នាង​ក៏​សម្រេច​ចិត្ត​មិន​ចុះហត្ថលេខា​ដើម្បី​ដក​ប្រាក់​របស់​សមាគម​ប្រើប្រាស់​បន្ត​ទៀត​ឡើយ ដោយ​ត្រូវ​រង់ចាំ​ពិគ្រោះ​យោបល់​ពី​លោក​សុះ ម៉ាច ដែល​ជា​ប្រធាន​សមាគម។​

​ពិធី​ការិនី​រូប​នេះ​អះអាងថា លុយ​ដែល​សល់​មិន​បាត់បង់​ទៅ​ណា​ទេ គឺ​នៅ​ក្នុង​ធនាគារ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ឆានី និង​រូប​នាង​ផ្ទាល់។

ចំពោះ​បញ្ហា​នេះ លោក សុះ ម៉ាច ប្រធាន​សមាគម​សិល្បករខ្មែរ​បាន​ឱ្យ​ដឹង​ថា កន្លង​មក​ការ​ប្រើប្រាស់​លុយ​នៅ​ក្នុង​សមាគម​ពិត​ជា​មាន​ការ​លំបាក​ដោយសារ​តែ​លោក​មិន​បាន​ដឹង​ច្បាស់​ថា លុយ​ដែល​នៅសល់​ក្នុង​សមាគម​នោះ​មាន​ចំនួន​ប៉ុន្មាន ហើយ​លោក​ក៏​គ្មាន​សិទ្ធិ​ក្នុង​ការ​ដក​លុយ​ទាំង​នោះ​ដែរ ។​ ប៉ុន្តែ​ឆ្លង​តាម​ការ​បកស្រាយ​របស់​អ្នកនាង​ យុគ ចិន្តា ដែល​ជា​ហេរញ្ញិក​របស់​សមាគម​ទើប​លោក​យល់​ច្បាស់​អំពី​បញ្ហា​នេះ​បន្ទាប់ពី​មាន​មន្ទិល​កន្លងមក៕ ប្រភពពី The Free Press Magazine

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពិធី ឡើងអ្នកតា   អាន3058ដង បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន1789ដង ពលរដ្ឋជាង៤០គ្រួសារស្នើសុំអាជ្ញាធរខេត្តសៀមរាបអោយបើកផ្លូវ១ខ្សែរ   អាន1487ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីអំពើលួចនិងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ?...    អាន1509ដង កម្មវិធីចែករំលែកចំណេះដឹង ស្តីពី ការលើកកម្ពស់សេរីភាពបញ្ចេញមតិ   អាន1744ដង តើអ្នកត្រូវដឹងអ្វីខ្លះពីពិធីចូលឆ្នាំខ្មែរ?   អាន2553ដង អៀ.ឆៃយិនឈ្មួញរកស៊ីឈើក្រញូងធ្វើឃានអ្នកកាសែតមិនបានសម្រេច   អាន1399ដង លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម   អាន1916ដង បុរស់ម្នាក់ជិះរថយន្តធុនត្រាប្រើកាំភ្លើងជ័រ និងអាវប៉េអឹមសក្តិ៤កន្លះកៀរថយន្តព្រះរាជអាជ?...    អាន1608ដង លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នង...    អាន1471ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      23863នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    170347នាក់
ខែនេះ    553627នាក់
ឆ្នាំនេះ   1935859នាក់
សរុប   51295785នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 18:52