ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 03 ឆ្នាំ 2021 វេលាម៉ោង 11:28 នាទី ចំនួនអានៈ 1691

ព្រៃលិចទឹកតំបន់០៣​សម្រាប់ជម្រក​ត្រី​ពង​កូន​ចំនួន​០២ហិកតា ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខាងក្រោមក្រុមហ៊ុនទឹកស្អាតប្រហែលមួយពាន់ម៉ែត្រចន្លោះ​ទំនប់៧៨ និង ទំនប់ប្រហ៊ួត ត្រូវបានគេឃុបឃិតគ្នា​កាប់បំផ្លាញរាបដល់ដីក្នុង​រយ:ពេល​តែ០៣ថ្ងៃ​ប៉ុណ្ណោះ។

កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ខាងមន្ទីរបរិស្ថានខេត្តសៀមរាប ដែលដឹកនាំកម្លាំងដោយលោក ហ៊ីម បានចុះឃាត់ខ្លួនអ្នកកាប់ព្រៃលិចទឹក​ខា​ងលើ​បាន​ចំនួន០៥នាក់រួច​ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាព​​កាប់បំផ្លាញ​ព្រៃ បន្ទាប់មក​បានដោះលែងជន​ទាំង​០៥​រូប​នោះ​ឲ្យមានសេរីភាព​វិញ។

ប្រភពច្បាស់ការណ៍បានប្រាប់ឲ្យដឹងថា ការចុះឃាត់​ខ្លួនអ្នកកាប់ព្រៃលិចទឹកចំនួន០៥នាក់ដោយមន្ត្រីបរិស្ថាននេះ គ្រាន់តែជាឆាកល្ខោនសម្រាប់បិទបាំងអំពើស្អុយរលួយរបស់ខ្លួនតែប៉ុណ្ណោះ។ ប្រភពបានបន្តទៀតថា ការកាប់បំផ្លាញព្រៃលិចទឹកខាងលើនេះ គឺមាន​ការ​ឃុបឃិត​គ្នា​ធ្វើឡើងជា​ប្រព័ន្ធ ដែលមានការឃុបឃិតគ្នាបួនស្ថាប័ន ទី១.ប្រធាន​សហគមន៍ប្រើ​ប្រាស​ទឹក​សង្កាត់ជ្រាវ ទី២.ខាងមន្ត្រី​បរិស្ថាន ទី៣.ខាងមន្ត្រី​ជលផល និង ទី៤.ខាងមន្ត្រី​ធនធានទឹក។

លោកគង់មង្គលប្រធានសហគមន៍ប្រើប្រាស់ទឹកសង្កាត់ជ្រាវ បានប្រាប់ កាសែត​កម្ពុជា​សុវណ្ណភូមិ​តាមទូរស័ព្ទកាល​ពី​ម្សិល​មិញថា ការកាប់បំផ្លាញព្រៃលិចទឹកខាងលើនេះ មិនជាប់ពាក់ព័ន្ធជាមួយនឹងលោកទេ ហើយលោកបានបន្ថែមថា ដីព្រៃដែលកាប់បំផ្លាញនេះ ជារបស់លោក ដៀបសម្បត្តិ ដែលទើបតែលក់ឲ្យគេថ្មីៗនេះ។

ចំណែកឯលោក ដៀប សម្បត្តិ បានបដិសេធថា ដីព្រៃ០២ហិកតាដែលកាប់បំផ្លាញនេះមិនមែនជារបស់លោកទេ លោកគ្មានដីលក់ដូចការចោទប្រកាន់របស់លោកគង់មង្គលនោះឡើយ។ លោក ដៀប សម្បត្តិ បានបន្ថែមថា កន្លងមក​លោក​តែងតែ​ទទួល​រងការ​ស្តីបន្ទោស ទទួល​កំហុស​ជំនួស​គេតែរហូត តែអ្នក​ដែល​ជាមេខ្លោង រួច​ខ្លួន​តែរហូត ពេល​នេះ​លោ​ក​លែងល្ងង់​ទទួល​ថ្មបាក់​ជំនួសគេទៀតហើយ។

ពលរដ្ឋអ្នកបានដឹងហេតុការណ៍នេះបានចោទសួរថា ហេតុអ្វីខាងមន្ត្រីបរិស្ថានដែល​ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប ការ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ខាងលើនេះ មិនឃាត់ខ្លួនអ្នកកាប់ព្រៃទុកមួយ​អន្លើ​សិន​ដើម្បីស្វែងរកអ្នកបញ្ជាពីក្រោយខ្នង? ឬមួយដូចការចោទប្រកាន់របស់ប្រភពខាងលើ ថាការកាប់បំផ្លាញព្រៃលិចទឹក២ហិកតានេះ គឺមានការឃុបឃិតគ្នាជាប្រព័ន្ធ ដែលមាន​ការ​ចូល​រួម​ចំណែក​ពី​មន្ត្រី​បរិស្ថានផងនោះ? ប្រជាពលរដ្ឋល្អៗនៅក្នុងសង្កាត់ជ្រាវ ស្នើសុំទៅស្ថាប័នពាក់ព័ន្ធ តុលាការខេត្តសៀមរាប និងជាពិសេសឯកឧត្តម ទៀសីហា អភិបាលនៃ​គណ​អភិ​បាល​ខេត្តសៀមរាប មេត្តាចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះបុគ្គល​ដែលពាក់ព័ន្ធក្នុងករណីកាប់បំផ្លាញព្រៃលិចទឹកនៅ​តំបន់​ហាម​ឃាត់​ខាងលើនេះ។

កាសែតកម្ពុជាសុវណ្ណភូមិ ពុំទាន់អាចសុំការបកស្រាយពីប្រធាន​មន្ទីរពាក់ព័ន្ធ០៣​ស្ថាប័ន​ខាងលើបានទេ ព្រោះគ្មានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង ពាក់ព័ន្ធការ​ចោទ​ប្រកាន់​ថា ស្ថាប័ន​រដ្ឋ​ទាំង០៣នេះ​មាន​ការ​ឃុបឃិតគ្នាជាប្រព័ន្ធ​ ​ក្នុង​ការ​កាប់បំផ្លាញ​ព្រៃ​លិចទឹកចំនួន​០២ហិកតា​នៅ​ក្នុង​សង្កាត់ជ្រាវ​៕ ដោយ: ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1908ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1787ដង ទើបតែឡើងស្នងការរងបានប៉ុន្មានថ្ងៃ ប្រើរថយន្តស្ទួចដឹកឈើ ត្រូវបានគេរិះគន់ពេញបណ្តាញសង្គម   អាន1770ដង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រគណបក្សប្រជាជន បានផ្តល់អំណោយដល់បងប្អូនអ្នកសា?...    អាន2167ដង កូនប្រុស​ស្នងការ​នគរបាល​ខេត្តកណ្តាល បាញ់ផ្អើលក្រុងតា​ខ្មៅ​គ្មាន​អ្នក​ហ៊ានចាប់   អាន1544ដង ចែផល្លី កំពុងប្រើរថយន្តសាន់យ៉ុងដឹកឈើយ៉ាងអាណាធិបតេយ្យ   អាន1736ដង លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន1651ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1769ដង កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2233ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1557ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38950នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81283នាក់
ខែនេះ    228556នាក់
ឆ្នាំនេះ   2972860នាក់
សរុប   56571756នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:55