ក្រុមដាវសាំម៉ូរៃប្រាំមួយនាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់មនុស្សស្លាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 02 ខែ 02 ឆ្នាំ 2020 វេលាម៉ោង 03:25 នាទី ចំនួនអានៈ 1712

ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនិងលោកឧត្តមសេនីយ៍ត្រីភឹង ចិន្ដារ៉េត ស្នងការរងនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានកំលាំងសហការពីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នគរបាលខេត្តសៀមរាប និង វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកិច្ចប្រតិបត្តិការបើកការស៊ើបអង្កេតបំបែកសំណុំរឿងករណីឃាដកម្មគិតទុក បានជោគជ័យសម្រាប់រកយុត្តិធម៌ជូនជនរងគ្រោះឈ្មោះហេង វិឆ័យ ភេទប្រុស អាយុ ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី២៦.០១.២០២០ ដោយរងការកាប់យ៉ាងព្រៃផ្សៃគ្មានធម៌មេត្តា ដោយក្រុមក្មេងទំនើង១ក្រម ដោយសារតែជម្លោះបន្តិបន្តូចក្នុងក្លឹមកាឡាក់សុីក្រោយពីមានការឈ្លោះក្នុងក្លឹបដោយមានការបំបែកពីសន្តិសុខហើយ ជនរងគ្រោះបានជិះម៉ូតូចេញពីក្លឹបទៅផ្ទះតែត្រូវជនល្មើសនាំគ្នាជិះម៉ូតូប្រដេញម៉ូតូជនរងគ្រោះដល់ចំណុចស្ងាត់ក្រោយសណ្ឋាគារសូហ្វីតែល ក៏នាំគ្នាស្កាត់អោយឈប់កាប់យកតែម្ដងនិងកាំបិតខ្វែវត្រូវនិងបក្សពួកជនល្មើសកាប់ថែម១ដាវទៀតត្រូវខ្នងជនរងគ្រោះ បណ្ដាលអោយស្លាប់ក្រោយបញ្ចូនដល់មន្ទីពេទ្យ។ .ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលក្រុងបានបើកការសើុបអង្កេតយ៉ាងយកចិត្តទុកដាក់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីខ្ញុំបាទទើបស្រាវជ្រាវចាប់បានជនល្មើសជាបន្តបន្ទាប់ ដោយប្រើពេលវេលារយពេល៧ថ្ងៃ ៦យប់ សរុបជនល្មើសចាប់បានចំនួន៦នាក់ៈ

១/ ឈ្មោះចើន គឹមចិន ហៅចិន ភេទប្រុស អាយុ១៨ឆ្នាំ ម្ចាស់ខ្វែវ ២/ ឈ្មោះគង់ សូរិយា ហៅ ទើយ ភេទប្រុស អាយុ២០ឆ្នាំ ជាសហចារី ៣/ ឈ្មោះលុន ចំរើនរិត ហៅវិត ភេទប្រុស អាយុ១៨ឆ្នាំ អ្នកកាន់ដាវ កាប់ថែមត្រូវជនរងគ្រោះត្រូវខ្នង ក្រោយជនរងគ្រោះដួល ៤/ ឈ្មោះអុល ពិសិដ្ឋ ហៅសិទ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជាសហចារី ៥/ឈ្មោះងួន ធារ៉ា ហៅហល់ ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកកាន់ខ្វែវកាប់លើជនរងគ្រោះត្រូវក្បាលផ្នែកខាងបញ្ឆិតចំហៀងផ្នែកស្ដាំបណ្ដាលអោយជនរងគ្រោះដួល ៦/ឈ្មោះវ៉ន វែន ហៅវ៉ែន អាយុ២១ឆ្នាំ ជាសហចារី .វត្ថុតាងដកហូតបានរួមមាន ១/ ម៉ូតូម៉ាកDream ជិះធ្វើសកម្មភាព២គ្រឿង ២/ ដាវ ០១ដើម ៣/ កាំបិតខ្វែវ ០១ដើម ៤/ផ្លាកលេខម៉ូតូ១សន្លឹក កិច្ចប្រតិបត្តិការស្រាវជ្រាវសើបអង្កេតត្រូវបានបញ្ចប់នៅ០២.០២.២០២០ និងបានរៀបចំសំណុំរឿងនិងបញ្ជុនជនល្មើសទៅផ្ដន្ទាទោសនៅតុលាការ។ .ហើយនៅថ្ងៃទី០២.០២.២០២០ ក៏លោកឧត្ដមសេនីយ៍ត្រីភឹងចិន្ដារ៉េត ស្នងការរងនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្តនាំយកថវិការចំនួន២លានរៀលមកឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមប្រតិបត្តិការ ដោយថវិការចំនួន១លានរៀលជារបស់លោកស្នងការ និង១លានរៀលទៀតជាថវិការផ្ទាល់ខ្លួនរបស់លោកភឹង ចិន្ដារ៉េត ស្នងការរង ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1677ដង ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម   អាន2257ដង រដ្ឋាភិបាលសំរេចឲ្យសាងសង់រូបសំណាកព្រះមហាវិរក្សត្រ   អាន1550ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2448ដង បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន1998ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1626ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន2015ដង សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1995ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2561ដង សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2609ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34700នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77033នាក់
ខែនេះ    224306នាក់
ឆ្នាំនេះ   2968610នាក់
សរុប   56567506នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:15