បន្ទាប់ពីមានការផ្ទុះរឿងអាស្រូវជាហូហែរបស់លោក ម៉ក់ ប្រុស ចៅហ្វាយស្រុកសូត្រនិគមន៍ ពាក់ព័ន្ធនឹងការយកដីប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុករបស់ខ្លួន រហូតមានការប្តឹងប្តល់ដល់អង្គភាពប្រឆាំងអំពើររលួយ និងបានកោះហៅចៅហ្វាយស្រុករូបនេះ ដើម្បីមកបំភ្លឺដែរ ប៉ុន្តែមិនលោកមិនបានមកបំភ្លឺទេ។
បើតាមហ្វេសប៊ុកឈ្មោះ San Johnny បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកបកអាក្រាតពីលោក ម៉ក់ ប្រុស ចៅហ្វាយស្រុករូបនេះថា៖ “#ល្បីលោកចៅហ្វាយស្រុកដើរយកដីរាស្ត្រ? លោកចៅហ្វាយស្រុកសូទ្រនិគមន៍ ម៉ក់ ប្រុស រូបរាងល្អឆើត មុខស្រស់សង្ហារ ពោពេញទៅដោយរឿងអាស្រូវជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន(ដីធ្លី) និង ពុករលួយផ្ទៃក្នុងដោយលោកបានដកអតីតឧត្តមក្រុមព្រឹក្សាឃុំចាស់ឈ្មោះលោក ទិត ដន តំឡើងឧត្តមក្រុមព្រឹក្សាឃុំថ្មីឈ្មោះ ង៉ិន មុំ។
កាសែតកម្ពុជាសុវណ្ណភូមិ មិនទាន់អាចសុំការបកស្រាយពីលោក ម៉ក់ ប្រុស បានទេ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង៕
ថ្ងៃនេះ | 39686 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82019 | នាក់ |
ខែនេះ | 229292 | នាក់ |
ឆ្នាំនេះ | 2973596 | នាក់ |
សរុប | 56572492 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:12 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net