លោក សននី ប្រាប់ថា អ្នកគ្រប់គ្រងផ្សារក្រោមធំជាងគេគឺជាអ្នកផ្សេងមិនមែនរូបលោកទេ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 14 ខែ 02 ឆ្នាំ 2019 វេលាម៉ោង 04:20 នាទី ចំនួនអានៈ 1809

កាលពីរសៀល​ថ្ងៃទី១៣ ខែគុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ លោក សននី អ្នក​គ្រប់​គ្រង​​​ផ្សារក្រោមធ្វើ​លើដីសួនច្បារ និង​ដី​ចំណីផ្លូវ បាន​បដិសេធថា លោកមិន​មែន​ជាអ្នក​គ្រប់​គ្រង​ធំនៅផ្សារ​នេះទេ គាត់​គ្រាន់តែ​ជាមេការរង​តែ​ប៉ុណ្ណោះ ឯមេធំដែលគ្រប់គ្រង​ផ្សារនេះគឺលោក​ ហ៊ុប ថៃ ដែល​ជាអ្នក​គ្រប់គ្រង​ផ្សារលើធំថ្មីក្នុងក្រុង​សៀមរាប​ និង​ផ្សារស្រុកពួកផងដែរ។

លោក សននី បានរៀបរាប់ថា ផ្សារក្រោម​ដែលគេចោទថា ធ្វើ​លើដីសួនច្បារនេះ ដើមឡើយ​ជាផ្សាររបស់គាត់តាំងតែពីឆ្នាំ១៩៨៣មកម្លេះ តែដោយសារអ្នកមានលុយមានអំណាច បាន​ឃុបឃិត​គ្នាធ្វើ​ផ្សារនៅក្បែរនេះ (ផ្សារតាសារ៉ន) បានព្យាយាមរំលាយផ្សាររបស់គាត់ ដើម្បីអោយ​អាជីវ​កររត់ទៅលក់ដូរនៅផ្សារក្រោមថ្មីរបស់គេ។ លោក សននី បន្ថែមថា ដីសួនច្បារវាគ្រាន់តែ​ជាពាក្យ​បន្លាយគេ​តែប៉ុណ្ណោះធាតុ វាមិន​ដែល​មាន​សួន​ច្បារអីនោះទេ តាំង​តែពីដើមរហូតមក។

នៅរសៀលថ្ងៃទី១៤ ខែគុម្ភៈ ឆ្នាំ២០១៩នេះ កាសែតកម្ពុជាសុវណ្ណភូមិ ពុំអាច​សុំការ​បក​ស្រាយ​ពី​លោក​ ហ៊ុប ថៃ អ្នកម៉ៅការផ្សារទាំងបីនេះបានទេ ព្រោះទូរស័ព្ទចូល​ពីរដង​គ្មានអ្នក​លើកទទួល។

សូមរំលឹកផងដែរថា លោក ហ៊ុបថៃ ធ្លាប់មានកាសែតក្នុង​ស្រុកជាច្រើន​ចុះផ្សាយពីរឿងអសកម្ម រឿងអាស្រូវ ដូចជាទឹកស្អុយហូរកាត់ផ្សារលើ សំរាមស្អុកពាសពេញផ្សារ មុខ​ផ្សារលើគ្មានចំណត បណ្តោយអោយរថយន្តចតពេញផ្លូវ បណ្តាលអោយកកស្ទះចរាចរណ៍ អ្នកក្រគ្មានកន្លែងលក់ដូរ អ្នកលក់បន្លែតែមួយកញ្ច្រែង ក៏យកផាស៊ីដែរ…។ល។ មហាជនបានចោទសួរថា បើលោក ហ៊ុបថៃ​ អសមត្ថភាពបែបនេះ ហេតុអ្វីនៅតែអាចឈរឈ្មោះជាអ្នក​ម៉ៅការ​ផ្សារបានរហូតមកដល់​សព្វថ្ងៃនេះ?

យោងតាមការ​ស្រាវ​ជ្រាវ ដើមឡើយ ហ៊ុបថៃ មិន​មែនជាអ្នក​មាន​ស្តុកស្តំអីនោះទេ តែតាំងពីបាន​ម៉ៅការ​គ្រប់គ្រង​ផ្សារលើមក ជីវភាពកាន់តែធូរធា មានបាន រហូត​ជិត​កើត​មហាសេដ្ឋីទៅហើយ នាពេលបច្ចុប្បន្ននេះ។

ប្រភពព័ត៌មានបែកធ្លាយមួយទៀត បានបង្ហើបថា លោក ហ៊ុបថៃ បានចំណាយលុយរាប់​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​មួយខែៗ ដើម្បីទប់តំណែង​របស់ខ្លួន និង​សូកប៉ាន់ដល់ស្ថា​ប័ណ​ពាក់​ព័ន្ធនានា​ដើម្បីបិតមាត់បិតភ្នែកបិត​ត្រចៀក កុំអោយរិះគន់រាល់រឿងអាស្រូវ និង​រឿង​អសកម្មផ្សេងៗ។

ពលរដ្ឋ​និង​អាជីវករមួយចំនួននៅខេត្តសៀមរាប កំពុងរងចំាមើល​ថាតើ លោក នួន ពុទ្ធារ៉ា អភិបាល​ក្រុង​​ថ្មីសម្តីផ្អែម ចាត់ការ​យ៉ាង​ណាចំពោះផ្សារក្រោម​ដែលធ្វើ​លើដីសួនច្បារ? ហើយតើទុកលោក ហ៊ុបថៃ អោយកាន់តំណែងជាអ្នកម៉ៅការ​ផ្សារទាំងបីនេះប៉ុន្មានរយឆ្នាំទៀត?៕ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1798ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1540ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1771ដង កម្មករនាំគ្នាមកកូដកម្មមុខក្រសួងសង្គមកិច្ច ក្រោយពីនយោជករើសអើងសហជីព   អាន1768ដង សារជូនពរ ចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន   អាន2100ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1552ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1692ដង កក្រើកសង្គមហ្វេសប៊ុគ សម្ដេចព្រះសង្ឃរាជមួយអង្គ យកអ្នកលក់ឡេធ្វើជាទីប្រឹក្សាផ្ទាល់   អាន1627ដង ចំណងដៃថ្ងៃអាទិទ្យ៖ ចុច អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក?...    អាន3722ដង ព្រះមហាក្សត្រនឹង​អញ្ជើញ​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្រ្ត​នីតិកាល​ទី៥ ប្រជុំ​ដំបូង​ថ្?...    អាន1676ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      38865នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81198នាក់
ខែនេះ    228471នាក់
ឆ្នាំនេះ   2972775នាក់
សរុប   56571671នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:50