ពលរដ្ឋរិះគន់ថា អភិបាលក្រុងសៀមរាបថ្មី លោក នួន ពុធ្ធារ៉ា ហាក់ប្រងើយកន្តើយ មិនយកចិត្តទុកដាក់ រឿងផ្សារដើមអំពិល ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម បង្ហូរទឹកស្អុយចូលស្ទឹង សៀមរាប បណ្តាលអោយទឹកស្ទឹងខ្មៅស្អុយដូចគម្រង់។
ពលរដ្ឋបន្តរិះគន់ថា អភិបាលក្រុងរូបនេះឡើងដំបូងអួតអាងស្តាប់ទៅដូចអស្ចារ្យ តែមិនបានប៉ុន្មានថ្ងៃផង ដូចជាស្ងប់ស្ងាត់ទៅវិញ។ ពលរដ្ឋសុំអោយលោក នួន ពុធ្ធារ៉ា មេត្តា ជួយដោះស្រាយរឿងបង្ហូរទឹកស្អុយដាក់ស្ទឹងខាងលើនេះផង។
កម្ពុជាសុវណ្ណភូមិមិនអាចសការបកស្រាយ ពីលោកអភិបាលក្រុងរូបនេះបានទេ ព្រោះមិនមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង។ ដោយ: ផ្លុងរ៉េត
ថ្ងៃនេះ | 39795 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 82128 | នាក់ |
ខែនេះ | 229401 | នាក់ |
ឆ្នាំនេះ | 2973705 | នាក់ |
សរុប | 56572601 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:17 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net