បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញ

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 10 ខែ 10 ឆ្នាំ 2018 វេលាម៉ោង 02:25 នាទី ចំនួនអានៈ 2064

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែប្រកាសក្តែងៗទៅដល់មន្ត្រីជំនាញក្រោមឱវាទគ្រប់ជាន់ថ្នាក់ទាំងអស់ ឲ្យខិតខំទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសព្រៃឈើ ធនធានធម្មជាតិអោយខានតែបាន តែផ្ទុយទៅវិញ អនុសាសន៍នៃបទបញ្ជារ របស់សម្ដេចតេជោ ហ៊ុន សែន ហាក់បីដូចជាគ្មានឥទ្ធិពលអ្វីបន្តិចសោះចំពោះអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ នៅក្នុងមូលដ្ឋាន ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

ជាក់ស្ដែងជារៀងរាល់ថ្ងៃ មានពួកឈ្មួញឈើដុះស្លែជើងខ្លាំងជាច្រើន បានគៀងគរប្រជាពលរដ្ឋ ឲ្យធ្វើការលួចឆ្លងដែនឡើងលើភ្នំចូលទៅអាកាប់ និងស្ពាយឈើគ្រញូងនៅក្នុងទឹកដីប្រទេសថៃ យកមកលក់ឲ្យពួកគេ ដោយដើរឆ្លងចូលទៅតាមច្រកជាច្រើនដូចជា ច្រកក្បាលអូរស្វាយ ច្រកថ្មប្រេះ ច្រកអូរខ្សាច់ ច្រកឈើទាលជ្រុំ និងច្រកចំបក់កោង ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ តែមិនដែលឃើញមានការទប់ស្កាត់និងបង្ក្រាប ពីសំណាក់អស់លោកអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញណាសោះ សង្ស័យតែសមត្ថកិច្ចទាំងអស់នោះ មានការត្រូវរូវជាមួយពួកក្រុមឈ្មួញឈើទាំងនេះអស់ហើយក៏មិនដឹង ទើបបានជាមិនដែលឃើញមានការទប់ស្កាត់បង្ក្រាបសោះអញ្ចឹង និងបណ្ដោយឲ្យប្រជាពលរដ្ឋ ធ្វើការឡើងចុះស្ពាយឈើគ្រញូងដោយសេរីយ៉ាងអនាធិបតេយ្យ ដោយមិនខ្ចីគិតពីសុខទុក្ខសុវត្ថិភាព និងការប្រឈមមុខនិងហានិភ័យនៃគ្រោះថ្នាក់របស់ប្រជាពលរដ្ឋឡើយ ទង្វើអសកម្មរបស់អស់លោកមន្ត្រីទាំងអស់នេះហើយ ដែលជាការផ្គើនប្រឆាំងទៅនិងបទបញ្ជាររបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងច្បាស់ក្រឡែត។

សូមបញ្ជាក់ផងដែរថា ជាច្រើនឆ្នាំកន្លងមកនេះ មានប្រជាពលរដ្ឋជាច្រើននាក់បានទទួលរងនូវគ្រោះថ្នាក់ ដោយសាតែការលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ កាប់និងស្ពាយឈើគ្រញូង ខ្លះត្រូវទាហានថៃចាប់ខ្លួនដាក់គុក អ្នកខ្លះទៀតត្រូវបានបាត់ខ្លួនរកមិនឃើញ និងអ្នកខ្លះទៀតត្រូវបានទាហានថៃបាញ់សម្លាប់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មជាទីបំផុត ចោលសាច់ញាតិ ក្រុមគ្រួសារ ឪពុកម្ដាយ បងប្អូន ប្រពន្ធកូន ឲ្យរស់នៅកំព្រាវេទនាខ្លោចផ្សាខ្លាំងណាស់ តើករណីទាំងអស់នេះកើតឡើងមកពីដោយសាតែអ្វី? សូមសម្ដេច ទ្រង់ឯកឧត្ដម លោកជំទាវ ព្រមទាំងពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ទូទាំងប្រទេសជួយគិតពិចារណាទៅតាមការគួរ។

ជាចុងក្រោយក្នុង​នាម​ខ្ញុំជាពលរដ្ឋខ្មែរ សូមអំពាវនាវទៅដល់ ឯកឧត្តម ស ថាវី អភិបាល​ខេត្តឧត្តរមានជ័យ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័ួ និង​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមសម្ដេចជួយចាត់ការក្ដៅចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញប្រចាំនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យផងទាន ព្រោះសកម្មភាព ប្រជាពលរដ្ឋឡើងទៅកាប់​ឈើគ្រញូង នៅតែមានសកម្មភាពបន្តឥតស្រាកស្រាន ជារៀងរាល់ថ្ងៃដូចភ្លៀងរលឹមមិនដែលខានឡើយ និងដើម្បីជៀសវាងកុំឲ្យប្រជាពលរដ្ឋមានគ្រោះថ្នាក់ដោយប្រការណាមួយ។​ដោយ៖ ម៉េង ឈិនចិន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប   អាន2940ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1712ដង សេច​ក្តីថ្លែង​ការ​រួម នៃសង្គមស៊ីវិល​កម្ពុជា    អាន1586ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1864ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2533ដង លោក ឌឿន សុវណ្ណ សមត្ថកិច្ចនាំខ្លួនក្រោយដកហូត តំណែង   អាន1847ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1755ដង រថយន្តដឹកឈើល្មើសច្បាប់មួយគ្រឿងជាប់សំណាញ់សមត្ថកិច្ចទាំងព្រឹក   អាន1552ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1728ដង ព្រឹត្តិ​បត្រព័ត៌​មាន និង​ព្យាករណ៍កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី៣០   អាន1758ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ក្រុមហ៊ុនដឹកអ្នកដំណើរចំនួន០៨ ផ្ដិតមេដៃប្ដឹងទៅចៅហ្វាយខេត្តសៀមរាប ឲ្យលុបបំបាត់កុងត្រូលជជុះចាំយកលុយនៅមុខបុរីសៀងណាំ តំណាង ក្រុមហ៊ុន ដឹកជញ្ជូនអ្នក ដំណើរចំនួន ៨ក្រុមហ៊ុន បាននាំគ្នា ផ្តិតមេដៃប្តឹង ទៅ​លោក​ ឃឹម​ ប៊ុន​សុង​ អភិបាល ខេត្តសៀមរាប អំពីបញ្ហា មានកុងត្រូល ជជុះ​មួយ​កន្លែង​ស្ថិត​នៅ​មុខ​បុ​រ...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36160នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78493នាក់
ខែនេះ    225766នាក់
ឆ្នាំនេះ   2970070នាក់
សរុប   56568966នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:10