ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 04:36 នាទី ចំនួនអានៈ 1873

ឧកញ្ញា គង់គ្រឹង ជនជាតិខ្មែរឥស្លាម​ដែលត្រូវ​បានគេ​ស្គាល់​ពេញ​ប្រភេទ​កម្ពុជាថា ជាមេខ្លោង​ខាង​បំផ្លាញព្រៃឈើ​ធំជាងគេ នៅ​ក្នុង​ខេត្តក្រចេះ មិន​មាន​សមត្ថកិច្ច ឬថ្នាក់​ដឹក​នាំ​ណាចេញ​មុខ​បង្ក្រាបដែល​ជាហេតុ​ធ្វើ​អោយ​ពល​រដ្ឋ​សង្ស័យថា គង់​គ្រឹង ​​យក​ដៃ​បាំង​មេឃ​ ដោយ​ប្រើ​ទឹកលុយខ្មៅកខ្វក់ ទិញ​ក្បាល​មន្ត្រី​ជំនាញនៅ​ក្នុង​ខេត្តមួយនេះតាំង​ពី​លើ​ដល់​ក្រោម​ទំាង​អស់ ​ហើយ​ប្រហែល​លើក​លែង​តែលោក​ នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន តែ​ប៉ុណ្ណោះ​ដែល​​មិន​បាន​ចាយ​លុយ​របស់ គង់ គ្រឹង?

ព័ត៌មានច្បាស់ការ​ដែល​គេ​ថត​បាន​រូប​ភាព​នៃ​សកម្មភាពម៉ូតូ និង​រថ​យន្ត​ដឹក​ឈើ​ដូច​ហែរកឋិន​ទាន​ជារៀង​រាល់​ថ្ងៃ យក​ទៅ​លក់​អោយ​លោក គង់ គ្រឹង ដែល​ជានាយ​ទាហ៊ាន ពោរពេញ​ទៅ​ដោយ​អំណាច​ និង​ទឹកប្រាក់ ដែល​បាន​មក​ពី​ការ​កាប់​បំផ្លាញព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្តនានា​ជុំវិញនោះផងដែរ។ បន្ទាប់ពី​ប្រមូល​ទិញ​ឈើ​ទំាង​នេះរួច​ គង់គ្រឹង បាន​ប្រើ​រថ​យន្ត​ធំៗ ដឹក​ឈើ​ពី​ស្រុកខ្មែរ​ ទៅ​លក់​នៅឯប្រ​ទេស​វៀត​ណាម។

ជារៀងរាល់​ចុង​ខែពលរដ្ឋ​បានរាយការណ៍ ថាមានមនុស្ស​រាប់​ពាន់នាក់ បាន​សំរុកទៅ​ផ្ទះរបស់​លោក​ គង់ គ្រឹង ហើយ​ធ្វើ​អោយ​ពលរដ្ឋ​សង្ស័យថា មនុស្សទាំងនោះត្រូវ​បាន​ គង់គ្រឹង ហៅ​អោយ​ទៅយក​លុយ​ដើម្បី​បំបិតព័ត៌មាន​មិន​អោយ​ថ្នាក់​ដឹក​នាំកំពូល​ដឹង ពីការ​រកស៊ីក្បត់​ជាតិរបស់ខ្លួន។

ជាក់ស្តែងកាលពី​ថ្ងៃទី៣០ ខែវិច្ចកា ឆ្នាំ២០១៧កន្លងទៅ​ថ្មីៗនេះ គេ​បាន​ថត​យក​រូប​ភាព​ពី​ផ្ទះរបស់​លោក គង់ គ្រឹង ដែល​មានមនុស្សណែនណាន់តាន់តាប់ ចូលទៅ​ជួប​មនុស្ស​ម្នាក់​ដែលជាមេការ​របស់​លោក គង់គ្រឹង ដើប្បីបើក​ប្រាក់ខែជាថ្នូរ​ក្នុងការ​បិតបាំ​ងព័ត៌មាន​ ហើយមេការរូប​នោះត្រូវបានគេស្គាល់ថា ជាអ្នកកាសែតម្នាក់ (សុំមិន​ទាន់បញ្ចេញឈ្មោះ) ត្រូវ​បាន​គង់​គ្រឹងទិញក្បាលយកទៅ​ប្រើខុស​ពីវិជ្ជា​ជីវះរបស់​អ្នក​សារព័ត៌មាន។

ក្នុង​នាមពួកយើង​ជារាស្ត្រខ្មែរ សូម​សំនូមពរ​ទៅ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តា​ចាត់ការ​លោក​ឧកញ្ញា គង់ គ្រឹង ទៅ​តាម​ផ្លូវ​ច្បាប់​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជាផង បើ​នៅ​តែ​បណ្តោយអោយ​គង់គ្រឹងផ្លិច​បំផ្លាញ​​ព្រៃ​ឈើ​នៅ​ខេត្តក្រចេះ និង​ខេត្តនានាជុំ​វិញនោះយ៉ាង​នេះ​តទៅ​ទៀត​ ព្រៃ​ឈើ​ច្បាស់​ជារលាយ​ហិន​ហោច​ខ្លោច​ផ្សា​ជាក់​ជាមិន​ខាន៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មករ​រោងចក្រ​អ៊ឹមវ៉េ​ខេត្ត​កំពង់ឆ្នាំង​ចោទ​ថៅកែ​ថា​មិន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត    អាន1597ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2525ដង អ្នករកស៊ីដឹកឈើចោទមន្ត្រីអាវុធហត្ថខេត្តសៀមរាបថា ចាប់គោយន្តកន្ត្រៃរបស់ពួកគេយកលុយ១៥០០ដុ?...    អាន2125ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1738ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1712ដង ស្នងការ​ប៉ូលិស​៖ ការ​បំផ្ទុះ​គ្រាប់បែក នៅ​ជាប់​របង​តុលាការ ជា​អំពើ​បង្កចលាចល​សង្គម   អាន1932ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4004ដង ក្រុមហ៊ុនចិនវិនិយោគ ផ្លូវដែក និងរោងចក្រស្លដែក នៅព្រះវិហារ លើទឹកប្រាក់ជាង ៩៦០០ លានដុល្លា?...    អាន1624ដង តុលាការ​ខេត្ត​​កោះកុង​ដាក់​គុក​ឃាតក​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ៦​ខែ   អាន1745ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1657ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35211នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77544នាក់
ខែនេះ    224817នាក់
ឆ្នាំនេះ   2969121នាក់
សរុប   56568017នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:39