បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយពីឈ្មួញ

ដោយៈ ខេត្តបន្ទាយមានជ័យ ថ្ងៃទី 26 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 01:07 នាទី ចំនួនអានៈ 1571

ក្រោយពីស្ងប់ស្ងាប់ មួយរយះពេលខ្លី ឥលូវនេះបទល្មើស នាំចូលឈើក្រញ៉ូងពីថៃមកកម្ពុជា តាមច្រករបៀង ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានកើតឡើងយ៉ាងពេញបន្ទុកមួយយប់ៗ មិនតិចជាង២០រថយន្ត តូច ធំ នោះទេ។

បើទោះបីជាដឹងថា បទល្មើសទាំងនោះខុសច្បាប់ក៏ដោយក៏គ្មានសមត្ថកិច្ចណាហ៊ានចុះ បង្រ្កាបដែរ គឺមានតែអ្នកដាក់ពង្រាយគ្នាយកលុយពីក្បាលឡានដឹកឈើក្រញូងទាំងនោះ ម៉ាសេរី ទៅវិញ។ហើយមន្ត្រីទាំងនោះត្រូវបានគេស្គាល់គ្រប់គ្នាថា ជាទាហានភូមិភាគ៥(ក្រុមស្រាវជ្រាវ) ទាហានសឹករងស្រុកម៉ាឡៃ នគរបាលសេដ្ឋកិច្ចក្រសួង ខេត្ត នគរបាលសណ្តាប់ធ្នាប់ខេត្ត នគរបាល អធិការស្រុក ប៉េអឹមស្រុក ប៉េអឹមស្នាក់ការសន្តិសុខ៩៩៩ ទាហានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា ថៃ ចាំស្ទាក់យកលុយពីរថយន្ដដឹក និង រថយន្តដឹកទំនិញគេចពន្ធគ្រប់ប្រភេទ។

បទល្មើសនេះបានកើតឡើងក្នុងភូមិសាស្រ្ត ចំណុចភូមិ៩៣ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ច្រករបៀង៩៣ ច្រកអូរប៉ ដែលជាចំណុចក្តៅគគុក នៃការកកើតបទល្មើសរវាង ឈ្មួញនឹងសមត្ថកិច្ចឃុបឃិតគ្នាជាប្រពន្ធ័ស៊ីតាមជំនាញ បើដៃឲ្យឈ្មួញនាំចូលឈើគ្រញូង និង ទំនិញគេចពន្ធចូលមកកម្ពុជា នឹងដឹកទៅលក់តាមបណ្តាខេត្ត រាជធានី បានម៉ាសប្បាយ មិនគិតពី ផលប៉ះពាល់និងការបាត់ចំណូលជាតិទេ។

ចំនុចច្រករបៀងដែលតែងតែបង្កបទល្មើស បើកឲ្យឈ្មួញនាំចូលទំនិញគេចពន្ធដ៏មានប្រជា ប្រិយភាពតាមព្រំដែននេះគឺជាដែនសមត្ថកិច្ចគ្រប់គ្រងដោយលោក ឈិត លី មេបញ្ជាការវរះសេនា តូចនគរបាលការពារព្រំដែនគោកលេខ៨១៥ កូនចៅលោកផ្កាយ១ ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ (ត្រៀមចូលនិវត្តន៍) និងកម្លាំងទាហានតំបន់ប្រតិបត្តិការសឹករង ស្រុកម៉ាឡៃ គ្រប់គ្រងដោយលោកសក្កិ៣ សរ វាសនា ហៅផល្លា​។

ក្រៅពីបើកឲ្យឈ្មួញនាំចូលឈើគ្រញូងពីថៃពេលយប់តាមច្រករបៀង មេវរះនគរ បាល ព្រំដែន៨១៥ លោក ឈិត លី កំពុងតែសប្បាយជាមួយលាភសក្ការះពីឈ្មួញ នឹងកំពុងតែកើប លុយ ធ្វើមានធ្វើបាន មុនពេលចូលនិវត្តន៍ បើទោះបីជាដឹងថា ទង្វើបែបនេះជាការកិបកេងថវិការជាតិ មួយ ឆ្នាំៗរាប់លានដុល្លាក៏ដោយ។ចំណែកលោកផ្កាយ១ ខេង ស៊ុម ស្នងការខេត្ត ក៏សម្ងំឆ្ងាញ់ជាមួយ កូនចៅដែរ ព្រោះលោកមានមនុស្សម្នាក់ជាអ្នកដើរប្រមូលសេដ្ឋកិច្ចតាមគោលដៅបទល្មើសយកមក ឲ្យ។

គួរបញ្ជាក់ថា ក្រោយពីលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យថ្មី ចូលកាន់ តំណែងរយះពេល៤ខែមកនេះ គេសង្គេតឃើញបទល្មើសជំនួញឈើគ្រញូង និងទំនិញគេចពន្ធនាំ ចូលតាមច្រករបៀងស្រុកម៉ាឡៃ មានការកើនឡើងយ៉ាងគំហុក គ្មានការទប់ស្កាត់និងបង្ក្រាបឡើយ ។ ហើយបទល្មើសទាំងនេះប្រព្រឹត្តិដោយអស់លោក មានលុយ មានអំណាច នគរបាល ប៉េអឹម ទាហាន ចាំមើលថា លោកអភិបាលខេត្តអាចទប់ស្កាត់បានកម្រិតណា៕

001

002

003

នេះគឺជាឈើគ្រញូងដែលគេលាក់ទុកក្នុងចំបើងនៅមាត់អូរព្រំដែន ថៃ យប់ទើបឈ្មួញសហការជាមួយសមត្ថកិច្ច ឲ្យកម្មករជញ្ជូនដាក់រថយន្ត ដឹកទៅលក់តាមខេត្ត រាជធានីភ្នំពេញ និងប្រទេសវៀតណាម

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ សេង​ ឈួន​មេជញ្ជីងថ្លឹ​ងរថយន្តទូ​ទាំងប្រទេស​គួរពិនិត្យ​មើលលោក​ អ៊ុន សុធា​ប្រ​ធានមន?...    អាន1379ដង តុលាការនិងសមត្ថកិច្ចចំរុះចុះអនុវត្តសាលដីការលើកទី៣ពាក់ព័ន្ធរឿងដីធ្លី បានជោគជ័យដោយសន្ត?...    អាន1298ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន1803ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1540ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1661ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន1623ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន1831ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1580ដង សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ប្រកាសអញ្ជើញមហាជនចូលទស្សនាផ្សារប្រឌិត...    អាន755ដង លោកម៉ៅពៅស្នងការខេត្តព្រះវិហារត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានបុគ្គលិក   អាន1546ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9776នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    48818នាក់
ខែនេះ    357986នាក់
ឆ្នាំនេះ   2368525នាក់
សរុប   51728451នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 18:17