ពលរដ្ឋសង្ស័យថា លោក ថៃ-គឹមហេង ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ រកស៊ីដឹកឈើគេចពន្ធ មានភាគហ៊ុនជាមួយលោក សថាវី ទើបគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាប?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 09 ខែ 08 ឆ្នាំ 2017 វេលាម៉ោង 10:56 នាទី ចំនួនអានៈ 1607

លោក ថៃ-គឹមហេង (ហៅ ហេង) ជំនួយការរបស់លោក ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ ត្រូវ​បាន​អ្នក​យក​​ព័ត៌​មាន​​យើង​នៅ​ស្រុក​អន្លង់វែង រាយការណ៍កាល​ពី​យប់​ថ្ងៃទី០៧ឈានចូល​ទី០៨ ខែមិនា ឆ្នាំ​២០១៧​នេះថា លោក​ ថៃគឹមហេង បាន​ប្រើ​​រថយន្ត​យីឌុប​១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ-3C-3075 ដឹកឈើ​គេចពន្ធ ពី​ស្រុក​ត្រពាំង​ប្រាសាទ ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ឆ្លងកាត់​ស្រុក​អន្លង់​វែង និងក្រុង​សំរោង ឆ្ពោះទៅ​ខេត្ត​បន្ទាយមានជ័យដោយ​ប្រើ​អំណាច​ និង​ទឹក​លុយ​​របស់​ខ្លួន ជាថ្នូរក្នុងការបិត​មាត់សមត្ថកិច្ច និង​មន្ត្រីជំនាញតាមដងផ្លូវ​ មិន​អោយ​ឃាត់រថយន្ត​ដឹក​ឈើ​របស់ខ្លួន។

រថយន្ត​យីឌុប​ដឹក​ឈើ​ខាង​លើ​បាន​ចេញពីស្រុក​ត្រពាំង​ប្រាសាទ មក​ដល់​ស្រុក​អន្លង់វែង ​នៅម៉ោង​១២និង​៣២នាទីយប់ថ្ងៃទី០៧ឈានចូលទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ហើយ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​មួយ​ក្រុម​តូច​បាន​រាយ​ការណ៍​ជូន​មន្ត្រី​ជំ​នាញ ​និង​សមត្ថកិច្ច ទើប​ឃើញ​ខាង​កម្លាំង​អធិការនគរបាល​ស្រុក​អន្លង់​វែង ​ចេញ​មុខ​មក​ឃាត់​រថ​យន្ត​ខាង​លើ​នេះបាន​​ប្រហែល​៣០​នាទី ក៏ដោះ​លែង​ទៅ​វិញ​ ដោយហេតុថា​មាន​​ការ​ខល​អន្តរាគមន៍​ពី​ខាង​ថ្នាក់​លើ​​ផង និង​ដោយការ​​ចចារ​ចែក​បាយ​ចែកទឹកដល់​សមត្ថកិច្ច​ផងដែរ។

លោក ដូច អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ជាកូន​ធម៌របស់​លោក ថៃគឹមហេង ​ដែល​ជាអ្នក​រត់ការ​រថ​យន្ត​ដឹក​ឈើ​​របស់​​លោក​ថៃគឹមហេងខាងលើ​នេះ បាន​ចូល​ចចារ​ជាមួយសមត្ថកិច្ចរួច​រាល់ត្រូវ​រូវ​គ្នា បន្ទាប់​មក​បាន​មក​ចចារ​ជាមួយអ្នក​កាសែតថា សុំ​ជូន​ថ្លៃបាយថ្លៃ​​ទឹក​ម្នាក់​៣ម៉ឺនរៀល​ជាថ្នូក្នុង​ការបំ​បិត​ព័ត៌មាន អោយ​រថ​យន្ត​ដឹក​ឈើរបស់​ខ្លួន​​ទៅ​បាន​ដោយ​រលួន តែ​អ្នក​យក​ព័ត៌មាន​យើង​មិន​បានទទួលយក​​លុយ​៣ម៉ឺនរៀល​​នោះ​ទេ។

បើ​ទោះជាអ្នក​កាសែត​ទទួល​ ឬមិន​ទទួល​លុយ​ពី​កូន​ធម៌របស់​លោក​ ថៃ គឹម​ហេង ក៏ដោយ ក៏រថ​យន្ត​ដឹក​ឈើ​គេច​ពន្ធនៅ​តែ​វិល​កង់​ទៅ​មុខ​ដោយ​រលួន​ដដែល​ ព្រោះ​អ្នក​កាសែត​គ្មាន​អំ​ណាច​អ្វី​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​នេះទេ ក្រៅ​ពី​សរសេរ​ព័ត៌មាន​ជូន​ថ្នាក់​ដឹក​នាំ​ និង​ប្រ​ជាពលរដ្ឋ​ បាន​អាន បាន​ជ្រាបតែប៉ុណ្ណោះ។

លោក ស ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​ធ្លាប់​ប្រាប់​ អង្គភាព​សារព័ត៌មានកម្ពុជាសុវណ្ណភូមិថា លោក​គ្មាន​អង្គរក្ស ឬជំនួយការ​ឈ្មោះ ថៃ គឹមហេង នោះទេ តែបើ​ទោះលោក​អភិបាល​ខេត្តរូប​នេះខំប្រឹង​បដិសេធន៍​យ៉ាង​​ណា​ក៏ដោយ ក៏នៅ​ខេត្ត​ឧត្តរមានជ័យ​គេ​ដឹង​អស់​ហើយថា លោក ថៃគឹមហេង ជាជំនួយការផង ជាកង​អង្គរក្សផ្ទាល់​ខ្លួន​​របស់​លោក​ សថាវី ផង។

ពលរដ្ឋ​នៅ​ខេត្តឧត្តរមានជ័យ​បានរិះគន់ ហើយឆ្ងល់ថា រឿង​លោក​ថៃគឹមហេង​ យក​ស្រម៉ោង​របស់​លោក​ សថាវី មក​រក​ស៊ី​បទល្មើស​ព្រៃឈើ​ វាមធ្យម​ទេ ព្រោះ​មនុស្ស​ខិលខួច​តែង​តែ​ឆ្លៀត​ឱកាស​រក​ចន្លោះ​ប្រហោង​ណា​មួយ​ក្នុង​ការ​រក​លុយ ឬ​ប្រព្រឹត្តបទ​ល្មើស ដូច​ពាក្យស្លោកមួយ​បានពោលថា ˝ត្រីងៀតឆ្លៀតពង˝ តែ​រឿង​ដែល​សំ​ខាន់​នោះគឺ លោក សថាវី ជាមេ ជាគណអភិបាល​ខេត្ត​មាន​ចេតនាទប់​ស្កាត់ ឬ​បញ្ឈប់​នូវ​ទង្វើដ៏​​អា​ក្រក់​របស់​កូន​ចៅ​ខ្លួនដែរឬទេ? ​ឬបើក​ភ្នែក​ម្ខាង​​បិតភ្នែកម្ខាង? ឬដៃម្ខាងរាថាកុំៗ ឯដៃម្ខាងទៀត​លូច​យក​លុយ​ក្រោម​តុពី​លោក ថៃគឹមហេង?

បើ​យោង​តាម​អ្នក​តាម​ដានហេតុការណ៍សង្គមបាន​អោយ​ដឹងថា តាំងតែពី​លោក សថាវី ឡើង​ជាចៅ​ហ្វាយ​ខេត្តឧត្តរមានជ័យ​ បន្ទាប់​ពី​លោក​ បិច សុខិន ចៅហ្វាយខេត្តចាស់ដ៏ល្អប្រពៃ​រូបនោះ​ទទួល​មរណភាពទៅ ព្រៃឈើ​នៅ​ក្នុង​ខេត្ត​នេះ​មានការ​ កាប់ ​រុក​រាន ទន្ទ្រាន​ គាស់កកាយ ឈូសឆាយ ផ្ទូលរំលំ ជាពិសេស​ឈើ​ធំៗ និង​ឈើ​ក្រញូង​ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​នៅ​លើ​ខ្នង​ភ្នំ​ដង​រ៉ែក ទល់​ដែនខ្មែរ​សៀម ក៏ស្លាប់​រាប់​មិន​អស់​ ស្ទើរជារៀង​រាល់​ថ្ងៃ តែ​លោក​ចៅ​ហ្វាយ​ខេត្ត​រូបនេះ ហាក់​សម្ងំស្ងៀមអឹមអៀនគ្មានស្រដី ហើយ​ថែម​ទាំង​ចាប់​អ្នក​កាសែត​ណាដែល​តែងតែ​ធ្វើ​ការ​​រំ​ខានដល់​ក្រុម​​អ្នក​រក​ស៊ី​ដឹក​ឈើ​ កាប់​ឈើ ដាក់​គុគច្រវ៉ាក់​ ឃ្នោះឃ្នាង គ្មាន​ថ្ងៃចេញ​ថែមទៀតផង។

សម្តេច ហ៊ុនសែន សម្តេច​ ស ខេង ឯកឧត្តម ឱម យិនទៀត មេត្តាស៊ើប​អង្កេត និង​ចាត់ការ​លោក​ចៅ​ហ្វាយ​ខេត្ត​ដែល​ឡើងតំណែង​​ដោយសា​​លុយ​លក់ដីរូប​នេះផង កុំទុក​យូរពេក​នាំតែខូច​កិត្តិយស​ដល់​ថ្នាក់​ដឹក​នាំ​កំពូល ព្រោះ​ព្រៃឈើ​នៅ​ខេត្តឧត្តរមានជ័យរលាយហិន​ខ្លោចផ្សា​ ជិតអស់ហើយ ឯឆ្នាំ​២០១៧​នេះ​ ទឹក​ជំ​នន់​ក៏​វាយ​លុក​​ខេត្តនេះខ្លាំងជាង​ឆ្នាំមុនៗ​ណាស់ដែរ​ បើ​បណ្តោយ​តទៅ​ទៀត​ ខ្លាច​តែខេត្តឧត្តរមានជ័យ​ ក្លាយ​ជា​វាល​​រហោស្ថាន ឬវាល​ខ្សាច់សាហារ៉ាទី២នោះទេ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់   អាន2360ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2296ដង លិខិត​ជូនដំណឹង​ ដល់សាធារណជន សមត្ថកិច្ច និង​មន្រ្តីរាជការ   អាន1620ដង ចំណុះជើងវត្តក្រពុំឈូកតវ៉ាមិនទទួលស្គាល់និងគណៈគ្រប់គ្រងវត្តដែលតែង តាំដោយបក្សពួកនិយម   អាន1755ដង CCHR ស្នើ​កុំ​ឲ្យ​យក​កង​ទ័ព​ទៅ​ប្រើប្រាស់​ក្នុង​នាម​ជនស៊ីវិល   អាន1542ដង ប៉េអឹមខេត្តបញ្ជូនខ្លួនជនដៃដល់៧នាក់ជាកម្មកររោងម៉ាស៊ីនទឹកកកឈូករដ្ឋ ពីបទហឹង្សាដោយចេតនាទ?...    អាន1725ដង បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1634ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1785ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1550ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន1586ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34471នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76804នាក់
ខែនេះ    224077នាក់
ឆ្នាំនេះ   2968381នាក់
សរុប   56567277នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:08