គ្រូពេទ្យនៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ មានបំណងរំលោភផ្លូវភេទអ្នកជំងឺស្រី

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 09:21 នាទី ចំនួនអានៈ 2146

យោងតាមទំព័រហ្វេសប៊ុក (Face Book)  របស់លោក William Guang បានអោយដឹងថា មានករណី គ្រូពេទ្យរំលោភអ្នកជំងឺ «រំលោភមិនបានសម្រេច» នៅមន្ទីរពហុព្យាបាល និងសម្ភពអង្គរសង់តេ ផ្លូវលោក​តាខៀវនឿយ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប កាលពីព្រឹកទាបភ្លឺថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៧។

គ្រូពេទ្យ​​ដែល​ត្រូវ​បាន​គេ​បង្ហោះ​រឿង​អាស្រូវ​ខាង​លើ​នេះ​មានឈ្មោះ វ៉ាន់ ស៊ុន កើតនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៣ អាយុ២៤ឆ្នាំ ហើយទើបសិក្សាចប់បរិញ្ញាបត្ររងផ្នែក គិលានុបដ្ឋាកយិកា តែប៉ុណ្ណោះ។

យោង​តាម​ប្រ​ភព​ព័ត៌មានបាន​អោយ​ដឹងថា ករណីខាង​លើ​នេះជនរងគ្រោះ​បានដាក់ពាក្យបណ្ដឹងរួចហើយ នៅប៉ុស្តិប៉ូលីសសង្កាត់ស្លក្រាម កាលពីថ្ងៃទី​១៥​ម្សិល​មិញ នេះតែខាងគ្លីនិក មិនសហការជាមួយ ជនរងគ្រោះទេ ហើ​យមិនទាន់ឃើ​ញ ចំណាត់ការតាម​ផ្លូវ​ច្បាប់នៅឡើយដែរ។

យោងតាមលោក ស៊ិន ណារ៉ា មេប៉ុស្តិ៍សង្កាត់​ស្លាក្រាមនៅ​ព្រឹក​ថ្ងៃទី១៦នេះ​បាន​ប្រាប់​តាមទូរស័ព្ទថា នារី​ជនរងគ្រោះ​ឈ្មោះ ទា ទីវខ្គិច កើត​ឆ្នាំ១៩៩៦ ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ហាលក់​ខោ​អាវ​ក្នុង​ភូមិ​វត្តបូរណ៍ សង្កាត់​សាលាកំរើក។ លោក ស៊ិន ណារ៉ា បាន​បន្តថាកាល​ពី​ថ្ងៃទី១៥​ម្សិល​មិញ​ជន​រង​គ្រោះ​បាន​មក​ប៉ុស្តិ៍​ដាក់​ពាក្យ​បណ្តឹង​ពិត​មែន តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង​១១និង​៣០​នាទី​ថ្ងៃ​ត្រង់ ហើយ​លោក​បាន​សុំ​គោល​ការណ៍​ទៅ​លោក​អធិការរង​ក្រុង​ដើម្បី​ទៅ​នាំ​ខ្លួន​ជនសង្ស័យនៅ​ឯ​មន្ទីរពេទ្យ សង់តេ។ លោក​ប៉ូលីស​រូប​នេះ​បាន​បន្តទៀត​ថា ពេល​សមត្ថ​កិច្ច​ទៅ​ដល់​ខាង​ថ្នាក់​ដឹក​នាំ​ពេទ្យ​បាន​ហៅ​គ្រូពេទ្យ​អោយ​ឈរ​តម្រង់​ជួរ​ដើម្បី​អោយ​នារី​រង​គ្រោះ​ចង្អុលមុខ បន្ទាប់​មក​ឃើញ​ថា នារី​រង​គ្រោះ​បាន​​ចង្អុល​មុខ​ចំ​ជន​សង្ស័យ​ទៅ​តាម​ភិនភាគ​ពាក្យ​បណ្តឹង ហើយ​បាន​នាំ​ខ្លួន​មក​សួរ​ទៅ​តាម​ផ្លូវ​ច្បាប់។ លោក​បាន​បន្ថែមថា ឥឡូវ​ជន​សង្ស័យ​នៅ​ប៉ុស្តិ៍នៅ​ឡើយ​កំពង់​កសាង​សំ​ណុំ​រឿង​បញ្ជូន​ទៅ​ថ្នាក់លើ​បន្តទៅ​តាម​នីតិវិធីច្បាប់។

សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ មិន​ទាន់អាច​សុំ​ការ​បក​ស្រាយ​ពី​អ្នក​គ្រប់គ្រង​នៅ មន្ទីរពហុព្យាបាល និងសម្ភព អង្គរសង់តេ បានទេនៅ​ព្រឹក​ថ្ងៃទី១៦មិនថុនានេះ ព្រោះពេ​ល​ទូរស័ព្ទ​ចូល​មាន​ស្រី្ត​អ្នក​លើក​ទូរស័ព្ទ​បាន​ប្រាប់​ថាគាត់​មិន​អាច​ធ្វើ​ការ​បក​ស្រាយ​បាន​ទេ ចាំ​គាត់​រាយការណ៍​ទៅ​ថ្នាក់លើ​សិន។

សូម​ពល​រដ្ឋ​ខ្មែរ​សម្រេច​ចិត្ត​អោយ​បាន​ច្បាស់​មុន​ទៅ​ព្យាបាល​នៅ​តាម​គ្លីនិច​ឯកជន​ណាមួយ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា កុំ​ចេះ​តែ​ផ្អើល​តាម​ការ​ផ្សាយ​ពាណិជ្ជកម្ម ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​សេវា​កម្ម​ពេទ្យ​រដ្ឋ​ ក៏​មាន​សេវា​ល្អ​ប្រសើ​ជាង​មុន​ដែរ​ហើយ អ្នក​គួរ​តែ​អោយ​តំ​លៃ​ពេទ្យ​រដ្ឋ​អោយ​បាន​ច្រើន​ ព្រោះ​តាម​ការ​ស្រាវ​ជ្រាវ​ព័ត៌មាន​ បាន​រក​ឃើញ​ថា គ្រប់​គ្លីនិច​ទាំង​អស់​ ពេល​មាន​អ្នក​ជំងឺ​ឈឺ​ធ្ងន់​អស់​លទ្ធភាព​ព្យាបាល​ ចុង​ក្រោយ​នាំ​គ្នា​បញ្ជូន​ទៅ​កាន់​ពេទ្យ​រដ្ឋ​ដដែល ដូច្នេះ​អ្នក​គួរ​ទៅ​ពេទ្យ​រដ្ឋ​អោយ​ហើយ​ទៅ​វា​ប្រសើរ​ជាជាង បើ​មាន​ក្រុម​គ្រូវ​ពេទ្យ​ណា​មិន​គោរព​ក្រម​សីលធម៌​ សម័យ​នេះ​ហើយ​បង្ហោះ​តាម​បណ្តាញ​សង្គម​អោយ​បាន​លឿន​ទៅ អ្នក​និង​មាន​ជំនួយ​ជាក់​ជាមិន​ខាន៕ ដោយ៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក   អាន4050ដង បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ   អាន2547ដង សង្ឃក្លែងក្លាយចំនួន២នាក់កំពុងដើរបិណ្ឌបាតក្នុងផ្សារត្រូវប៉ូលីសចាប់ឃាត់ខ្លួន   អាន1814ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1499ដង រន្ទះចង្រៃប្រល័យនារីក្រមុំ២នាក់   អាន1677ដង លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក   អាន1762ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1669ដង ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន1699ដង ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន4100ដង សេចក្តីជូនដំណឹង   អាន1779ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34426នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    76759នាក់
ខែនេះ    224032នាក់
ឆ្នាំនេះ   2968336នាក់
សរុប   56567232នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:06