នៅព្រឹកថ្ងៃទី០១ខែមិថុនាឆ្នាំ២០១៧នេះ សាលាអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានបើកកម្មវិធី បើកផ្សារប្រតិដ្ឋ លើកទី៦ ក្រោមអធិបតីភាពលោកទំទាវ អ៊ុង-វុនលី សៀងណាំ លោក លី-ប៊ុនណា អនុប្រធានមន្ទ្រីរអប់រំយុវជន និងកីឡាខេត្ត និងលោក ហុង-ហ៊ុយអ៊ាន នាយកសាលា រួមជាមួយលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ភ្ញៀវកិត្តិយស់ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
បន្ទាប់ពីឧទ្ទេសនាមគណអធិបតី ភ្ញៀវកិត្តិយស និងគោរពទង់ជាតិ លោក ហុង ហ៊ុយអ៊ាន នាយកសាលាបានឡើងថ្លែងមតិស្វាគមន៍ ក្នុងកម្មវិធីខាងលើ ហើយបានពន្យលថា ˝ផ្សារប្រតិដ្ឋ˝ គឺជាផ្សារមួយដែលបើកហើយ វានិងរលាយ (បិត) ទៅវិញក្នុងរយៈពេលខ្លី។ លោកនាយកសាលាបានបន្តថា ផលិតផលដែលលក់នៅក្នុងផ្សារនេះគឺជាផលិតផលធម្មជាតិ និងជាផលិទ្ធផលដែលកើតចេញពីស្នាដៃរបស់សិស្ស ដែលបានរៀនសូត្រពីលោកគ្រូ អ្នកគ្រូ ផ្នែកគេហវិទ្យា ហើយអ្នកដែលចូលទិញផលិតផលនៅក្នុងផ្សារនេះ ត្រូវប្តូរប្រាក់ទៅជាក្រដាស (គូប៉ុន) សិន ដើម្បីរក្សានូវអនាម័យល្អ។ ជាចុងក្រោយលោកនាយកសាលា បានថ្លែងអំណរគុណដល់គណអធិបតី ភ្ញៀវកិត្តិយស អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូវ និងសិស្សានុសិស្សទាំងអស់ដែលបានគាំទ្រ និងចូលរួមក្នុងកម្មវិធីបើកផ្សារប្រតិដ្ឋខាងលើនេះ ហើយលោកនាយកបានផ្តាំផ្ញើអោយសិស្សានុសិស្សទាំងអស់ព្យាយាមរៀនសូត្រអោយបានពូកែ កុំអោយអវត្តមាន និងជៀសអោយផុតពីអំពើអបាយមុខ និងជៀសអោយផុតពីគ្រឿងញៀន ដែលសង្គមកំពុងស្អប់ខ្ពើម។ (សូមចុចមើលវីដេអូខាងក្រោម)
លោក លី ប៊ុនណា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាបបានឡើងថ្លែងមតិសំណេះសំណាលក្នុងកម្មវិធីខាងលើ ហើយលោកក៏បានរំលឹកឡើងវិញនៅថ្ងៃទី០១ខែមិថុនានេះ ដែលជាថ្ងៃខួបលើកទី៦៨នៃការប្រារព្ធទិវាកុមារជាតិ និងអន្តរជាតិនៅលើពិភពលោក ដែលជាទង្វើអមនុស្សធម៌ ធ្លាប់កើតមានឡើងចំពោះនុស្សជាតិ ក៏ដូចជាកើតមានឡើងចំពោះកុមារ កាលពីឆ្នាំ ១៩៤២-១៩៤៤ ក្នុងសង្គ្រាមលោកលើកទី២ ដែលមានការកាប់សម្លាប់ពីពួកមហាអំណាច។ លោក លីប៊ុនណា បានរំលឹកបន្ថែមថា កាលពីឆ្នាំ១៩៧៥-១៩៧៩ នៅប្រទេសកម្ពុជាក៏មានព្រឹត្តិការណ៍ស្រដៀងគ្នា (១៩៤២-១៩៤៤ ) នេះផងដែរ ដែលប្រជាជនកម្ពុជាត្រូវបានសម្លាប់រង្គាលស្ទើរដាច់ពូជដោយពួកខ្មែរក្រហម ហើយនៅក្នុងនោះផងដែរកុមារក៏ត្រូវបានគេសម្លាប់ជាច្រើន និងស្លាប់ដោយស្ថានភាពក្នុងការរស់នៅទៀតផង។ លោកលីប៊ុនណាថ្លែងថា ខ្មួយៗសិស្សានុសិស្សត្រូវចេះស្រលាញ់សន្តិភាព ស្រលាញ់ជាតិមាតុភូមិ ខិតខំរៀនសូត្រអោយបានខ្លាំងពូកែ ដើម្បីជាទំពាំងស្នងឬស្សីរបស់ប្រទេសកម្ពុជាទៅថ្ងៃអនាគត់។ លោកលីប៊ុនណា បានបន្ថែមជាចុងក្រោយថា ការបើកផ្សារប្រតិដ្ឋនេះ គឺចង់អោយក្មួយៗចេះរកស៊ី ចេះរៀបចំគំរោងការ ចេះផលិត ផលិតផល ចេះលក់ដូរ ចេះគិតគូរពីចំណេញខាត ដើម្បីជាបទពិសោធន៍ទៅថ្ងៃអនាគត់ និងដើម្បីប្រកួតប្រជែងទីផ្សារលើភិភពលោកផងដែរ។
កម្មវិធីកាត់ខ្សែបូរត្រូវបានប្រព្រឹត្តិឡើងក្រោមអធិបតីភាពលោកជុំទាវ អ៊ុង វុនលីសៀងណាំ លោក លី ប៊ុនណា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងលោកនាយកសាលា ហុង ហ៊ុយអ៊ាន ក្នុងទឹកមុខញញឹមញញែម អមដោយលោកគ្រូ អ្នកគ្រូ មាតាបីតាសិស្ស ភ្ញៀវកិត្តិយស និងសិស្សានុសិស្សរាប់ពាន់នាក់ក្នុងទីធ្លាសាលាព្រះឥន្ទ្រកោសានាព្រឹកមិញនេះ៕ ដោយ៖ផ្លុងរ៉េត
ថ្ងៃនេះ | 39015 | នាក់ |
ម្សិលមិញ | 42319 | នាក់ |
សប្ដាហ៍នេះ | 81348 | នាក់ |
ខែនេះ | 228621 | នាក់ |
ឆ្នាំនេះ | 2972925 | នាក់ |
សរុប | 56571821 | នាក់ |
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 20:57 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net