បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយាល័យភូមិបាលក្រុង?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 30 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 06:23 នាទី ចំនួនអានៈ 1833

ករណី​អំពើពុករលួយ​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់ និង​លុបបំបាត់ ចោល ដោយ​បាន​បង្កើត​ស្ថាប័ន​បង្ក្រាប​អំពើពុករលួយ ដែលមាន ឯកឧត្តម ឱម យ៉ិនទៀង ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ទើប​កាលពីពេល​ថ្មីៗ​នេះដែរ លោក សូរ ផ្លា​តុង ហៅ​(​ឈិន​)​មាន​តួនាទី​ជា​ប្រធាន​ការិយា ល័យ​ភូមិបាល​ក្រុង​សៀមរាប ខេត្តសៀមរាប កំពុង​រង​ការចោទប្រកាន់ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​ការិយាល័យ ភូមិបាល​ក្រុង របស់​សា​ម៉ី​ខ្លួន​កាន់កាប់​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ខេត្តសៀមរាប ដោយសារ​តែ​ការប្រព្រឹត្ត​អំពើពុករលួយ និង​បក្ខពួក និយម​យ៉ាង​អនាធិបតេយ្យ​ជា​យូរ​ឆ្នាំ​មកហើយ ។​

​តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា លោក សូរ ផ្លា​តុង ហៅ​(​ឈិន​)​ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​ភូមិបាល​ក្រុង​សៀមរាប កំពុង​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​គ្រួសារនិយម បក្ខពួកនិយម​ឱ្យទទួល​ការងារ​ស៊ីសំណូកសូកប៉ាន់​យ៉ាង​ពេញបន្ទុក បង្ក​ភាពអនាធិបតេយ្យ​នៅក្នុង​ការិយាល័យ​ភូមិបាល ដោយ​មិន​គោរព​ច្បាប់​ការងារ​រដ្ឋបាល​របស់​រដ្ឋ ពោល​គឺ​លោក សូរ ផ្លា​តុង (​ឈិន​)​ដឹកនាំ​អង្គភាព​តាម​បែប​អគតិ និង​ផ្តាច់ការ ជាពិសេស​តែងតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ទម្លាប់​រហូតមក​មិនតែប៉ុណ្ណោះ លោក​ប្រធាន ឈិន ដ៏​មហិមា​រូបនេះ បាន​បញ្ឈរជើង​បុគ្គលិក​មន្ត្រីក្រោមឱវាទ​ណា​ដែល​មាន​ការទន់ខ្សោយ ឬ​អ្នក​ដែល​បាន តវ៉ា​សួរនាំ​ដេញដោល​នៅបេល​ប្រជុំ​ម្តងៗ ដែល​ជា​មុខសញ្ញា​ឆ្អឹង​ទទឹង​ក​របស់​លោក​ប្រធាន​កត់សម្គាល់​ទុក​មិន​ប្រគល់​ការងារ ជូន​នោះឡើយ ។​

​ប្រភព​បាន​ឱ្យដឹងថា លោក សូរ ផ្លា​តុង (​ឈិន​)​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប មិន​ប្រគល់​ការងារ​ជូន មន្ត្រីក្រោមឱវាទ​ណា​ដែល​គាត់​មិន​ពេញចិត្ត​នោះទេ បើ​ទោះបីជា​មន្ត្រី​រូប​នោះ​ខិតខំ​បំពេញ​ការងារ​តួនាទី​របស់​ខ្លួន​បំរើ​ការងារ ជូន​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​យ៉ាងណាក៏ដោយ​ដូចជា លោក ឌី ប៊ុន​ហាក់ ជា​អនុប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប ដែល​ជា​មន្ត្រី​ស្លូតត្រង់​តស៊ូ​បំរើ​ការងារ​ជូន​ប្រជាជន​តាំងពី​ឆ្នាំ ១៩៧៩ មកដល់​បច្ចុប្បន្ន​នេះ​ក៏ លោក សូរ ផ្លា​តុង (​ឈិន​)​បាន ប្រើ​សំដី​អសុរោះ​ប្រមាថកាតទាន​សព្វបែបយ៉ាង និង​បញ្ឈរជើង​ដោយ​គ្មាន​ប្រគល់​ការងារ​ឱ្យធ្វើ​ទាល់តែសោះ ព្រោះតែ​ផល ប្រយោជន៍​របស់​គាត់ និង​បក្ខពួក​ខ្លាច​បាត់បង់​ចំណូល​សេដ្ឋកិច្ច​ចូល​ហោប៉ៅ ដែល​បាន​ពី​ការប្រព្រឹត្ត​អំពើពុករលួយ ។​

​ប្រភព​បាន​បន្តថា លោក សូរ ផ្លា​តុង (​ឈិន​)​កំពុង​កុងកាច់​ជាមួយ​លោក ឌី ប៊ុន​ហាក់ ដោយសារតែ​លោក ឌី ប៊ុន​ហាក់ មាន​ប្រជាប្រិយភាព​ជាង​ខ្លួន​គាត់ ព្រោះតែ​មាន​ជំនាញ​សមត្ថភាព​ធ្វើ​ការងារ​បាន​ល្អ​ដែល​ជា​មន្ត្រី​សកម្ម​មាន​បទ ពិសោធន៍​យូរ​ឆ្នាំ​មកហើយ បាន​តស៊ូ​បំរើ​ប្រជាពលរដ្ឋ និង​ការងារ​ចុះ​ជួយ​ពង្រឹង​បក្ស (​គណបក្ស​ប្រជាជន​)​ក្នុង​សង្កាត់ ក្របី​រៀល ក្រុង​សៀមរាប និង​ថ្មីៗ​នេះ​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​ក្រោម​ការដឹកនាំ​ដ៏​ឆ្លាត​វៃរ​បស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានអនុញ្ញាត​ឱ្យ​គាត់ (​លោក ឌី ប៊ុន​ហាក់​)​ទៅ​ចុះ​ជួយ​ពង្រឹង​បក្ស​នៅ​ឃុំ​គរ​គី ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ឯកឧត្តម ឌី ដារ៉ាវុធ ជា​ប្រធាន​ក្រុមការងារ​គណៈ​ពង្រឹង​នៅ​ទីនោះ​ទៀតផង ។​

​ទាក់ទិន​នឹង​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​របស់ លោក សូរ ផ្លា​តុង (​ឈិន​)​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប ដែល​កំពុង​បែកធ្លាយ​ពេញ​ខេត្ត​សៀមរាប​នេះ ក៏​ត្រូវបាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កំពុង​រង់​ចាំ​មើល​ចំណាត់ការ​ថ្នាក់ លើ​ចាត់វិធានការ​បែបណា​ជា​ពិសេស ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ ច្បាស់​ជា​ប្រាកដ​មិន​លើកលែង​ចំពោះ​ជន​ណា​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ​បាន​ឡើយ ។​

​ជាងនេះទៅទៀត អង្គភាព​បង្ក្រាប​ប្រឆាំង​អំពើពុករលួយ​ពិតជា​នឹង​ចុះ​ទៅ​ស៊ើបអង្កេត​ករណី​អំពើពុករលួយ​នៅក្នុង ការិយាល័យ​ភូមិបាល​ក្រុង​សៀមរាប​របស់លោក សូរ ផ្លា​តុង (​ឈិន​) ដែល​កំពុង​ល្បីល្បាញ​ដែល​គេ​សង្ស័យថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពិតប្រាកដ​នោះ នឹង​ត្រូវ​ទទួលទោស​ទៅតាម​ផ្លូវច្បាប់ ។​

​សារព័ត៌មាន​យើង​ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​ជាមួយ​លោក សូរ ផ្លា​តុង បានទេ ខណៈ​ដែល​ភ្នាក់ងារ​ព័ត៌មាន​យើង​ព្យា យាម​សុំ​ជួប​ជា​ច្រើនលើក​ច្រើនសារ​ពុំបាន​សម្រេច តែ​ទោះបីជា​យ៉ាង​ដូច្នេះ​សារព័ត៌មាន​យើង​នឹង​រង់ចាំ​ទទួល​ព័ត៌មាន​ថ្មីៗ បន្ថែមទៀត ក្នុង​ការផ្សព្វផ្សាយ​នៅ​លេខ​ក្រោយ​ទៀត៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក កែវកុសល់ ហៅប៉ូ ប៉េអឹមស្រុកស្វាយលើកាងនិងរតការឈើក្រញូងយូរឆ្នាំ តែថ្នាក់លើធ្វើមិនដឹង   អាន1650ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន2577ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1615ដង ឡើងពីស្រែរត់មកផ្ទះត្រូវរន្ទះបាញ់ស្លាប់ទាំងវ័យក្មេង    អាន1909ដង កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2233ដង កម្មករ​វីង​ស្តា​ផ្ទុះ​កូដ​កម្ម​ជាង​១០០០​នាក់​ទាមទា​លក្ខ័ណ​ការ​ងារ   អាន1768ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1703ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2529ដង បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង   អាន1606ដង ជំនួញឈើខុសច្បាប់របស់ សួនសំនៀង ហៅយាយព្រឿងគ្មានអ្នកហ៊ានប៉ះ   អាន1837ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34874នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77207នាក់
ខែនេះ    224480នាក់
ឆ្នាំនេះ   2968784នាក់
សរុប   56567680នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:22