បទល្មើសព្រៃឈើមានការបង្រ្កាបជាហូរហែបន្ទាប់ពីព្រះរាជអាជ្ញាថ្មីឡើងកាន់តំណែង

ដោយៈ សៀមរាប ថ្ងៃទី 18 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 02:13 នាទី ចំនួនអានៈ 1435

គេ​សង្កេត​ឃើញ​ថា តាំង​ពី​លោក​កើត​វណ្ណារ៉េត ឡើង​កាន់​តំ​ណែង​ជា​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ បទ​ល្មើស​ព្រៃ​ឈើ​ហាក់​មាន​ការ​បង្រ្កាប​យ៉ាង​ក្តៅ​គគុគគួរ​អោយ​កត់​សម្គាល់។

ជាក់​ស្តែងនៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៤ វេលា​ម៉ោង​៩ព្រឹកនេះ លោក លី-សុផា  នាយ​សង្កាត់​​រដ្ឋ​បាល​ព្រៃ​ឈើស្តីទី ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្ត​សៀម​រាប បាន​ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប​គោ​យន្ត​កែ​ច្នៃដឹក​ឈើ​អត់​ច្បាប់​មួយ​គ្រឿង ក្រោម​បញ្ជា​របស់​លោក​ ទា-គឹមសុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប និង​លោក កើត​-វណ្ណារ៉េត ព្រះ​រាជអាជ្ញា​សាលាដំ​បូង​ខេត្ត​សៀម​រាប នៅ​ចំ​ណុច​ភូមិ​ព្រៃខ្នុរ ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន។

តាម​ប្រ​ភព​ច្បាស់​ការ​ពី​ប្រ​ជា​ពល​រដ្ឋ​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹងថា ម្ចាស​គោយន្ត​ដឹក​ឈើ​ខាង​លើ​មាន​ឈ្មោះ ចិត្រ ភេទ​ប្រុស អាយុ​ប្រហែល​ ជាង​៣០​ឆ្នាំ មាន​អាស័យ​ដ្ឋាន​ភូមិ​ព្រៃ​ខ្នុរ​ខាង​លើ។ ពល​រដ្ឋ​បន្តថា លោក​ចិត្រ​ដឹក​ឈើ​ពី​ចំ​ណុច​ភូមិ​អូរកូនតឹង ឃុំស្រែណូយ យក​ទៅ​លក់​ចែក​ចាយ​នៅ​ស្រុក​វ៉ារិន ស្រុក​ស្រី​ស្នំ ស្រុក​ពួក ខេត្ត​សៀម​រាប។ ពល​រដ្ឋ​បន្ត​ទៀត​ថា លោក​ចិត្រ​ដឹក​ឈើ​ស្ទើ​ជា​រៀង​រាល់​ថ្ងៃដោយ​មិន​មាន​សមត្ថ​កិច្ច​ណា​គេ​អើពើ​នោះទេ ដោយ​ពួកគាត់​សង្ស័យ​ថា ប្រ​ហែល​ជាមាន​ការ​ត្រូវ​រូវ​គ្នារវាង​អ្នក​រក​ស៊ី​ និង​សមត្ថ​កិច្ចពាក់​ព័ន្ទ។

ប្រ​ភព​ពី​អ្នក​សារ​ព័ត៌មាន​ជា​ច្រើន​នៅ​ឃុំ​ស្រែណូយ​បាន​បង្ហើប​ដែរថា លោក​ចិត្រ មិន​ត្រឹម​តែ​រក​ស៊ី​ដឹក​ឈើ​អត់​ច្បាប់​នោះ​ទេ ថែម​ទាំងយក​រថ​យន្ត​ពណ៍​ត្រេ​អ៊ី ពាក់​ស្លាក់​លេខ​ ខេមរភូមិន្ទ 2-9740 បើ​ក​កាង​ និង​រត​ការ​ឈើ​តាម​ដង​ផ្លូវ ដែល​រថ​យន្ត​ខាង​លើ​ជា​រថ​យន្ត​របស់​រដ្ឋ និង​ជា​កម្ម​សិទ្ធ​របស់​កង​ទ័ព។ ពួក​គាត់​បន្ថែមថា ទង្វើ​បែប​នេះ​ធ្វើ​អោយ​មជ្ឈដ្ឋាន​ទូ​ទៅ​គេ​រិះ​គន់​ថា យក​រថ​យន្ត​កង​ទ័ព​ទៅ​រត​ការ​ឈើ​បែប​នេះធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សេចក្តី​ថ្លៃ​ថ្លូរ​របស់​អង្គភាព​កង​ទ័ព​ដែល​ជា​អង្គភាព​ធ្លាប់​តែមាន​គេរឈ្មោះ​ស្អាត​ស្អំ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវ​ការណ៍​​បាន​លួច​បង្ហើប​ថា លោក​ចិត្រ​ កំពុង​រត​រក​ធ្វើ​ឯក​សារ​ពី​អាជ្ញាធរ​ បញ្ជាក់ថា ឈើ​របស់​គាត់​ជា​ឈើ​ទិញ​ទុក​ធ្វើ​ផ្ទះ បន្ទាប់​ពី​រដ្ឋ​បាល​ព្រៃ​ឈើ​សង្កាត់​ស្រែ​ណូយចាប់​យក​ឈើ​ និង​គោយន្ត​កែ​ច្នៃទៅ​ដាក់​ទុក​ជា​វត្ថុតាង​នៅ​ឯសង្កាត់នៅ​ព្រឹក​នេះ។

ពល​រដ្ឋ​ឃុំ​ស្រែ​ណូយ​សាទរ​ចំ​ពោះ​រដ្ឋ​បាល​ព្រៃ​ឈើ និង​តុលាការ​ ដែល​បាន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​ខាង​លើ​នេះ ព្រោះ​កន្លង​មក​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​រូប​នេះ (លោកចិត្រ) អួត​ក្អេង​ក្អាង​ថា គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​ឈើ​របស់​គេ​ទេនៅ​ទឹក​ដី​ខេត្ត​សៀម​រាបនេះ។

នៅ​រសៀល​ថ្ងៃដដែលនេះលោក លី-សុផា នាយរង​សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើ​ស្តីទីឃុំស្រែ​ណូយ​បាន​អោយ​ដឹង​ថា ឈើ​ដែល​ចាប់​បាន​ខាង​លើ​ខាង​រដ្ឋ​ព្រៃ​ឈើ​បាន​ដក​ហូត​ទុក​ជា​សម្បត្តិ​រដ្ឋ ឯគោ​យន្ត​កែ​ច្នៃ​ដែល​ជា​មធ្យោ​បាយ​ដឹក​ជញ្ជួន​ ម្ចាស​សុំ​បង់​ពិន័យ​អន្តរ​កាល​នៅ​ឯ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ ដើម្បី​យក​ទៅ​ប្រើ​ប្រាស​ ឬ​ដឹក​ឈើ​ខុស​ច្បាប់​បន្ត​ទៀត។

លោក​ ចិត្រ ថៅ​កែ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់ខាង​លើ​​បានឆ្លើយ​ដោះ​សារ​​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃ​ទី​១៨​នេះ​ថា លោក​ដឹក​ឈើ​តែ​១ម៉ែត្រគូប យក​មក​ធ្វើ​ផ្ទះ​សោះ​អ្នក​កាសែត​ទៅ​ថត​រូប​ហៅ​មេព្រៃ​អោយ​ទៅ​ចាប់អស់រលីង។ លោក​ចិត្រ​បន្ត​ថា លោក​ឈប់​ដឹក​ទៀត​ហើយ បើ​ឃើញ​ដឹក​ទៀត​សូម​អោយ​សមត្ថ​កិច្ច​ចាប់ចុះ។​

អ្នក​យក​ព័ត៌​មាន​បីនាក់​នៅ​ឃុំ​ស្រែ​ណូយ​បាន​អោយ​ដឹងថា ឈើនៅ​លើ​រថ​យន្ត​ខាង​លើ​គឺ​នៅ​សល់​តែ​ពាក់​កណ្តាល​ទេ ឯពាក់​កណ្តាល​ទៀតត្រូវ​បាន​លោក​ចិត្រ​ប្រើ​កម្មករ​ អោយ​ទំលាក់ចុះ​នៅ​ព្រៃ​ក្រោយ​ផ្ទះ​របស់​គាត់មុន​មេ​ព្រៃ​ទៅ​ដល់។ ពួក​គាត់​បន្ថែម​ថា លោក​ចិត្រ​ជា​មេ​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែយូរ​ហើយ មិន​មែន​ដឹក​ឈើ​យក​មក​ធ្វើ​ផ្ទះ​នោះ​ទេ ហើយ​ឈើ​ដែល​មេ​ព្រៃ​ចាប់​ខាង​លើ​នេះ​ បើ​សរុប​ទាំង​នៅ​លើ​គោយន្ត​ និង​ឈើ​ដែល​បាន​ទំលាក់​ចុះ​មុន​មេព្រៃ​ទៅ​ដល់​នោះ​វា​មាន​ចំ​នួន​ប្រហែល​១០​ម៉ែត្រ​គូប មិន​មែន​១ម៉ែត្រ​គូប​ទេ(​សូម​មើល​រូប​ភាព)​៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន1894ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1604ដង សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ...    អាន2070ដង ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អញ្ជេីញដឹកនាំកិច្ចប្រជុំផែនការការពារកិច្ចប្រជុំរដ្ឋមន្រ្?...    អាន1797ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1370ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន1551ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន1608ដង មហាសេដ្ឋី បៀល ហ្គេត នឹងបង្កើតស្រោមអនាម័យ ម៉ូដែលថ្មីសម្រាប់បុរស់   អាន1520ដង គ្រូពេទ្យនៅ គ្លីនិកប្រសិទ្ធ ខ្វះបច្ចេកទេសធ្វើអោយស្ត្រីម្នាក់ស្លាប់   អាន1620ដង លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់   អាន2047ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4010នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    15247នាក់
ខែនេះ    122325នាក់
ឆ្នាំនេះ   2580228នាក់
សរុប   51940154នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 19:40