ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា បាត់ឈើប្រហែលជាងពាក់កណ្តាលនៃចំនួនសរុបគ្រាន់តែដឹកពីស្រុកអន្លង់វែងទៅក្រុងសំរោង

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 05 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 05:43 នាទី ចំនួនអានៈ 1672

លោកសូតស៊ីសុឃៀង ប្រធានមន្ទីកសិកម្មខេត្តឧត្តរមានជ័យ និង លោក អឹម សាវរឹទ្ធ នាយខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​បាន​ស​ហ​ការ​ជា​មួយ​និង​កង​កំ​លាំង​អន្ត​រា​គមន៍​ពិ​សេស​នៃ​ស្នង​ការ​នគបាល​ខេត្ត​ដឹក​នាំ​ដោយ​លោក​ឧត្ដមសេនីត្រី ហង្សបូ បាន​ចុះ​ធ្វើ​ការ​បង្ក្រាប​ឃ្លាំង​ស្តុប​ឈើ​ក្រ​ញូង​ដ៏​ធំ​ជាង​នៅ​ស្រុក​អន្លង់​វែង​ ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ជា​របស់ជនជាតិវៀត​ណាម​ឈ្មោះ យាយម៉ៃ និង ឈ្មោះទូ ក្រោម​បទ​បញ្ជា​របស់​ឯក​ឧត្ត​មសរ​ថា​វីអភិបាលខេត្តឧត្តមាន​ជ័យ បន្ទាប់​ពី​ពល​រដ្ឋ​ និង​អ្នក​កាសែត​ជាង​ជិត​២០​នាក់​បាន​រាយ​ការណ៍ជូន។

ការ​បង្ក្រាប​ខាង​លើ​នេះ​ត្រូវ​បាន​មហាជន​និង​អ្នក​តាម​ដាន​ហេតុ​ការណ័​ដាក់​ការ​សង្ស័យ​ថា បាន​បាត់​វត្ថុ​តាង​ឈើ​ក្រ​ញូង​ជាង​ពាក់​កណ្ដាល​នៅ​ក្រោយ​ពេល​​សមត្ថ​កិច្ច​ចម្រុះ​ប្រ​មូល​វត្ថុ​តាង​ឈើ​ក្រ​ញូង​ទាំង​នោះ​ទៅ​រក្សា​​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ឧត្តរ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​គុម្ភៈ ឆ្នាំ​២០១៧ម្សិលមិញ។

ក្នុង​យុទ្ធ​នា​ការ​ចុះ​បង្ក្រាប​ឃ្លាំង​ស្តុប​ឈើ​ក្រ​ញូង​និង​ធ្វើ​ការ​រឹប​អូស​ឈើ​ក្រ​ញូង​ដែល​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ពេញ​របស់​​សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​ឧត្តរមានជ័យ ដោយ​ធ្វើ​កា​រឹប​អូស​បាន​ឈើ​ក្រូង​ជាង​២​តោន ​និង​ម៉ា​ស៊ីន​តាប​ចំ​នួន​៣​គ្រឿង​​ជញ្ជីង​​ថ្លឹង​​ និង​ផ្លែ​រណា​ជ្រាក​ជា​ច្រើន​នេះ​បើ​យោង​តាម​របាយ​ការ​របស់​សមត្ថកិច្ច។

ទីតាំង​ឃ្លាំង​លាក់​ទុក​ឈើ​ក្រ​ញូង​ដែល​សមត្ថ​កិច្ច​បង្ក្រាប​ខាង​លើ​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍​ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ។

ប្រភព​ច្បាស់​ការ​បាន​បង្ហើប​អោយ​ដឹង​ថា​ឈើ​ក្រ​ញូង​ដែល​បាន​ស្តុប​ទុក​នៅ​ក្នុង​ឃ្លាំង​ខាង​លើ​មាន​ចំនួន​ជិត​៧តោន​ ដែល​ខុស​គ្នា​និង​របាយ​ការណ៍​សមត្ថ​កិច្ច ​ដូច​មេឃ​និង​ដី ដែល​គេ​សង្ស័យ​ថា សមត្ថ​កិច្ច​ទាំង​នោះ​បាន​ត្រូវ​រ៉ូវ​និង​ឃុប​ឃិត​គ្នា​យក​ឈើ​ទៅ​លក់​នៅ​គ្រា​ដែល​បញ្ជូន​វត្ថុ​តាង​ទាំង​នោះ​ទៅ​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ។

បើតាម​ការ​អោយ​ដឹង​ពី​អ្នក​ដែល​នៅក្នុង​ហេតុការណ៍​បង្ក្រាប​នោះ​ បានប្រាប់​​អោយ​ដឹង​ថា​ឈើ​ក្រញូ​
ង​ដែល​សមត្ថ​កិច្ច​រឹប​អូស​បាន​ចំនួន​បីរថ​យន្ដ៖ ១-រថ​យន្ដ​សា​រ៉ែន​ ម៉ាក​អ៊ី​ស៊ុយៗ របស់​នគរបា​ល​អន្តរា​គមន៍​ស្នងការ ទី២-រថយន្ដ​ត្រៃ​តុន​របស់​ខណ្ឌ័​រដ្ឋា​បាល​ព្រៃ​ឈើ និង ទី៣-រថ​យន្ដ​ស្ទូច​ម៉ាក​ហ្វុយ​ស៊ (ជាប្រភេទ​ឡាន​ស្ទួច)។ អ្នក​នៅ​ក្នុង​ហេតុ​ការណ៍​បាន​បន្ថែម​ថា រថ​យន្ដ​ទាំង​៣គ្រឿង​នេះ​ដាក់​ឈើ​ពេញ​ៗ ទាំងអស់។ បើ​តាម​ការ​សន្និ​ដ្ឋាន​ទាំង​ក្រុម​ការ​ងា​រ​ចូល​រូម​ផ្សេង​នោះ​គ្រាន់​តែ​រថ​យន្ដ​ស្ទួច​១​គ្រឿង​ក៏​ផ្ទុក​បាន​ឈើ​ក្រ​ញូង​ជាង​៣តោន​ដែរ​ នេះ​មិន​គិត​ឈើ​ធ្នង់​បូក​ចូល​ជា​មួយ​ផងនោះ។

លោក សូតស៊ីសុខឃៀង ប្រ​ធាន​មន្ទីរ​កសិ​កម្ម​ខេត្ត​ឧត្តរ​មាន​ជ័យ​លោក​មិន​បញ្ជាក់​អំ​ពី​ទិនន័យ​ពិត​អំ​ពី​វត្ថុ​តាង​បទ​ល្មើស​ឈើ​ក្រ​ញូង​ដែល​បង្ក្រាប​បាន​នោះ​ឡើយ​ នៅ​ថ្ងៃ​អា​ទិត្យ​ ទី៥ ខែគុម្ភៈ ឆ្នាំ២០១៧នេះ។

រី​ឯ​លោក អឹមសាវរឹទ្ធ ក៏​ឆ្លើយ​មិន​ខុស​គ្នា​ប៉ុន្មានដែរ​ លោក​ថា​រង​ចាំ​បន្តិច​បើ​ចង់​ច្បាស់​អោយ​សួរ​ទៅ​លោក ប្រៃងាម ដែល​ជា​មន្ត្រី​មន្ទីរព័ត៌​មាន​ទៅ​វិញ នេះ​ហើយ​ដែល​គេ​កំ​ពុង​សង្ស័យ​ថា​មន្រ្តី​ជំ​នាញ​ពាក់​ពន្ធ័​កំ​ពុង​តែ​ឆ្លើយ​ដាក់​គ្នា​ដែល​ធ្វើ​អោយ​វត្ថុ​តាង​ឈើក្រ​ញូង​បាត់​ច្រើន​ដ៏​សែន​លើស​លុប។

ចែម៉ាយ ឬយាយម៉ាយ ម្ចាស់​ឈើ​ក្រញូង​ខាង​លើ​បាន​ប្រាប់​កម្ពុជា​សុវណ្ណភូមិកាល​ពី​ម្សិល​មិញ​​ថា គាត់​បាន​ព្យា​យាម​ខល​ទូរស័ព្ទ​ហៅ​ក្រុម​អ្នក​កាសែត​ជាង​១០នាក់​នោះ​ អោយ​ដក​ខ្លួន​ចេញ​ពី​កន្លែង​ស្តុក​ឈើ​របស់​គាត់​ទៅ ចាំ​គាត់​អោយ​លុយ តែ​អ្នក​កាសែត​ទាំង​នោះ​មិន​ព្រម​ដក​ថយ រួច​ក៏បិទ​ទូរស័ព្ទ​បាត់​ទៅ។

សូម​ថ្នាក់​ដឹក​នាំ និង​ប្រ​ជា​ពល​រដ្ឋ​មិត្ត​អ្នក​អាន​ជួយ​ធ្វើ​ការ​ប៉ាន់​ប្រ​មាណ​ចំ​នួន​ឈើ​ដែល​ដាក់​៣​រថ​យន្ត​ខាង​លើ​ផង​ថា វា​អាច​មាន​ទម្ងន់​ប៉ុន្មាន​តោ?៕ ដោយ៖ សហការី + ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សុស រុង មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងដ៏ធំផង ?...    អាន1995ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1828ដង ព្រះរាជអាជ្ញារងតុលាការយោធាត្រូវ​អង្គភាពប្រឆាំងអំ ពើពុករលួយចាប់ខ្លួន   អាន1661ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន2186ដង ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ   អាន1613ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1653ដង ផ្ទះ៤ខ្នងនៅច្បារអំពៅ ត្រូវបានឆេះខ្ទេច   អាន1660ដង អង្គភាពប្រឆាំងអំពើពុករលួយ និង​តុលាការ គួរស៊ើបអង្កេតបន្ថែមរកអ្នកដែលទទួលផលជាមួយលោក រឹមស?...    អាន1866ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន2322ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1735ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      36278នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    78611នាក់
ខែនេះ    225884នាក់
ឆ្នាំនេះ   2970188នាក់
សរុប   56569084នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 19:13