ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 03 ឆ្នាំ 2020 វេលាម៉ោង 05:29 នាទី ចំនួនអានៈ 1521

ស្ត្រីមេឈ្មួញវ័យក្មេងជើងខ្លាំង (ឈ្មោះ អូន ញ៉ាញ់) រក​ស៊ី​ដឹក​ជញ្ជូន​ឈើ​​​អត់​ច្បាប់​ចេញ​ពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ យកទៅ​លក់នៅ​ខេត្ត​ផ្សេងៗ យ៉ាង​គគ្រឹក​គគ្រេង​ជា​រៀងរាល់យប់ សម្ថ​កិច្ច ​និង​មន្ត្រីជំនាញនៅតាមដងផ្លូវសម្ងំកើបលុយដាក់ហោប៉ៅ ជាថ្នូរក្នុងការគេចវេស​មិន​ចុះបង្ក្រាបទៅ​តាមតួនាទីរបស់ខ្លួន។

បើទោះបីជា ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ឯក សៅ សុខា មេ​បញ្ជា​ការ​កង​រាជ​អាវុ​ធ​ហត្ថ​លើផ្ទៃ​ប្រទេស​ ដាក់​បទ​បញ្ជា​យ៉ាង​ក្តៅ​គគុក​ឲ្យ​មន្ត្រីក្រោមឱវាទខិតខំបំពេញតួនាទី ​បង្ក្រាប​បទ​ល្មើស​​ព្រៃ​​ឈើ​ដែលជា​ធន​ធាន​ធម្ម​ជាតិ​ឲ្យ​ខាន​តែ​បានជាដាច់​ខាតយ៉ាងណាក៏ដោយ ក៏​អស់​លោក​មន្ត្រី​គ្រាប់​ល្ពៅមួយ​ចំនួននៅក្នុង ខេត្ត​ព្រះ​វិហារ​ និង​ខេត្តឧត្តរមានជ័យ ទាំង​នោះ​នៅ​តែ​គ្មាន​ចំ​ណាត់​ការ​ទប់ស្កាត់ បង្ក្រាបទៅតាម​បទ​បញ្ជាទាល់តែសោះ ហើយ​ថែម​ទាំង​​បន្ត​បើក​ដៃ​បណ្តោយ​ឲ្យ​ពួក​ឈ្មួញ​រក​ស៊ីដឹកបទល្មើសព្រៃឈើ យ៉ាងគឃ្លើនជារៀងរាល់ថ្ងៃរាល់យប់ដដែល។

ជាក់ស្តែងជារៀងរាល់យប់ស្ត្រីមេឈ្មួញវ័យក្មេងជើងខ្លាំងឈ្មោះ ចែ ញ៉ាញ់ និងកូនចៅ បាន​ធ្វើ​សកម្ម​ភាព​ដឹកជញ្ជូនឈើទ្វារអត់ច្បាប់តាមរយៈរថយន្តជាច្រើនគ្រឿងដូចជា ១.រថយន្តម៉ាក កូរ៉េ ពណ៌ស ពាក់ស្លាកលេខ (សៀមរាប 2C-3005) ២. រថយន្តម៉ាក ហ្វ្រន់ធា ពណ៌ស ពីរបាំង ពាក់​ស្លាក​លេខ (បាត់ដំបង 2B-2795) ៣. រថយន្តម៉ាក តាកូម៉ា មួយបាំងកន្លះ ពណ៌ទឹកប្រាក់ ៤. រថ​យន្ត​ម៉ាក ម៉ាស្ដា មួយបាំងកន្លះ ពណ៌ប្រផេះ ពាក់ស្លាកលេខ (ខេមរភូមិន្ទ 2-8915) ដឹក​ឈើ​ទ្វារ​ពេញៗ​រថយន្ដ​ចេញពីខេត្តព្រះវិហារ ធ្វើដំណើរឆ្លងកាត់ ស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះយកទៅលក់នៅតាមបណ្ដាខេត្តនានាដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាបជាដើម។

ប្រជាពលរដ្ឋជាច្រើនបានដាក់ការសង្ស័យថា ប្រហែលជាមេឈ្មួញស្រីឈ្មោះ ចែ ញ៉ាញ់ នេះ​មាន​ការ​រៀប​ចំជាកញ្ចប់លុយឲ្យ សមត្ថកិច្ចនិងមន្ត្រីជំនាញចាប់ពីថ្នាក់ស្រុកដល់ថ្នាក់ខេត្ត អស់​ហើយ​ក៏​មិន​ដឹង? ​ប្រសិន​បើសមត្ថកិច្ចនិងមន្ត្រីជំនាញគ្មានការបើកដៃនិងឃុបឃិតគ្នាជាប្រព័ន្ធនោះទេ គឺ​មេឈ្មួញស្រីរូបនេះក៏មិនអាចធ្វើការដឹកជញ្ជូនឈើទ្វារអត់ច្បាប់ទាំងនេះ ចេញពីខេត្តព្រះវិហារ ឆ្លង​កាត់ខេត្តឧត្តរ​មានជ័យ ទៅខេត្តផ្សេងៗបានតាមតែអំពើចិត្តនោះឡើយ ព្រោះ​ត្រូវ​ប្រ​ឈម​មុខ​និង​ការ​​បង្ក្រាប​ជៀសមិនផុតនោះទេ។ ប្រ​ជាពល​រដ្ឋ​ជាច្រើន​សូម​ធ្វើ​ការ​សំណូម​ពរ​និង​អំពាវ​នាវ​ទៅ​ដល់ឯកឧត្តមអភិបាលខេត្តព្រះវិហ៊ារ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ និង មន្ត្រីជំនាញពាក់ព័ន្ទបទ​ល្មើស​ព្រៃឈើមេត្តាចាត់វិធានការ​បង្ក្រាប​មេឈ្មួញឈើឈ្មោះ ចែញ៉ាញ់ នេះទៅតាមផ្លូវ​ច្បាប់ផង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន1360ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1500ដង គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន2341ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន1785ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2082ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន3090ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1557ដង លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ   អាន1952ដង លោក​ហ៊ុន​ សែន​ មាន​ប្រសាសន៍ថា កម្ពុជា​នឹង​មាន​ផ្សារ​ទំនើប​ដ៏​ធំ​មួយ វិនិយោគ​ដោយ​ជប៉ុន   អាន1360ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1555ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      25849នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    172333នាក់
ខែនេះ    555613នាក់
ឆ្នាំនេះ   1937845នាក់
សរុប   51297771នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 19:22