អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 10:32 នាទី ចំនួនអានៈ 1918

នៅ​យប់​ម៉ោង១និង​២៧នាទី រំលង​អាធ្រាតថ្ងៃទី២៦ឈានចូល​ទី២៧ ខែឧសភា ឆ្នាំ​២០១៦​មាន​​រថ​យន្ត​ម៉ាក​តូយូតា១បាំងកន្លះព័ត៌ក្រហមពាក់​ស្លាកលេខ ភ្នំពេញ 2H-2910 ដឹក​ឈើ​ប្រភេទលេខ​១ពេញ ដែលម្ចាស់​រថ​យន្ត​​ជា​​អង្គរក្ស​របស់​លោក ហ៊ីងប៊ុន​ហៀង ត្រូវ​បាន​មេព្រៃបង្ក្រាប​ទៅ​តាម​ផ្លូវ​ច្បាប់នៅ​ចំ​នុច​ភូមិ​ព្រៃគុយ សង្កាត់​អំពិល​ ក្រុង​សៀមរាប។

ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​សារព័ត៌មាន​១ក្រុម​បាន​អោយ​កម្ពុជា​សុវណ្ណភូមិ​ដឹងថា នៅ​ម៉ោង​ជាង​១រំលង​អាធ្រាតខាងលើ​​មាន​ប្រ​ជា​ពល​រដ្ឋ​បាន​រាយ​ការណ៍មក​ថា មាន​រថ​យន្ត​ដឹក​ឈើ​​ដឹក​​យក​ទៅ​ទម្លាក់​នៅ​ផ្ទះ​មួយ​ដែល​មាន​ចម្ងាយ​ប្រហែល​១ពាន់​ម៉ែត្រ(១គឺឡូដី)ពី​កែង​​ស្វាយ​ធំផ្លូវ​ជាតិលេខ៦(ខាង​ជើងផ្លូវ​ជាតិ​លេខ​៦​ផ្លូវឆ្ពោះ​​ទៅ​ព្រះដាក់)ដែល​ត្រូវ​បាន​ពល​រដ្ឋ​លួច​បង្ហើប​ថា ម្ចាស់​ផ្ទះ​ឈ្មោះ ​យាយម៉ៅ (ឈ្មោះហៅ​ក្រៅ)មាន​មាឌធំខ្មៅហើយធាត់។ អ្នក​យក​ព័ត៌មាន​បាន​បន្តថា ពួកគេ​បាន​ព្យាយាម​ឃ្លាំមើល​មិន​យូរប៉ុន្មានក៏​ឃើញ​រថ​យន្ត​២គ្រឿង​ដឹក​ឈើ​ចូល​ទៅ​ទម្លាក់​នៅ​ផ្ទះ​យាយម៉ៅ​ដូច​ការ​រាយការណ៍របស់​អ្នក​ភូមិ​។ ឃើញ​ដូច្នេះ​អ្នក​សារ​ព័ត៌មាន​​បាន​​​ទៅ​ដល់មុខ​ផ្ទះ​យាយម៉ៅង​ដង្ខៅ​ឈើមិន​ទាន់​បាន​ថតរូប​ផង​ស្រាប់​តែ​កូន​ប្រុស​យាយម៉ៅ​និង​បក្ខ​ពួក​ជិត​១០​នាក់​នាំ​គ្នា​ទាញ​ក្វែវ​ ផ្កាក់ ដំ​បង ​បម្រុង​មក​កាប់​ឡាន​អ្នក​កាសែត តែ​មាន​មនុស្ស​ស្រី​២នាក់​បាន​ព្យា​យាម​​ឃាត់​ពួកគេ​អោយ​ចូល​ទៅ​ក្នុង​ផ្ទះវិញ។

ភ្លាម​នោះ​ក្រុម​អ្នក​កាសែត បាន​ទូរស័ព្ទ​រាយ​ការណ៍ទៅ​លោក​ យឹម​ស៊ីវន នាយសង្កាត់​រដ្ឋ​បាលព្រៃ​ឈើ​​ក្រុង​សៀមរាប តែ​លោក​បាន​ប្រាប់​ថា អោយ​ទូរស័ព្ទ​ទៅ​លោក​ វែងលី មន្រ្តី​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រា​សាទ​បា​គង​វិញ​។

ប្រហែល​២០នាទី​ក្រោយ​ពេល​កើត​ហេតុ​លោក វែងលី បាន​បើ​ក​រថ​យន្ត​ទៅ​ដល់ កន្លែង​កើត​ហេតុ ហើយ​បាន​​ឃាត់​​​រថ​យន្ត​តូយូតាមួយ​គ្រឿង​ខាងលើ តែ​រថ​យន្ត​១បាំង​កន្លះ​មួយ​គ្រឿង​ទៀត​ដែល​ទម្លាក់​ឈើ​អស់​បាន​បើក​រត​បាត់ ចំណែក​ឯឈើ​ដែល​បាន​ទម្លាក់ទៅ​លើក​ដី​ក្នុង​របង​យាយម៉ៅ​​​១រថយន្តទៀត​​នោះ​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ខាងលើ​យក​រថ​យន្ត​ម៉ាក​ហៃ​លេនដឺពណ៍​ទឹកប្រាក់​​១គ្រឿង​ដឹក​ចេញ​ទៅ​អស់​។

រថ​យន្ត​ដឹក​បទល្មើស​ និង​ឈើ​ពេញ​១រថ​យន្ត​ដែល​មេព្រៃ​ប្រាប់​ថាជាឈើ​ប្រភេទតាសេក ត្រូវ​បាន​លោក​ វែង​លី​ មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​ប្រាសាទបាគង​ហែរហម​អម​ដំ​ណើរ​ជូន​យក​ទៅ​ទុក​នៅ​ ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រីទាំង​យប់​តាម​និតិវិធីច្បាប់។

សូម​បញ្ជាក់ថា នៅ​ក្នុង​រថ​យន្ត​ដឹក​ឈើ​ខាងលើ​មាន​ព្យួរកាត​អង្គរក្ស​​ដែល​ចេញ​ដោយ​លោក ហ៊ីង ប៊ុន​ហៀង​ ហើយ​​នៅ​លើ​កាត​នោះ​សរសេរថា៖ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស ឈ្មោះសានសែន (SAN SEN) ថានន្ទរស័ក្កិ  អនុសេនីយ៍ឯក មុខងាអង្គរក្ស ចេញប័ណ្ណថ្ងៃទី០១ខែធ្នូឆ្នាំ២០១៥​ ផុត​កំណត់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហត្ថលេខានិងត្រា នាយឧ.ផ្កាយមាស៤ ហ៊ីង ​ប៊ុន​ហៀង។ ចំណែក​ឯនៅ​កៅអី​តៃកុង​មាន​ព្យួរ​អាវ​១​​ប៉ារ៉ាមាន​ស្លាក​សញ្ញាខេមរភូមិន្ទ មាន​ឈ្មោះថា សំ ប្រុស។

លោក សាន សែន បាន​​​បក​ស្រាយ​ប្រាប់​អ្នក​កាសែត​ និង​មេព្រៃនៅ​ក្នុង​ហេតុការណ៍នោះថា ក្រុម​លោកពុំ​បាន​ទាញ​ខ្វែវ​ ផ្កាក់ ដំ​បង បម្រុង​ប្រើ​ហឹង្សា​​លើ​អ្នក​កាសែតនោះទេ ក្រុម​ដែល​ទាញ​ខ្វែវ​ ផ្កាក់ ដំ​បង នោះ​គឺជា​កូន​យាយម៉ៅ និង​បក្ខពួក ដែល​ជាម្ចាស់​ផ្ទះ​អ្នក​ទិញ​ឈើ​ពី​ពួកលោក​​តែប៉ុណ្ណោះ។ លោក សានសែន បន្ថែមថា​ឈើ​ខាងលើ​ពួកលោក​ដឹក​គ្រាន់​យក​លុយ​ចាក់សាំង និង​ហូប​បាន​ទឹក​តែប៉ុណ្ណោះ។

អ្នក​យក​ព័ត៌មាន​សង្កេត​ឃើញថា នៅ​ពេល​មេព្រៃទៅ​ដល់​សុំ​យក​ឡាន​និងឈើ​ លោក សានសែន មិន​បាន​បដិសេធន៍​ ឬក្អេងក្អាដូចក្អាត់​ចូល​ក្អម​ដូច​កូន​ យាយម៉ៅឡើយ គឺ​លោក​បាន​ប្រគល់ឡាន​និង​ឈើ​​អោយ​មេព្រៃតាម​សំណើរ។

ពល​រដ្ឋ​នៅ​ភូមិ​ព្រៃគុយ​សូម​អំ​ពាល​នាវ​ដល់​អាជ្ញាធរដែនដីក្នុង​សង្កាត់​អំពិល​ និង​សមត្ថ​កិច្ចគ្រប់​ជាន់ថ្នាក់​មេត្តា​បញ្ឈប់​ការ​ចរាចរណ៍ឈើ ឬការលក់​ទិញដូរឈើ​នៅ​ផ្ទះ​យាយម៉ៅនេះទៅ ព្រោះ​ពេល​យប់​លាន់​លឺ​ប្រេវប្រាវតូង​តាង ផឹក​ស៊ី​វ៉ែវ៉ដូចគ្មាន​ទើស​ក្បាល​អ្នក​ណាអញ្ចឹង ម្យ៉ាង​វិញ​ទៀត​ដើម្បី​ចូល​រួម​ទប់​ស្កាត់​បទ​ល្មើស​ព្រៃឈើ​ទៅ​តាម​ប្រសាសន៍ សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែនផង។ ហើយ​ពល​រដ្ឋ​ក៏​សូម​សំនូម​ពរ​ទៅ​លោក ឧត្តមសេនីយ៍ផ្កាយ​មាស៤ ហ៊ីង​ ប៊ុន​ហៀងផងដែរ​ សូម​កុំ​អោយ​កូន​ចៅ​ធ្វើ​កាត​ដើរ​រក​ស៊ី​ឈើ​ព្រោះ​វាអាច​ខូច​កិត្តិយស​ដល់​ឯកឧត្តម​ ដែល​ធ្លាប់​តែមាន​ស្នាដៃល្អៗរាប់​មិន​អស់៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1837ដង សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន   អាន2306ដង ព្រៃលិចទឹកជម្រកត្រីពងកូនត្រូវបានអ្នកមានលុយមានអំណាចឈូសឆាយបំផ្លាញស្ទើរហិនហោចអស់ហើយ   អាន1881ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2561ដង ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2495ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1779ដង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង   អាន2613ដង ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​រឿង​បោះ​ឆ្នោត​ត្រូវ​បរាជ័យ   អាន1798ដង លោក​ មាស​ស៊ីណា ​ហៅ​ ឌីស៊ី​ណា​កំពង់​ធ្វើអា​ជីវក​ម្មរ៉ែមា​សខុសច្បាប់   អាន1676ដង ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នា?...    អាន2215ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថាន បើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31319នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73652នាក់
ខែនេះ    220925នាក់
ឆ្នាំនេះ   2965229នាក់
សរុប   56564125នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:07