ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការជួញដូរគ្រឿងញៀន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 21 ខែ 05 ឆ្នាំ 2016 វេលាម៉ោង 05:34 នាទី ចំនួនអានៈ 1799

កម្លាំង​នគរបាល​ស្រុកស្វាយ​លើបាន ចាប់ខ្លួន ភរិយាលោក មិនចន្ថា អធិការ នគរបាល ស្រុកប្រាសាទ បាគង និងបក្ខពួក ៤នាក់ទៀត ពាក់ព័ន្ធ ករណី ជួញដូរគ្រឿងញៀន។

ការបង្ក្រាប ករណី រក្សាទុក្ខជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់នៅលំ នៅដ្ឋានមួយកន្លែង ស្ថិត​នៅក្រុមទី១២ ភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប កាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ។

ក្នុងនោះកម្លាំង នគរបាល ស្រុកស្វាលើ បាន​ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ចំនួន០៥នាក់ និងដកហូត បានវត្ថុតាង ថ្នាំញៀនប្រភេទម៉្សៅ មេតំហ្វេតាមីនចំនួន ២៩កញ្ចប់ស្មើរនិង ៧.២ក្រាម,​ទូរស័ព្ទ​ដៃចំនួន​០៧​គ្រឿង​ និងឧបករណ៍វេចខ្ចប់ គ្រឿងញៀន មួយចំនួនទៀត។

សមត្ថកិច្ច នគរបាល បានបង្ហើបប្រាប់ថា ក្នុងចំណោម ជនសង្ស័យ ទាំង៥នាក់នោះ ម្នាក់ជាភរិយា របស់​លោក​មិន ចន្ថា អធិការ ស្រុកប្រាសាទបាគង​ឈ្មោះ យិន ប៉ុណ្ណារី (ហៅចែញ៉ច) ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរគ្មាន រស់នៅក្រុម ទី១២ភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប និង​បក្ខ​ពួក​៤​នាក់​ទៀត​ ១ឈ្មោះ ស៊ុំ ឆវ័ន្ត ភេទស្រី អាយុ២៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិជប់លើ ឃុំស្វាយលើ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប ២ឈ្មោះ ផល ឡុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ​ធ្វើស្រែ​ រស់នៅ​ភូមិស្រយ៉ងត្បូង ឃុំ​ស្វាយ​លើ ស្រុកស្វាយលើ ខេត្តសៀមរាប ៣ឈ្មោះ សន ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅ​ភូមិ​ជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប  ៤ឈ្មោះ រឹត បូរី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសិស្ស របស់នៅភូមិជប់ក្រោម ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា  សង្ស័យទាំង៥នាក់ ខាងលើត្រូវបានកសាងសំណុំរឿង បញ្ជូនមកកាន់ ការិយាល័យ នគរបាលប្រឆាំង គ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្ត សៀមរាបចាត់ការបន្ត។

សូមរំលឹកផងដែរថា ឈ្មោះ យិន ប៉ុណ្ណារី (ហៅចែញ៉ច) និងប្អូនស្រីម្នាក់​ទៀត​ឈ្មោះ ចែញ៉ (ឈ្មោះហៅក្រៅ) គឺជាឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដ៏ល្បី​ឈ្មោះ​​នៅ​ខេត្ត​សៀមរាបហើយតែង​តែ​​យក​អំ​ណាច​របស់​ប្តី (លោកមិនចន្ថាអធិការ​ស្រុក​ប្រាសាទ​បាគង) និង​ជា​បង​ថ្លៃ​​មក​គំរាម​កំហែង​ដល់​ក្រុម​សមត្ថ​កិច្ច​តូច​តាច​តាម​ដង​ផ្លូវ ហើយ​ថែម​ទាំង​ធ្លាប់បាន​​អោយ​លោក​មិនចន្ថាចាប់​អ្នក​កាសែត​២នាក់​ដាក់​គុគ​អស់ជា​ច្រើន​ខែដោយ​ចោទប្រ​កាន់​ថា ទៅ​ជំរិតទា​ប្រាក់​១រយ​ដុល្លារ​នៅ​ពេល​ដែល ​ចែញ៉ច​ និង ​ចែញ៉ ខាង​លើ​នេះ​​កំពុង​ដឹក​ឈើ​ប្រណិត​១រថ​យន្ត​ធូរីសពេញ​ពី​ស្រុក​ស្វាយ​លើ​ចូល​មក​ខេត្ត​សៀមរាប។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់អាច​សុំ​ការ​បក​ស្រាយ​ពី​លោក​ មិនចន្ថា អធិការ​ស្រុក​ប្រាសាទបាគង​បានទេនៅ​រសៀល​ថ្ងៃទី២១នេះ ព្រោះ​គ្មានលេខ​ទូរ​ស័ព្ទ​សំ​រាប់​ទំ​នាក់​ទំនង ពាក់​ព័ន្ធ​ប្រ​ពន្ធ​របស់​ខ្លួន​រក​ស៊ី​ជួញ​ដូរ​គ្រឿង​ញៀន។

ពល​រដ្ឋ​ខេត្ត​សៀមរាប​លួច​ខ្សឹប​ខ្សៀវ​គ្នា​រិះ​គន់ថា ប្តី​ធ្វើ​អធិការ​ស្រុក ប្រពន្ធ​ជួញ​ដូរ​គ្រឿង​ញៀន ចឹង​ហើយ​បាន​ជា​គ្រឿង​ញៀន​ចាប់​មិន​ចេះ​អស់។ ពល​រដ្ឋ​សង្ស័យថា លោក​អធិការ​អាច​មាន​ការ​ជាប់​ពាក់ព័ន្ធជាមួយ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ខាង​លើ​នេះដែរក៏មិន​ដឹង​ផង? ពល​រដ្ឋ​សូម​អោយ​សមត្ថ​កិច្ច​ និង​តុលាការ​តាម​ស្រាវ​ជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង​បន្ថែមទៀត​ផង៕ ប៊ុតវិចិត្រ+ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ស ខេង ព្រមាន​មន្ដ្រី​ថ្នាក់​ក្ថ្រោម​មិន​ឲ្យ​ជម្រិ​តលុយ​ពលរដ្ឋ​   អាន1572ដង សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់   អាន2457ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1754ដង សមត្ថកិច្ច​នគរបាល​ខណ្ឌមាន​ជ័យឃាត់​ខ្លួនអ្នក​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍សាក​សួរ​និង​?...    អាន1633ដង លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ...    អាន2772ដង សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក   អាន1606ដង តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិ​ទៅ​ស្បថ​មុខ​ប្រាសាទអង្គរ​វត្ត   អាន1811ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន1717ដង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តរចុះបំពេញការងារត្រួតពិនិត្យ និងវាយតម្លៃឯកសាររដ្ឋបាល...    អាន1863ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1600ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39463នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    81796នាក់
ខែនេះ    229069នាក់
ឆ្នាំនេះ   2973373នាក់
សរុប   56572269នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 21:09