ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 03 ខែ 03 ឆ្នាំ 2016 វេលាម៉ោង 11:21 នាទី ចំនួនអានៈ 3668

កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ្វើ​​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រ​ទេស បើ​ទោះ​ជាកំណើន​ទេស​ចរណ៍​បរទេស​កើន​​ឡើង​​ជា​លំ​ដាប់​នៅក្នុង​​ប្រ​ទេស​កម្ពុជានេះ​ក៏ដោយ។

ជាក់ស្តែង​គេ​សង្កេត​ឃើញ​ថា នៅ​ខេត្ត​បំ​បន់ទេសចរណ៍​បរទេសមួយចំ​នួន​មាន​ភ្ញៀវ​មក​ទស្សនាយ៉ាង​កក​កុញជាន់កគ្នា​ ជាពិសេសខេត្ត​សៀមរាប​នេះ​តែម្តង តែ​អ្វី​ដែល​គួរ​អោយ​សោក​ស្តាយ​នោះ ពល​រដ្ឋ​កម្ពុជា​បែរ​ជា​ទទួល​បាន​ផល​ប្រ​យោជន៍​ពី​ភ្ញៀវ​បរទេស​ទាំង​នោះ​យ៉ាងតិចតួច​ស្តួច​ស្តើង​បំ​ផុត​ទៅ​វិញ នេះ​ព្រោះតែ​​ថ្នាក់​ដឹក​នាំ​​ និង​ជា​ពិ​សេស​ក្រសួង​ទេស​ចរណ៍​កម្ពុជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ចំ​ណាយ​របស់​ភ្ញៀវ​បរទេស និង​ចំ​ណូល​របស់ប្រ​ជា​​រាស្ត្រខ្មែរ​ទាល់​តែសោះ​​។

ភ្ញៀវទេស​ចរណ៍​បរទេស​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណខ្មែរ​ក្នុង​ខេត្ត​សៀមរាប ខ្លះ​ជិះ​រថ​យន្ត​ក្រុង​ធំ​ៗ ខ្លះ​ជិះ​រថ​យន្ត​តាក់​ស៊ីក្រុម​ហ៊ុន ឬ​ឯកជន ខ្លះ​ជិះ​រឺម៉កកង់បី មួយចំ​នួន​ទៀត​ជួល​កង់​ ជួល​ម៉ូតូ ជិះ​ដោយ​ខ្លួន​ឯង​ដោយ​សេរីយ៉ាង​អាណាធិបតេយ្យ ដោយ​គេ​ពុំ​បាន​ដឹង​ថា ភ្ញៀវ​ទាំង​នោះ​ធ្លាប់​បាន​រៀន​បើក​បរ​ឬ​អត់ ហើយ​ក៏មិន​ដឹង​ដែរ​ថា ពួកគេ​ចេះ​ច្បាប់​ចរាចរណ៍ និង​មាន​ប័ណ​បើក​បរ​ឬអត់​នោះដែរ ដែល​ជា​ហេតុ​អាច​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់​ច​រាចរណ៍ដោយ​យៈថាហេតុគ្រប់ពេលវេលា។

យោង​តាម​ការ​ស៊ើបសួរពី​ម្ចាស់​អាជីវកម្មជួល​កង់​ជួល​ម៉ូតូ និង​ភ្ញៀវ​ទេស​ចរណ៍ដែល​បាន​ជួល​កង់​ជួល​ម៉ូតូជិះ​បាន​អោយ​ដឹង​ថា ប្រភេទកង់​មីគឺធម្មតាជួល​ក្នុង​តំលៃពីចន្លោះ៤ពាន់-៨ពាន់រៀល​ក្នុង​មួយថ្ងៃ កង់គគ់តំលៃ​ពីចន្លោះ១ម៉ឺន២ពាន់-២ម៉ឺនរៀល​ក្នុង​មួយថ្ងៃ កង់អាគុយតំលៃ​៤ម៉ឺនរៀលក្នុង​មួយថ្ងៃ ម៉ូតូឌ្រីម​(ក្រោម​១២៥​សេសេ)​ ៦-៧ម៉ឺនរៀល​ក្នុង​មួយថ្ងៃ ម៉ូតូធំ ១០ម៉ឺនរៀល​ក្នុង​មួយថ្ងៃ (ជិះខ្លួនឯងអត់មានមគ្គុទេសទេសចរណ៍)។

ពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប​បាន​ធ្វើ​ការ​ប្រៀបធៀប​ថា រថ​យន្ត​ធន់តូច (កាមរី) ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អនុញ្ញាតិ​អោយ​ជិះ​តែ​៥នាក់​ទាំង​តៃកុង​ តែ​រឺម៉ក​កង់​៣វិញ​ ភ្ញៀវ​បរទេស​ជិះ​បាន​រហូត​ដល់​ជិត​១០នាក់​ក៏មាន​ដែរ ករណី​នេះ​ធ្វើ​អោយ​ពល​រដ្ឋ​ខ្មែរ​អស់​សំណើចថា ច្បាប់​ស្រុក​ខ្មែរ​ដូច​បាយឡុក​បាយ​ឡអញ្ចឹង។

ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប​បាន​អោយ​ដឹងថា ក្រុម​ភ្ញៀវ​អ្នក​ជួល​កង់​ជួល​ម៉ូតូជិះ​ដោយ​ខ្លួន​ឯង​ភាគ​ច្រើន​មាន​បញ្ហាជាច្រើន​ដូច​ជា បាត់​កង់​ បាត់​ម៉ូតូ អ្នក​ខ្លះ​ផ្លូវស្រុក​ខ្មែរ​​ប្រកាន់ខាង​ស្តាំ ​តែពួកគេ​បែជា​​ទៅ​ជិះ​ខាង​ឆ្វេង ជិះ​បញ្ច្រាសទិស​ បទបែន​ច្រងេង​ច្រងាង វង្វេង​ផ្លូវ ជិះ​ហួស​ល្បឿន​កំណត់ គ្រោះ​ថ្នាក់​ចរាចរណ៍​ញឹក​ញាប់ និយាយ​អោយ​ចំ​គឺរញេរញៃគ្មាន​សណ្តាប់​ធ្នាប់​តែម្តង។

ពល​រដ្ឋ​ខ្មែរ​រិះ​គន់​ថា ការ​ជួល​យានជំ​និះ​អោយ​ភ្ញៀវ​បរទេស គឺ​បណ្តាល​អោយ​បាត់​ថវិការ​ចំ​ណូល​របស់​រាស្ត្រ​ខ្មែរ ឧទាហរណ៍ថា ​បើ​នៅ​ខេត្ត​សៀមរាប​មាន​ភ្ញៀវ​ជួល​កង់ ជួល​​ម៉ូតូ ចំនួន​៣រយ​នាក់ក្នុង​មួយថ្ងៃ​ នោះ​វា​បាត់​បង់​ការ​ងារ​របស់​អ្នក​រត​រឺ​ម៉ក រត​តាក់​ស៊ី យ៉ាង​ហោច១០០នាក់ ឬ១០០គ្រួសារបាត់​ហើយ។ ហើយ​ពល​រដ្ឋ​បន្ថែមថា នាពេល​បច្ចុប្បន្ន​កំណើន​ការ​ជួល​កង់​ម៉ូតូរបស់​ក្រុម​ភ្ញៀវ​ទេស​ចរណ៍មានការ​កើណឡើងហួស​ពី​ការ​ស្មាន ព្រោះ​ពួកគេ​ជួលម៉ូតូអស់៦ម៉ឺន​រៀល​អាច​បើក​បរ​ចម្ងាយផ្លូវ​រាប់​រយគឺឡូម៉ែត្រ អាច​បើក​បរ​ឆ្លង​ខេត្ត​ក៏​បាន វាផ្ទុយពី​ការ​ជួលរឺម៉ក ជួល​ឡាន​ដែល​មាន​តៃកុងបើក​បរ បើក​មាន​ដែន​កំ​ណត់​ទៅ​តាម​តំលៃដែល​ភ្ញៀវ​បាន​ព្រម​ព្រៀង​ជួល។

បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ក្រុម​អ្នក​រត​រឺម៉ក​កង់​បី អ្នក​រត​តាក់​ស៊ី ដឹក​ភ្ញៀវ​ទេស​ចរ​បរទេស​នៅ​ខេត្ត​សៀមរាប បាន​អះ​អាង​ថា នៅ​ឆ្នាំ​២០១៥កន្លង​ទៅ​នេះ​ ពួកគាត់​បាត់​បង់​ចំណូល​ពី​៧០-៨០​ភាគរយ បើ​ធ្វើការ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤។ ពួកគាត់​បន្តថា ភ្ញៀវ​ទេស​ចរណ៍មក​ច្រើន​ តែ​ពួកគេ​ងាក​ទៅ​ជួល​កង់​ជួល​ម៉ូតូ បើក​បរ​ដោយ​ខ្លួន​ឯង ព្រោះ​បើ​ក​បរ​ខ្លួន​ឯង​គេ​ចង់​បើក​ទៅ​ដល់​ណា​ក៏បាន​ ១ថ្ងៃប៉ុន្មាន​រយ​គឺឡូម៉ែត្រ​ក៏បាន​ បើក​បរ​គ្មាន​ដែន​កំណត់ ជួល​ម៉ូតូអស់​លុយ​តិច តែ​បើក​បរបាន​ឆ្ងាយ ព្រោះ​នៅ​ប្រទេស​កម្ពុជាវាសេរី។

ដើម្បី​ចូល​រួម​កាត់​បន្ថយ​ភាព​ក្រី​ក្រ ​ទៅ​តាម​យុត្តិសាស្រ្តរបស់​រាជ​រដ្ឋា​ភិបាលកម្ពុជា ពលរដ្ឋ​ខ្មែរ​នៅ​តំ​បន់​ទេស​ចរណ៍ ជាពិសេសពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប សូម​សំ​ណូម​ពរ​​យ៉ាង​ទទួច​​ទៅ​រាជរដ្ឋាភិបាលកម្ពុជា​ដែល​មាន​សម្តេច​ ហ៊ុន​សែន ​ជាប្រមុខ ក្រសួង​ទេស​ចរណ៍ មន្ទីរទេសចរណ៍ និង លោក ឃឹម​ ប៊ុនសុង អភិបាល​ខេត្តសៀមរាប ​មេត្តាធ្វើ​ការ​ពិចារណាចំពោះ​ការ​ជួល​កង់​ ជួល​ម៉ូតូអោយ​ភ្ញៀវ​បរទេសនៅ​តំបន់​ទេស​ចរណ៍​នេះឡើង​វិញ ហើយ​រដ្ឋាភិបាល​​គួរ​តែ​បញ្ឈប់អាជីវកម្ម​​​ជួល​កង់ ​ជួល​ម៉ូតូ អោយ​ភ្ញៀវ​ទេស​ចរណ៍​បរ​ទេស​នេះ​ទៅ ព្រោះ​វាគ្មាន​​ផល​ប្រយោជន៍ដល់​ប្រទេសជាតិ និង​រាស្ត្រខ្មែរ​នោះទេ វាអាច​មាន​បាន​តែ​មនុស្ស​ពីរបី​នាក់​តែ​ប៉ុណ្ណោះ ឯរាស្ត្រខ្មែររាប់ពាន់រាប់ម៉ឺនគ្រួសារគឺ​អត់​ការ​ងារធ្វើ​ ដូច​សុភាសិតខ្មែរបាន​ពោល​ថា ˝អ្នក​មាន​ចេះ​តែ​មាន​ឡើង​ លក់ពាង​លក់​ផើង​ចេះ​តែឡើង​ថ្លៃ អ្នក​ក្រចេះ​តែ​ក្រចុះ​លក់​ទៀន​លក់​ចន្លុះ​ចេះ​តែ​ចុះ​ថ្លៃ˝ ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន2423ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន1781ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1600ដង ឧកញ្ញា គង់ គ្រឹង ជាមេខ្លោងបំផ្លាញព្រៃឈើធំជាងគេនៅខេត្តក្រចេះ   អាន1872ដង លោកស៊ិក ប៊ុនហុក សម្រេចលាឈប់ពីតំណែងជាប្រធានគ.ជ.ប ដោយសារបញ្ហាសុខភាព   អាន1714ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1536ដង តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសា...    អាន4151ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន2072ដង អ្នកកាសែតម្នាក់ត្រូវបានអធិការស្រុកអន្លង់វែងចាប់ខ្លួនបញ្ជួនទៅតុលាការ   អាន1552ដង លោក​សមរង្ស៊ី​ ពុំទាន់បាន​ទទួល​ព្រះរាជអន្តរាគមន៍ចូលគោរពព្រះវិញ្ញាណក្ខន្ធ   អាន1756ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32744នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    75077នាក់
ខែនេះ    222350នាក់
ឆ្នាំនេះ   2966654នាក់
សរុប   56565550នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:57