តើលោក យិនថាវ ឬលោក ក្រាញ់ជាមេឈ្មួញរកស៊ីដឹកឈើពិតប្រាកដ?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 12 ឆ្នាំ 2015 វេលាម៉ោង 02:42 នាទី ចំនួនអានៈ 1724

លោក​ ក្រាញ់ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះស្លែល្បី​ឈ្មោះ​បោះ​សំ​លេង​យូរ​ឆ្នាំណាស់​មក​ហើយ​នៅ​ខេត្ត​សៀមរាប ​ឥឡូវ​កំពុង​តែ​សំ​រុក​ដឹក​ឈើ​អត់​ច្បាប់​យ៉ាង​គគ្រឹគ​គគ្រេង​​ ហើយ​ថែម​ទាំង​មាន​អតីត​ឈ្មួញ​ឈើ​ដ៏ល្បី​ម្នាក់​ឈ្មោះ យិនថាវ កំពុងតែចេញ​មុខ​កាង​ពី​ក្រោយ​ខ្នង​ទៀតផង។

ជាក់​ស្តែង​នៅ​ព្រឹក​ថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៥នេះវេលាម៉ោង១២និង១៦នាទីរសៀល មានរឺម៉ក​ដឹក​ឈើ​ចល័យចេញ​ពី​កន្លែង​ស្តុកឈើរបស់​លោក យិនថាវ ស្ថិត​ក្នុង​ភូមិអញ្ចាញ សង្គាត់​នគរធំ ក្រុង​សៀមរាប (ខាង​ត្បូងទ្រនប់​អញ្ចាញ) តាម​ដង​ផ្លូវ​លេខ​៦០​ម៉ែត្រ យក​មក​លក់​អោយ ​ដេប៉ួតារ៉េ ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​៦០ម៉ែត្រទល់​មុខ​សារមន្ទីរ​ក្រហម។

អ្នក​កាសែត​មួយរូប​ដែល​តាម​ថត​រឺម៉កដឹក​​ឈើ​ខាងលើ​បាន​អោយ​ដឹងថា នៅ​ពេល​រូប​គាត់​តាម​ថត​រឺ​ម៉ក​ដឹក​ឈើ​ខាង​លើ​នេះ ស្រាប់​តែ​លោក យិនថាវ ចុះ​ពី​រថ​យន្ត​សាំង​យ៉ុង​ពណ៍ស​មក​ថាអោយ​រូប​លោកថា ˝មេចឯង​មក​ថត​ធ្វើ​អី​ឈើ​ជា​របស់​អាក្រាញ់​ទេ ឯង​មិន​ស្រណោះ​វា​ទេឬ? ហើយ​បើ​ឯង​មិន​យល់មុខ​វា ឯង​ក៏គួរតែយោគយល់​អញ់ដែរ ព្រោះ​នៅ​ខេត្តសៀមរាប​អ្នក​ណាក៏គេ​យោគយល់​មុខ​អញ់​ដែរ˝។ អ្នក​កាសែត​ដែល​តាម​ថត​រូប​សកម្មភាពដឹក​ឈើ​អត់​ច្បាប់​របស់​លោកក្រាញ់​ខាងលើនេះ​បាន​បញ្ជាក់​បន្ថែមថា លោក​បាន​ទូរស័ព្ទរាយការណ៍​ជូនលោក ទាគឹមសុទ្ធ នាយខណ្ឌរដ្ឋ​បាល​ព្រៃឈើ​ខេត្តសៀមរាប ភ្លាមៗបន្ទាប់​ពី​ឃើញ​សកម្មភាព​ដឹក​ឈើ​ចល័តយ៉ាង​គគ្រឹកគគ្រេងបែបនេះ តែ​លោក​ ទាគឹម​សុទ្ធ ថាជាប់​ប្រជុំ​រួច​ក៏បិទទូរស័ព្ទបាត់​ទៅ។

លោក ក្រាញ់បានប្រាប់តាម​ទូរស័ព្ទនៅ​រសៀលថ្ងៃទី១៨ដដែលនេះថា ឈើ​ដែល​ដឹក​ចូល​ដេប៉ូលោករ៉េខាងលើ​នោះពិតជា​ឈើ​របស់​គាត់​មែន។ លោកក្រាញ់​បានបន្ថែមថា គាត់​ដឹក​ឈើ​ពី​ខេត្ត​ព្រះ​វិហារ​ មកលក់នៅ​​ខេត្តសៀមរាប មាន​ច្បាប់​ខ្លះ អត់​មាន​ច្បាប់​ខ្លះ ហើយ​អ្នក​កាសែត​ដែល​ទៅ​ថត​រូប​នោះ​គាត់​បាន​ទូរស័ព្ទអោយ​ទៅ​យក​លុយ​១០ម៉ឺនរៀលគ្រាន់ចាក់សាំង តែគេមិន​ព្រម​យក បើ​មិន​យក​​ក៏មិន​ដឹងធ្វើ​មេចដែរ។

លោក យឹមស៊ីវន នាយសង្កាត់​រដ្ឋ​បាល​ព្រៃឈើ​ក្រុង​សៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀលនេះ​ផង​ដែរ​ថា លោក​មិន​ដែល​ដឹង​ថា ឈ្មោះ​ក្រាញ់​ឬឈ្មោះថាវ បាន​កាត់​ច្បាប់​ដឹកឈើ​នោះ​ទេនៅ​ពេល​ថ្មីៗនេះ។

លោក រ៉េ ថៅ​កែដេប៉ូលក់ឈើដែល​មាន​យីហោ ដេប៉ូតារ៉េ ដែល​ស្ថិត​នៅ​ផ្លូវ​៦០ម៉ែត្រក្នុង​ភូមិអញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប​ បាន​ប្រាប់​តាម​ទូរស័ព្ទនៅ​រសៀល​ម៉ោង​២និង១៤នាទីនេះថា លោកពិត​ជាបាន​ទិញ​ឈើ​ពី​លោក យិន​ថាវ ពិត​ប្រាកដមែន ហើយឈើ​ដែល​លោកបាន​ទិញនោះជាប្រភេទឈើសុក្រមដែលមានមុខធំៗ។ លោករ៉េបានបន្ថែមថា លោកខានទិញ​ឈើ​លោកយិនថាវយូរហើយ ទើប​តែបានទិញព្រឹកមិញនេះឯង។

តាម​ប្រភពព័ត៌មាន​បាន​លួច​បង្ហើប​ថា លោក​យិន​ថាវ ចាប់​ផ្តើម​រក​ស៊ី​ដឹក​ឈើឡើង​​វិញ​នៅ​ខេត្តសៀមរាប​អស់​រយៈពេល​ប្រហែល​ជិត​៣ខែហើយ តែ​មិន​ចេញ​មុខ​ខ្លួន​ឯង​នោះទេ អោយ​ឈ្មោះក្រាញ់​ជា​អ្នក​ចេញ​មុខ​ជំ​នួស​ទៅ​វិញ។

អ្នក​យក​ព័ត៌មានយើងមិនអាចសុំការ​បកស្រាយពី​លោក យិនថាវ​ បានទេ ព្រោះទូរស័ព្ទខលមិន​ចូលនៅ​រសៀល​​ថ្ងៃទី១៨នេះ។

សូម​សមត្ថកិច្ចពាក់ព័ន្ធបទល្មើសព្រៃឈើនៅ​ខេត្ត​សៀមរាប មេត្តាជួយ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​ផង កុំ​សម្ងំយក​ពិសពេក ព្រោះ​ព្រៃឈើ​ជិត​រលាយ​ហិន​ហោច​អស់​ហើយ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៊ុនណារី ហៅចែញ៉ច អាងប្តីជាអធិការនគរបាលស្រុករកស៊ីដឹកឈើ គ្មានខ្លាចអ្នកណាទាំងអស់   អាន1760ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន2202ដង ចំរៀងបទ ជំរុំតាទុំ   អាន2250ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1703ដង Nokia ចេញទូរស័ព្ទដៃ Series X ប្រើប្រាស់ Android   អាន1755ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1693ដង ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង   អាន2274ដង អនិច្ចា​សីលធម៌​សង្គម​ខ្មែរ​   អាន1666ដង រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង   អាន2008ដង លោក ហ៊ុន សែន ព្រមាន​ថា​នឹង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាក់​ទិន​រឿង​នយោបាយ   អាន1882ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យីហ៊ឺ ហាយប៊ី បបែល ក្លែងក្លាយជាច្រើន ត្រូវបានសម្ថកិច្ចបង្រ្កាប យីហ៊ឺ​សិប្បនិម្មិត ​រួម​ទាំង​បបែល​ ប្រមាណ​ជិត​២០០​គីឡូក្រាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ធ្វើការ​ឃាត់​បាន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី១០ ​ខែ​កក្កដា ​ឆ្នាំ​២០១៥ ​វេលា...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32554នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74887នាក់
ខែនេះ    222160នាក់
ឆ្នាំនេះ   2966464នាក់
សរុប   56565360នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:51