តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា

ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 18 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 04:12 នាទី ចំនួនអានៈ 4151

យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ត​ទៀត។ 

លោក សុខ ប៊ុន ត្រូវបាន​លោក​ព្រះរាជអាជ្ញារង ហ៊ឹ​ង ប៊ុនថន ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ។​

លោក សុខ ប៊ុន អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ​១០៩ ផ្លូវ​៩៩​កែង​ផ្លូវ​លេខ​៤៩៨​សង្កាត់​បឹងត្របែក ខណ្ឌចំការមន បាន​ត្រូវ​កញ្ញា​សា​សា ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​មហាផ្ទៃ ដោយ​ចោទប្រកាន់​ពីបទ ប្រើ​អំពើហិង្សា ដោយ​ភ្ជាប់​យក​ហេតុការណ៍​ដែល​កើតឡើង​កាលពី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្លឹប​កំសាន្ត​ឡា​ហ្គេន​បា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ជាដើម​ចម ដាក់បន្ទុក​ក្នុង​ការចោទប្រកាន់​នេះ​។

ក្រុម​ប្រ​ជាពល​រដ្ឋ​អ្នក​លេង​បណ្តាញ​សង្គម (facebook) បាន​រិះ​គន់ថា វា​ជា​រឿង​អយុត្តិ​ធម៌​ណាស់ ​​ចំ​ពោះ​ក្រុម​កម្ម​ករ​រោងចក្រ​នៅ​ផ្លូវ​វេង​ស្រេង ​ដែល​ត្រូវបាន​​ក្រុម​បាទដៃ​ទីបី​បាញ់​ប្រ​ហាកាល​ពី​ឆ្នាំ​២០១៣ខណៈពួកគេ​ធ្វើ​បាតុកម្ម​ដោយ​អហឹង្សា តែ​តុលាការ​មិន​អាច​ចាប់​ជន​ដៃដល់​បាន និង​កម្ម​កររោង​ចក្រនៅ​ក្រុង​បាវិត​ដែល​លោក ​ឈូកបណ្ឌិត បាន​​បាញ់​អោយ​របួសស្ទើរ​តែ​បាត់​បង់​ជីវិតជា​ច្រើន​នាក់​ តុលាការ​ក៏មិន​អាច​ចាប់​លោក​ ឈូកបណ្ឌិត​ មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់​បាន សំ​ណុំ​រឿង​លោក ជាវិជា ប្រធាន​សហជីព​កម្មករ និង​សុំ​ណុំ​រឿង​តួកុន​ អ្នក​ចម្រៀង ជា​ច្រើន​នាក់​ទៀត​ ក៏តុលាការ​វែក​មុខ​ឃាត្ត​ករ​មិន​ឃើញ​ដែរ តែ​ចំ​ណែក​លោក​ សុខ​ប៊ុន វិញ​គឺ​ងាយ​ជាង​បក​ចេក​ទៅ​ទៀត ដោយ​គ្រាន់​តែលោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ស្រែក​តែមួយ​មាត់​តែប៉ុណ្ណោះ នេះ​សរបញ្ជាក់​អោយ​ឃើញ​ថា តុលាការ​មិន​ឯករាជ ហើយ​ស្ថិត​នៅ​ក្រោម​សំ​ពាធ​របស់​អ្នក​នយោបាយ។

ពលរដ្ឋ​កម្ពុជាចង់​អោយ​លោក នាយករដ្ឋ​មន្ត្រី​ ហ៊ុន​សែន ស្រែក​បញ្ជា​អោយ​សមត្ថ​កិច្ច​តាម​ចាប់​លោក ឈូកបណ្ឌិត អោយ​បាន​ដូច​ស្រែក​អោយ​លោក សុខ​ប៊ុន​ ចូល​ខ្លួន​អោយ​តុលាការ​ឃុំ​ខ្លួន​ដូច្នេះដែរ ទើប​ពួកគាត់​មាន​ជំ​នឿថា ប្រ​មុខ​រាជ​រដ្ឋាភិបាល​ជាមនុស្ស​មាន​ភាព​យុត្តិធម៌៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  តារា  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1771ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន1547ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1733ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1690ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន2063ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1745ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន3030ដង ព្រៃលិចទឹកតំបន់ហាមឃាត់ត្រូវបានជនមិនស្គាល់មុខឈូសឆាយរលាយហិនហោច   អាន1654ដង មន្រ្តីរដ្ឋបាលព្រៃឈើថាជិតបោះឆ្នោតគេបន្ទូបន្ថយ ដល់អ្នករកស៊ីដឹកឈើខុសច្បាប់   អាន1548ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1812ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31019នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73352នាក់
ខែនេះ    220625នាក់
ឆ្នាំនេះ   2964929នាក់
សរុប   56563825នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 15:59