មន្រ្តីរដ្ឋបាលព្រៃឈើថាជិតបោះឆ្នោតគេបន្ទូបន្ថយ ដល់អ្នករកស៊ីដឹកឈើខុសច្បាប់

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 28 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 03:48 នាទី ចំនួនអានៈ 1348

សកម្ម​ភាព​ដឹក​ឈើ​តាម​រថ​យន្ត​សាន់​យ៉ុង​ រថ​យន្ត​នីក​សាន់​ និង​រឺ​ម៉ក​ធំៗ​ពី​ខេត្ត​ព្រះ​វិហារ​ ចូល​ខេត្ត​សៀម​រាប​ដូច​ហែ​រកឋិន​ទាន តែ​មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​មិន​ចុះ​បង្ក្រាប​ ថែម​ទាំង​និយាយ​ថា ជិត​ដល់​បោះ​ឆ្នោត​ថ្នាក់​លើ​​អោយ​បន្ថូ​បន្ថយដល់​ក្រុម​អ្នក​រក​ស៊ី​ខុស​ច្បាប់​ទាំង​នោះទៅ​វិញ។

ជាក់​ស្តែង​នៅព្រឹក​​ថ្ងៃទី​២២ និង​យប់​ថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០១៣នេះ មាន​រថ​យន្ត​សាន់​យ៉ុង​ រថ​យន្ត​នីក​សាន់ រឺម៉ក​ដឹក​ឈើក្មាន​ច្បាប់​ ​ពី​ខេត្ត​ព្រះ​វិហារ​ដោយ​ឆ្លង​កាត់​តាម​ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប ចូល​យក​មក​លក់​អោយ​ដេ​ប៉ូ​លក់​ឈើ​នៅ​ភូមិ​ជន្លង់​ សង្កាត់​សាលា​កំ​រើក ក្រុង​សៀម​រាប​ជា​ច្រើន​កន្លែង។

អ្នក​យក​ព័ត៌​មាន​យើង​បាន​រាយការណ៍​ជូន​លោក​ យឹមស៊ី​វន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប តែ​លោក​ថា ជាប់​រវល់​ចុះ​វាស់​វែង​ដី​ជា​មួយ​យុ​វ​ជន​ស្ម័ក្រចិត្តមិន​អាច​មក​ត្រួ​ត​ពិនិត្យ​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​បាន​ទេ សូម​អោយ​ទូរ​ស័ព្ទ​ទៅ​លោក​ ឡឹង​សុខា វិញ។

លោក​ ឡឹងសុខា មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា លោក​ពុំ​អាច​ចុះ​បង្ក្រាប​បាន​ទេ ព្រោះ​រយៈពេល​កន្លង​ទៅ​ចុះ​បង្ក្រាប​ព្រៃ​ឈើ​បែ​ជា​មារឿង​ទៅ​វិញ ម្យ៉ាង​ទៀត​ថ្នាក់​លើ​ប្រ​ជុំ​សុំ​អោយ​បន្ថូ​បន្ថយ​ខ្លះ​ដល់​អ្នក​រក​ស៊ី​កំបិច​កំប៉ុកព្រោះ​ជិត​បោះ​ឆ្នោត​ហើយ។

លោក​ ទាគឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី២៨នេះ ថា ” គ្មាន​ពាក់​ព័ន្ធ​អី​ជា​មួយ​ការ​បោះ​ឆ្នោត​ទេ កុំ​ចេះ​តែ​និយាយ​ផ្តេស​ផ្តាស “ រួច​ក៏​បិទទូរ​ស័ព្ទ​បាត់​ទៅ។

លោក​ ស៊ូភិរិន្ទ អភិបាល​ខេត្ត​សៀម​រាប បាន​មាន​ប្រ​សាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ដដែល​នេះថា ” ខាង​សា​លា​ខេត្ត​ក៏​មិន​ដែល​បាន​ផ្សព្វ​ផ្សាយ​ដំ​ណឹង​ផ្តេស​ផ្តាស​អញ្ចឹង​ដែរ អ្នក​ណា​វា​និយាយ​ចាប់​វា​ម៉ោ ឬ​មួយ​អ្នក​កា​សែត​ចេះ​តែ​ប្រ​ឌិត​ខ្លួន​ឯង​ទេ​ដឹង? មើល​មើ​អ្នក​ដឹក​​ឈើ​មាន​ច្បាប់​ពី​ខាង​ណា? សាលា​ខេត្ត​មិន​ដែល​ចេញ​ប្បាប់​អោយ​ដឹក​ឈើ​ទេ “។ លោក ស៊ូភិរិន្ទ​ បាន​បន្ថែម​ថា ” ខ្ញុំនៅ​ខេត្ត​សៀម​រាប​នេះ​គ្មាន​ផ្ទះ​១​ខ្នង​ ឬ​ដី​១​ចំ​អាម​ទេ រាល់​ថ្ងៃ​មាន​តែ​ខិត​ខំ​កសាង​ស្ថាប​នា​ អោយ​ខេត្ត​សៀម​រាប​រីក​ចំ​រើន​តែ​ប៉ុណ្ណោះ“។

ចែ ឈុន (ហៅចែពៅ)ថៅ​កែ​​ដេ​ប៉ូ​ទទួល​ទិញ​ឈើ​គ្មាន​ច្បាប់​ម្នាក់​ដែ​ល​បាន​ទិញ​ឈើ​ខាង​លើ​ក្នុង​ចំ​ណោម​ដេ​ប៉ូ​ជា​ច្រើន​ បាន​គំ​រាម​អ្នក​សារ​ព័ត៌មាន​យើង​ថា ” ហាម​ចុះ​ផ្សាយ​ឈ្មោះ​ខ្ញុំ និង​កុំ​យក​រូប​ថត​ខ្ញុំ​ទៅ​ផ្សាយអោយ​សោះ​ ប្រ​យ័ត្ន​ខ្ញុំ​ប្តឹង! ព្រោះ​ប្តី​ខ្ញុំ​ក៏​ធ្វើ​ការ​បមន្ត្រី​រាជ​ការ​ដែរ! ចាំ​បាច់​មក​ថត​អី! នាំ​គ្នា​យក​លុយ​ទៅ​ចាក់​សាំង​ទៅ “។

បើ​តាម​ការ​ស៊ើប​អង្កេត បាន​អោយ​ដឹង​ថា ក្រុម​ដេ​ប៉ូលក់​ឈើ​រាប់​រយ​កន្លែង​នៅ​ខេត្ត​សៀម​រាប ជា​ពិសេស​គឺ​ដេប៉ូ​តាម​ផ្លូវ​ភូមិ​ជន្លង់​នេះ​តែ​ម្តង គឺ​ពុំ​ដែល​ទិញ​ឈើ​ពី​ក្រុម​ហ៊ុន​ដែល​បង់​ពន្ធ​ជួន​រដ្ឋ​នោះ​ទេ គឺ​ពួក​គេ​ទិញ​តែ​ឈើ​ពី​សង្គម​ងងឹត រក​ស៊ី​លោត​ឆ័ត្រ​អត់​ច្បាប់​តែ​ប៉ុណ្ណោះ ព្រោះ​បាន​ចំ​ណេញ​ច្រើន។

ប្រ​ភព​ព័ត៌​មាន​ពី​អ្នក​រក​ស៊ី​បាន​អោយ​ដឹង​ថា ពួក​គេ​បាន​​បង់​លុយ​អោយ​មេ​ព្រៃ​តាម​ដងផ្លូវ​ គ្រប់​ទី​កន្លែង​ទើប​អាច​ដឹក​ឈើ​ចូល​បាន​ បើ​មិន​បង់​លុយ​វិញ​ ដាក់​តែ​២ដុំ​ក៏​មេ​ព្រៃ​តាម​ចាប់​ដែរ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​និយាយថា ព្រៃ​ឈើ​វា​ជា​សម្បត្តិ​រួម គួរ​ណាស់​តែ​អា​ជ្ញា​ធរ​ដែន​ដី មន្ត្រី​ពាក់​ព័ន្ធ និង​មន្រ្តី​ជំ​នាញនាំ​គ្នា​ទប់​ស្កាត់​អ្នក​ដែល​រក​ស៊ី​មិន​ស្រប​ច្បាប់​ទាំង​តូច​ទាំង​ធំ ព្រោះ​ទី​មួយ​វាបាត់​បង់​ព្រៃ​ឈើ អស់​ដោយ​គ្មាន​ថវិការ​ចូល​រដ្ឋ​ ចូល​តែ​ហោ​ប៉ៅ​ពួក​ប្រ​ព្រឹត្ត​អំពើ​ពុក​រលួយ និង​ពួក​រក​ស៊ី​ក្បត់​ជាតិ​តែ​ប៉ុណ្ណោះ។ ពល​រដ្ឋ​យល់​ឃើញ​ថា នៅ​ពេល​អស់​ព្រៃ​ឈើ​ វាបណ្តាល​អោយ​មានអាកាស​ធាតុ​រាំង​ស្ងួត ​ភ្លើង​ឆេះ​ព្រៃ គ្រោះ​ទឹក​ជំ​នន់ ហើយ​គ្រោះ​ថ្នាក់​ទាំង​​នេះ វា​មិន​មែន​ប៉ះ​ចំ​តែ​អ្នក​បំ​ផ្លាញ​ព្រៃ​ឈើ​នោះ​ទេ គឺ​វា​ប៉ះ​​ទាំង​​អ្នក​ដែល​មិន​បាន​​កាត់​បំ​ផ្លាញ​ព្រៃ​ឈើផង​ដែរ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រៃឈើ សួនឧទ្យានជាតិវរៈជ័យរងការកាប់បំផ្លាញដោយមាន​ការ​បើក​ភ្លើង​ខៀវ​ពី​សមត្ថកិច្ច   អាន1381ដង អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន1563ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1360ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1381ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1628ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន1417ដង តណ្ហាក្រាសនាំប្រុសសម្លាប់ប្តី និងចង​កូនព័តស្លាបសេកឃុំទុកក្នុងផ្ទះ   អាន1526ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1317ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន2416ដង សមត្ថកិច្ចចាប់បានចោរកាច់សោម៉ូតូ២នាក់   អាន1409ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញ នៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4057នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    9811នាក់
ខែនេះ    318979នាក់
ឆ្នាំនេះ   2329518នាក់
សរុប   51689444នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 21:52