ព័ត៌មានក្ដៅ

    បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញ

    ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 10 ខែ 10 ឆ្នាំ 2018 វេលាម៉ោង 02:25 នាទី ចំនួនអានៈ 286

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែប្រកាសក្តែងៗទៅដល់មន្ត្រីជំនាញក្រោមឱវាទគ្រប់ជាន់ថ្នាក់ទាំងអស់ ឲ្យខិតខំទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសព្រៃឈើ ធនធានធម្មជាតិអោយខានតែបាន តែផ្ទុយទៅវិញ អនុសាសន៍នៃបទបញ្ជារ របស់សម្ដេចតេជោ ហ៊ុន សែន ហាក់បីដូចជាគ្មានឥទ្ធិពលអ្វីបន្តិចសោះចំពោះអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ នៅក្នុងមូលដ្ឋាន ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

    ជាក់ស្ដែងជារៀងរាល់ថ្ងៃ មានពួកឈ្មួញឈើដុះស្លែជើងខ្លាំងជាច្រើន បានគៀងគរប្រជាពលរដ្ឋ ឲ្យធ្វើការលួចឆ្លងដែនឡើងលើភ្នំចូលទៅអាកាប់ និងស្ពាយឈើគ្រញូងនៅក្នុងទឹកដីប្រទេសថៃ យកមកលក់ឲ្យពួកគេ ដោយដើរឆ្លងចូលទៅតាមច្រកជាច្រើនដូចជា ច្រកក្បាលអូរស្វាយ ច្រកថ្មប្រេះ ច្រកអូរខ្សាច់ ច្រកឈើទាលជ្រុំ និងច្រកចំបក់កោង ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ តែមិនដែលឃើញមានការទប់ស្កាត់និងបង្ក្រាប ពីសំណាក់អស់លោកអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញណាសោះ សង្ស័យតែសមត្ថកិច្ចទាំងអស់នោះ មានការត្រូវរូវជាមួយពួកក្រុមឈ្មួញឈើទាំងនេះអស់ហើយក៏មិនដឹង ទើបបានជាមិនដែលឃើញមានការទប់ស្កាត់បង្ក្រាបសោះអញ្ចឹង និងបណ្ដោយឲ្យប្រជាពលរដ្ឋ ធ្វើការឡើងចុះស្ពាយឈើគ្រញូងដោយសេរីយ៉ាងអនាធិបតេយ្យ ដោយមិនខ្ចីគិតពីសុខទុក្ខសុវត្ថិភាព និងការប្រឈមមុខនិងហានិភ័យនៃគ្រោះថ្នាក់របស់ប្រជាពលរដ្ឋឡើយ ទង្វើអសកម្មរបស់អស់លោកមន្ត្រីទាំងអស់នេះហើយ ដែលជាការផ្គើនប្រឆាំងទៅនិងបទបញ្ជាររបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងច្បាស់ក្រឡែត។

    សូមបញ្ជាក់ផងដែរថា ជាច្រើនឆ្នាំកន្លងមកនេះ មានប្រជាពលរដ្ឋជាច្រើននាក់បានទទួលរងនូវគ្រោះថ្នាក់ ដោយសាតែការលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ កាប់និងស្ពាយឈើគ្រញូង ខ្លះត្រូវទាហានថៃចាប់ខ្លួនដាក់គុក អ្នកខ្លះទៀតត្រូវបានបាត់ខ្លួនរកមិនឃើញ និងអ្នកខ្លះទៀតត្រូវបានទាហានថៃបាញ់សម្លាប់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មជាទីបំផុត ចោលសាច់ញាតិ ក្រុមគ្រួសារ ឪពុកម្ដាយ បងប្អូន ប្រពន្ធកូន ឲ្យរស់នៅកំព្រាវេទនាខ្លោចផ្សាខ្លាំងណាស់ តើករណីទាំងអស់នេះកើតឡើងមកពីដោយសាតែអ្វី? សូមសម្ដេច ទ្រង់ឯកឧត្ដម លោកជំទាវ ព្រមទាំងពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ទូទាំងប្រទេសជួយគិតពិចារណាទៅតាមការគួរ។

    ជាចុងក្រោយក្នុង​នាម​ខ្ញុំជាពលរដ្ឋខ្មែរ សូមអំពាវនាវទៅដល់ ឯកឧត្តម ស ថាវី អភិបាល​ខេត្តឧត្តរមានជ័យ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័ួ និង​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សូមសម្ដេចជួយចាត់ការក្ដៅចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញប្រចាំនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យផងទាន ព្រោះសកម្មភាព ប្រជាពលរដ្ឋឡើងទៅកាប់​ឈើគ្រញូង នៅតែមានសកម្មភាពបន្តឥតស្រាកស្រាន ជារៀងរាល់ថ្ងៃដូចភ្លៀងរលឹមមិនដែលខានឡើយ និងដើម្បីជៀសវាងកុំឲ្យប្រជាពលរដ្ឋមានគ្រោះថ្នាក់ដោយប្រការណាមួយ។​ដោយ៖ ម៉េង ឈិនចិន

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន891ដង អ្នកកាសែតមួយរូបត្រូវបាន ប៉ូលីសចរាចរណ៏គំរាមដកកាមេរ៉ា   អាន918ដង ក្រុងសៀមរាប និង​ប្រាសាទបុរាណរង​ផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀង   អាន715ដង លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង   អាន1524ដង ១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង?...    អាន1427ដង លោកជំទាវ លី អ៊ំអេង អំពាវនាវសូមអោយសម្តេច ហ៊ុនសែន ជួយអន្តរាគមន៍ រឿងអាជ្ញាធរអប្សរា​ធ្វើទុក?...    អាន71ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន3142ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន658ដង ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន?...    អាន5545ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2842ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
    សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការសំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
    ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
    គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាងមនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
    លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសាយោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
    សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
    ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
    វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធីវីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
    ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែកគ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
    ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      5885នាក់
    ម្សិលមិញ    15581នាក់
    សប្ដាហ៍នេះ    42454នាក់
    ខែនេះ    143716នាក់
    ឆ្នាំនេះ   143716នាក់
    សរុប   30809962នាក់
    ថ្ងៃទី 17 ខែ 01 ឆ្នាំ 2019 ម៉ោង 18:11