គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន ខេត្តសៀមរាប

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 27 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 11:24 នាទី ចំនួនអានៈ 1673

សៀមរាប ៖ គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញៀន ខេត្តសៀមរាប ក្រោមប្រធានបទចូលធ្វើឲ្យជីវិត និង សហគមន៍យើងគ្មានគ្រឿងញៀន  ដែលប្រព្រឹត្តនៅបរិវេណសួនច្បារព្រះអង្គចេកព្រះអង្គចម ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥នេះ  ក្រោមអធិបតីភាពរបស់ឯកឧត្តម​នាយឧត្តមសេនីយ៍ កែវ គឹមយ៉ាន  ឧបនាយករដ្ឋមន្ត្រី និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត  អស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរក្រុង ស្រុក មន្តី្ររាជការ ព្រមទាំងលោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធកម្ពុជា  យុវជនកាកបាទក្រហមកម្ពុជា  សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ ចំនួន៣ពាន់នាក់ចូលរួមផងដែរ ។

ក្នុងកិច្ចស្វាគមន៍របស់ឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានរាយការណ៍អំពីលទ្ធផលនៃការទប់ស្កាត់ និងការបង្ក្រាបគ្រឿងញៀន ក្នុងឆមាសទី១ ឆ្នាំ២០១៥នេះ របស់គណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន និងមន្រ្តីអនុវត្តច្បាប់គ្រប់ប្រភេទ ក្នុងនោះមានចំនួនសារុប ១១២ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ២៨២នាក់    ប្រមូលវត្ថុតាងបានរួមមាន ប្រភេទថ្នាំមេតំហ្វេតាមីន   កេតាមីន  កូកាអ៊ីន  ថ្នាំគ្រាប់ WY   និងមានកញ្ឆាក្រៀម  ព្រមទាំងបញ្ជូនជនល្មើសផ្តន្ទាទោសចំនួន ២៧៥ នាក់ ស្រី ៥១នាក់ ។ ក្នុងនោះដែរឯកឧត្តមក៏បានអាននូវសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនដល់ជនរួមជាតិ សម្ខាន់ចំពោះក្រុមយុវវ័យកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៥នេះ ។ ក្នុងសារលិខិតនោះក៏បានបញ្ជាក់នូវ អត្ថន័យ ខ្លឹមសារ ក្នុងការដាល់ទឿនដល់ប្រជាពលរដ្ឋគ្រប់ទាប់យុវវ័យ ត្រូវឲ្យចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន ការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃនេះ ជាការដាស់នូវស្មារតីដល់ជនគ្រប់រូប ឲ្យរួបរួមគ្នាកសាងសង្គមមួយ ដែលគ្មានការផលិត ការចរាចរ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និង សូមឲ្យក្មួយៗទាំងឡាយត្រូវចាកឆ្ងាយពីគ្រឿងញៀន និង ចាប់យក កីឡាដែលនាំឲ្យមានសុខភាពមាំមួនផងដែរ ។

       បន្ទាប់ពីចំណាប់អារម្មណ៍អ្នកផ្តាច់គ្រឿងញៀន និង ការប្តេជ្ញាចិត្តរបស់សិស្សានុសិស្ស ព្រមទាំងការអានសាលក្រមដុតបំផ្លាញគ្រឿងញៀនរួចមក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា ការប្រារព្ធឡើងនូវទិវានេះ គឺស្ថិតក្នុងបំណងបំផុសស្មារតី និងអំពាវនាវឲ្យជនគ្រប់រូប យកចិត្តទុកដាក់ និង ចូលរួមឲ្យបានកាន់តែសកម្មថែមទៀត ក្នុងគ្រប់សកម្មភាព ដែលគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន  ពីព្រោះថាបើគ្មានការចូលរួមពីសំណាក់មហាជនគ្រប់រូបនោះទេ  ការដោះស្រាយបញ្ហាគ្រឿងញៀននេះ ពិតជាមានភាពស្មុគស្មាញ និងពិបាកឈានទៅរក ការលុបបំបាត់ ជាក់ជាមិនខាន ។   ជាមួយគ្នានេះដែរ ឯកឧត្តម បានប្រើប្រាស់វេទិកានៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្ញើសារទៅកាន់បងប្អូនពលរដ្ឋ និងក្មួយៗដែលបាននឹងកំពុងប៉ះពាល់គ្រឿងញៀន  ត្រូវព្យាយាមខិតខំបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ បើទោះជាបញ្ឈប់នោះមានការលំបាកយ៉ាងណាដោយ ហើយត្រូវហ៊ាននិយាយប្រាប់មិត្តភក្តិ បងប្អូន ឳពុកម្តាយ ដើម្បីទទួលបានការលើកទឹកចិត្ត និងគាំទ្រក្នុងការផ្តាច់គ្រឿងញៀន ។ ជាមួយនឹងការផ្ញើសារនេះ ឯកឧត្តម ក៏បានផ្ញើអនុសាសន៍បន្ថែមថា  គ្មាននរណា អាចដោះស្រាយបញ្ហាគ្រឿងញៀន ដែលក្មួយៗបានប៉ះពាល់នោះ  ប្រសើជាងការបោះបង់ចោលដោយខ្លួនក្មួយៗ ផ្ទាល់នោះទេ  ។

គួរបញ្ជាក់ដែរថា នៅក្នុងទិវាអបអរសាទរចំពោះទិវានេះ សាលាដំបូងខេត្តសៀមរាប បានបញ្ជូនគ្រឿងញៀន ដែលទាក់ទងទៅនឹងសំណុំរឿងគ្រឿងញៀនចំនួន ៣០៦រឿង   ដែលសាលាដំបូងខេត្តសៀមរាប បានចាត់ការជាសមត្ថកិច្ច និងបានចេញសាលក្រមនិងដីកាសម្រេចរឹបអូស ដើម្បីដុតបំផ្លាញចោល ។ គ្រឿងញៀនទាំងនោះរួមមាន ប្រភេទ យ៉ាម៉ា ចំនួន ៦ពាន់៣១៥គ្រាប់ ម៉ាទឹកកក ៣ពាន់៦៥៨ក្រាម និង ៥៩១កញ្ចប់ និង ថ្នាំប្រភេទ កូកាអ៊ីន ១១ពាន់៩២៦ក្រាម ,ប្រភេទ ហេរ៉ូអ៊ីន ១១កញ្ចប់ ស្រោម សំបុត្របិទជិត ១៩២កញ្ចប់ ,កញ្ឆាក្រៀម ១១កញ្ចប់ ,កញ្ឆាគ្រាប់០២កញ្ចប់ ,ម្សៅពណ៌ស្ករ ០១កញ្ចប់ និង ម្សៅពណ៌ផ្កាឈូក ០២ថង់ ត្រូវបានដុតបំផ្លាញចោលនាថ្ងៃនេះផងដែរ ៕

 

ដោយ លោក  ខេង ខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន2180ដង ឃ្លាំងស្តុកឈើដ៏ធំរបស់ ចែស្រី មន្រ្តីរដ្ឋបាលព្រៃឈើមិនហ៊ានបង្រ្កាប    អាន1570ដង លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច   អាន2645ដង ប៉ូលីសស័ក្ត៤កន្លះប្តឹងថៅកែគ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ត   អាន1601ដង របាំត្រុដិ (មានវីដេអូ)   អាន2960ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1684ដង សង្គម​ស៊ីវិល​ចោទ​អាជ្ញាធរ​នៅ​សៀមរាប​ថា​រារាំង​សមាជ​ពលរដ្ឋ   អាន1717ដង ពលរដ្ឋថា សមត្ថកិច្ចស្រុកអន្លង់វែងចាប់ឈើក្រញូងរូចដោះលែង   អាន1717ដង ក្រសូងពត៌មានព្រមានដល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង   អាន1734ដង ប៉េអឹមចល័តតាមដងផ្លូវជាតិលេខ៦មិនបង្រ្កាបរថយន្តដឹក ឈើបែជាកំពុងកាងរថយន្តដឹកឈើ ទៅវិញ   អាន1862ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35105នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77438នាក់
ខែនេះ    224711នាក់
ឆ្នាំនេះ   2969015នាក់
សរុប   56567911នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:32