គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង

ដោយៈ DJខេមរា ខេត្តសៀមរាប ថ្ងៃទី 25 ខែ 06 ឆ្នាំ 2015 វេលាម៉ោង 11:21 នាទី ចំនួនអានៈ 2405

នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជា នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការដ្ឋានអង្គរក្ស រួម ទាំងអស់លោកជានាយ និង ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស និង មន្ត្រីប្រតិបត្តិករស៊ីម៉ាក់  បានអញ្ជើញចូលរួមរំលែកទុក្ខ និង គោរពវិញ្ញាណក្ខ័ន្ត សពរបស់ លោក ប៊ួយ គឹមលៀង ប្រធានក្រុម B.A.C.01​ចំណុះទីបញ្ជាការស៊ីម៉ាក់ ភ្នំពេញ  ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១៥ និង៤៨នាទី នារសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៥ ដោយរោគាពា ក្នុងជន្មាយុ ៥៦ឆ្នាំ នៅភូមិ ទ្រៀក សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ។ 

បន្ទាប់ពីគណៈប្រតិភូបានដាក់នូវកម្រងផ្កា និង ការបូជ្ញាទៀន ធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត នៃសពលោក ប៊ួយ គឹមលៀង និង ធ្វើការស្មឹងស្មាត គោរពវិញ្ញាណក្ខ័ន្តនៃសព  ក្នុងការរំលឹងនូវគុណបំណាច់របស់លោក ដែលបានតស៊ូពុះពារក្នុងការបំរើជាតិមាតុភូមិ នៃទឹកដីសុវណ្ណភូមិកម្ពុជាយើង ក្នុងការបោសសម្អាតនូវយុទ្ធភ័ណ្ឌមិនផ្ទុះ ដែល​សេសសល់កាលពីសង្រ្គាម  ។

ក្នុងការចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារលោក ប៊ួយ គឹមលៀង នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង និង អស់លោក ព្រមទាំងសមាជិកក្រុមប្រតិភូដែលបានចូលរួម ក្នុងការរំលែកទុក្ខ គោរពវិញ្ញាណក្ខ័ន្ត បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់នូវកុលបុត្រខ្មែរដ៏ឆ្នើម ដែលត្រូវជាមិត្តភក័្តរួមការងារ ។ ម៉្យាងទៀត​ចំពោះគំរូនៃវីរៈភាព និង រាល់ស្នាដៃនៃសមិទ្ធផលដ៏ធំធេងដែលលោកបានបន្សល់ទុកនៅ ក៏បានធ្វើបងប្អូនរួមការងារនៃអង្គភាពស៊ីម៉ាក ចងចាំជានិច្ចនូវគំរូវីរៈដ៏ឆ្នើមរបស់លោក ដែលធ្វើឲ្យកូនចៅជំនាន់ក្រោយ សិក្សារៀនសូត្រពីវីរៈភាពទាំងនេះ ។

ក្នុងនោះដែរឯកឧត្តមឧត្តមសេនីយ៍ទោ គង់ ប៊ុនលី ក៏បានអាននូវសារលិខិតរំលែកទុក្ខរបស់ឯកឧត្តម នាយឧត្តម សេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជានាយករងខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការដ្ឋានអង្គរក្ស រួមទាំងអស់លោកជានាយ និង ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ជូនចំពោះគ្រួសារសពលោក ប៊ួយ គឹមលៀង    ព្រមទាំងបានធ្វើការឧទិ្ទសជូនដល់វិញ្ញាណក្ខ័ន្តលោក ប៊ួយ គឹមលៀង   ឲ្យបានទៅកាន់ទីសោយសុខក្នុងសុគតិភពថ្មី  ព្រមទាំងសូមបែរក្រោយឲ្យពរជ័យដល់ថ្នាក់ដឹកនាំជាតិ បងប្អូនរួមការងារ និង ក្រុមគ្រួសារ សូមឲ្យជួបតែសេចក្តីសុខ នឹង ដឹកនាំប្រទេសឲ្យមានកិច្ចអភិវឌ្ឍរីកចម្រើន ។

ដើមី្បចូលរួមក្នុងពិធីបុណ្យសពរបស់លោក ប៊ួយ គឹមលៀង នេះដែរឯកឧត្តម នាយឧត្តម សេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង និង លោកជំទាវ បានចូលរួមឩបត្ថមនូវថវិកា ១ពាន់ដុល្លា , អង្ករ​២០០គក្រ , ប៊ីចេង ០៥គក្រ , ទឹកត្រី ០២យូរ ,ទឹកស៊ីអ៊ីវ ០២យូរ ដល់ក្រុមគ្រួសារសពដើមី្បចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យសពផងដែរ ។

ឱកាសនោះដែរគណៈប្រតិភូក៏បានអញ្ជើញចូលរួមក្នុងពិធី ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ជាមួយក្រុមគ្រួសារនៃសព​ ៕ដោយ៖ លោក ខេង ខេមរា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1698ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន1736ដង ក្រុ​ម​ហ៊ុ​ន​ឧក​ញ៉ា ​ទ្រី ​ភា​ព រ​ង​ការ​ចោទ​ប្រ​កាន់​ថាបាន​រំលោភ​ដីធ្លី​ប្រ​ជា​ពលរ​ដ្?...    អាន1818ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2412ដង បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1634ដង អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ   អាន1669ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1601ដង លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹ?...    អាន4410ដង គណៈបញ្ជការឯកភាពខេត្ត បង្រ្កាបបានរថយន្តដឹកឈើ១គ្រឿងដំបូង   អាន1817ដង ពិធី ឡើងអ្នកតា   អាន3687ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35458នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77791នាក់
ខែនេះ    225064នាក់
ឆ្នាំនេះ   2969368នាក់
សរុប   56568264នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:47