ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 03 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 02:22 នាទី ចំនួនអានៈ 2411

មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន្ទុក តាម​អ្វី​ជា​សេចក្តីត្រូវការ​របស់លោក​ស័ក្តិ​៥ យិន ប្រសិទ្ធ ដែលជា​មេ​ផ្នែក​គ្រប់គ្រង​ម៉ៅការ​ពីលើ ឡុង សំអឿន​។

​លោក​សក្តិ​៤ ឡុង សំអឿន គឺជា​ប្រធាន​ផ្នែក​ភស្តុភារ​ការិយាល័យ​រដ្ឋ​បាល​សរុប​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ត្រូវបានចាត់តាំង​បន្ថែម​ឲ្យ​កាន់​ទទួលខុស​ត្រូវជា​បន្ថែម នូវ​ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ល្បី​ថា គាត់​បាន​តូ​ដណ្តើម​កៅអី​លោក ហុក ចិ​ត្រា ដែល​ត្រូវ​ដក​បញ្ឈរជើង ព្រោះតែ​រឿង​បទល្មើស​ព្រៃឈើ ដែល​រក​ប្រយោជន៍​បង់​ស្រោមសំបុត្រ​ឲ្យ​លោក យិន ប្រសិទ្ធ ពុំ​គ្រប់​តាម​ផែនការ​នោះ​។

​ប្រភព​បន្តថា មិនទាន់​ទាំង​បាត់​ក្លិន​ថ្មីៗ បែរជា ឡុង សំអឿន ប្រើ​ស្ទីល​ជំរិត​ប្រមូល​លុយ​ពី​ឈ្មួញ​រកស៊ី​ខុសច្បាប់ តាម​រថយន្ត​ដឹកឈើ​ហើយ គាបសង្កត់​ប្រជាពលរដ្ឋ​ទន់ខ្សោយ ដែលជា​អ្នករកស៊ី​ដឹកទំនិញ​បន្តិចបន្តួច​ពី​ជាយដែន​ទៅ​លក់​តាម​ខេត្ត​-​ក្រុង ដោយ​ដាក់​កំហិត​ឲ្យ​ចូល​បង់លុយ​យកទៅ​ឲ្យ ឡុង សំអឿន និង​បក្ខពួក​ធ្វើ​មានបាន​ដោយ​មិន​ខ្វល់​ពី​ភាព​ក្តៅក្រហាយ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​នេះ​ទេ​។

​តាម​ប្រភពពី​ក្រុម​ឈ្មួញ​រកស៊ី​ក្នុង​ទឹកដី​ខេត្ត​ឧ​ត្ត​មានជ័យ សៀមរាប និង​ខេត្តបន្ទាយមានជ័យ បាន​បង្ហើយ​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ ពួកគាត់​ពិបាក​រកស៊ី​ណាស់ ព្រោះ​មាន​សមត្ថកិច្ច​មិនតិចជាង​១០​ស្ថាប័ន​ទេ ដាក់​ប៉ិ​ស្តិ៍​ជជុះ​ឃាត់​រថយន្ត​ពួកគាត់​យកលុយ​ក្នុងនោះ គេ​សង្កេតឃើញ​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការដឹកនាំ​របស់​លោក យិន ប្រសិទ្ធិ ដាក់​ប៉ុស្តិ៍​ជជុះ​យ៉ាង​ប្រសេចប្រសាច​ដូច​ហ្វូងគោ ដើម្បី​ប្រមូល​លុយ​បង់​ជូន​មេ យិន ប្រសិទ្ធ មិនគួរ​ក្រសួងមហាផ្ទៃ មើល រំលង​នោះ​ទ​!​។

​ប្រភព​ដដែល​បាន​បន្តទៀតថា ប៉ុស្តិ៍​ដែល​លោក ឡុង សំអឿន ឈរជើង​នៅ​ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តបន្ទាយមានជ័យ គឺជា​ប៉ុស្តិ៍​ដែលមាន​បទល្មើស​ជំនួញ​ព្រៃឈើ​ខុសច្បាប់​លេខ​១​។ ទើបបានជា​ស័ក្តិ​៤ ឡុង សំអឿន ហ៊ាន​ម៉ៅការ​រ៉ាប់រង​ម៉ៅ​ការក្តោបក្តាប់​បទល្មើស​។ ហើយ ឡុង សំអឿន ក៏​ល្បី​ខាង​សំបូរ​លិច​ភូតកុហក​ថ្នាក់លើ និង​ពូកែ​ចាក់​ឆ្កឹះ​ដណ្តើម​តំណែង​គេ ហើយ​គាត់​ក៏​ល្បី​ខាង​ពូកែ​អែបអប​យកចិត្តយកថ្លើម​មេ​កើយ និង​ពូកែ​ប៉ែង​ជើង​គ្នា យក​តំណែង​នោះ​គឺ​អួត​ពី​ការ​ជះ​ទឹក​លុយ សូក​មេ​ជា​ប្រចាំខែ​ចាប់ពី​៣​ម៉ឺន​-៤​ម៉ឺន​ដុល្លារ​។ មិនតែប៉ុណ្ណោះ ដោយសារតែ​ពូកែ​ឡេមឡឺម​នោះ ហើយ ទើប​ធ្វើ​ឲ្យ ឡុង សំអឿន ល្បីឈ្មោះ និង​លេចមុខ​ជាងគេ ល្បី​តែ​ពូកែ​ខាង​ក្តោប​យក​សេដ្ឋកិច្ច ជំរិត​ប្រមូល​លុយ​ពី​ឈ្មួញ​យកទៅ​បង់​ជូន​មេ យិន ប្រសិទ្ធ មួយខែៗ​រាប់ម៉ឺន​ដុល្លារ​។

​ដោយឡែក ដោយសារតែ​អំពើ​គាបសង្កត់​ពី​ថ្នាក់លើ​ខ្លាំង​ពី យិន ប្រសិទ្ធិ ឬ​មេ​ថ្នាក់​ណា​នោះ បែរជា​ថ្មីៗ​នេះ ឡុង សំអឿន ក៏​ធ្លាយ​ព័ត៌មាន​ប្រាប់​ឈ្មួញ​ពី​រឿង​ធ្ងន់​.​ក​កាន់​៣​ខេត្ត ដាច់ខាត​ត្រូវតែ​ប្រឹង​រកលុយ​ឲ្យ​បាន ដើម្បី​បង់​ខែ ថ្លៃ​បេសកកម្ម​១​ខែ ៣០០០០- ៤០០០០​ដុល្លារ​នេះ​ឲ្យ​បាន​ដើម្បី​ផ្គាប់ចិត្ត​មេ ហើយ​ដើម្បី​បញ្ជៀ​ស​ពី​ការស្តីបន្ទោស និង​បន្ថែម​តំណែង​នោះ គឺ ឡុង សំអឿន ក៏បាន​ដើរ​គោះ​គៀងគរ​ក្រុម​ឈ្មួញ​ស្និទ្ធ​ឲ្យ​ជួយ​បន្ថែម​លុយ និង​រឹតបន្តឹង​ប៉ូលិស​នៅតាម​គោលដៅ​ឲ្យ​គៀប​ឈ្មួញ​តាមរបៀប​ទុច្ចរិត​ជំរិត និង​បង្ខំ​ឈ្មួញ​ឲ្យ​បង់លុយ​ឲ្យ​ខ្លួន​ដោយ​គ្មាន​រើសមុខ​នោះទេ​។

​ថ្មីៗ​នេះ គេ​ហាក់​ឃើញ ឡុង សំ​អៀន ខំប្រឹង​ការពារ​តំណែង​យ៉ាង​ឈ្មុះឈ្មុល​បំផុត ដោយ​ចេញ​ល្បាត​ខាង​គាប​ជំរិត​ក្រុម​ឈ្មួញ​បទល្មើស​ព្រៃឈើ​បទ ល្មើស​ទំនិញគេចពន្ធ​ពី​ក្រុម​ឈ្មួញ​ប្រជាពលរដ្ឋ ដឹកទំនិញ​តិចតួច​ឲ្យ​ចូល​បង់លុយ ដោយ​មិន​ខ្លាច​ច្បាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​។ ហើយ​ដែល​សកម្មភាព​របស់​ស័ក្តិ​៤ ឡុង សំអឿន ដើរ​ប្រាសចាក​ពី​តួនាទី​ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច ទៅជា​រក​ចំណូល​ចូល​ខ្លួនឯង ធ្វើ​មានបាន​បែបនេះ មិនគួរ​បើ​ក្រសួងមហាផ្ទៃ មើលរំលង​សកម្មភាព​របស់ ឡុង សំអឿន នោះទេ​។

​ជុំវិញ​ការចោទប្រកាន់​នេះអ្នក​យក​ព័ត៌មាន​យើង​ មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក​សក្តិ​៤ ឡុង សំអឿន មេ​នគរបាល​សេដ្ឋកិច្ច​គ្រប់​គ្រប់​៣​ខេត្ត​បានទេ ព្រោះ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1561ដង ឆក់ការបូបស្ត្រីបរទេសបានសម្រេចជិះម៉ូតូរត់ដួល បែកក្បាលទៅមុខលែងរួច   អាន1700ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1580ដង បទសម្ភាសន៍លោកស្រី ទួន ចន្រ្ទា ពាក់ព័ន្ធរឿងដីធ្លីជាមួយលោក មឿន សុន   អាន121418ដង សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក   អាន1605ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៥ខែតុលាឆ្នាំ២០១២   អាន1748ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1545ដង ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ   អាន2472ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន4003ដង សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក?...    អាន2351ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31630នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73963នាក់
ខែនេះ    221236នាក់
ឆ្នាំនេះ   2965540នាក់
សរុប   56564436នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:19