លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 30 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 06:50 នាទី ចំនួនអានៈ 2267

បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​ការ​លាក់បាំង​ការមិនចុះបញ្ជី​សហគ្រាស​ដែល​ធ្វើឡើង​ក្នុង​គោលបំណង​ទទួលបាន​ផលប្រយោជន៍​ដោយ​ខុសច្បាប់ ។ ការព្រមាន​នេះ​បាន​បង្ហាញថា​អង្គភាព​មួយ​នេះ​កំពុងស្ថិត​ក្នុង​អំពើពុករលួយ​ដែល​អាច​ប្រឈមមុខ​ច្បាប់ ។​ ​

តាម​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ថ្ងៃទី​១៥ ខែធ្នូ ផ្ញើ​ទៅ​លោក ព្រីម សាលី ប្រធាន​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា សាខា​ពន្ធដារ​ក្រុង​សិរីសោភ័ណ​មិនបាន​ចុះបញ្ជី​សហគ្រាស​មួយចំនួន​នៅ​ឆ្នាំ ២០១៤​នេះ នាំ​ឲ្យ​បាត់បង់​ចំណូល​ពន្ធរដ្ឋ​ ។​ 

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ជំរុញ​ឲ្យ​ប្រធាន​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធិភាព ដោយ​ចុះបញ្ជី​សហគ្រាស​ទាំងអស់​ដើម្បី​ប្រមូល​ពន្ធ​ឲ្យ​បាន​ទាន់ពេល និង​បញ្ឈប់​រាល់​ការ​លាក់បាំង​ការចុះបញ្ជី​សហគ្រាស ដើម្បី​ទទួលផល​ប្រយោជន៍​ខុសច្បាប់បន្តទៅ​​ទៀត​។​ ​

ទាក់ទិន​ការព្រមាន​នោះ​មន្ត្រី​ពន្ធដារ​ខេត្តបន្ទាយមានជ័យ បាន​បង្ហើបឲ្យដឹង​​នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៤នេះថា អំពើពុករលួយ​ក្នុង​អង្គភាព​មួយ​នេះ​បាន​កើតឡើង​ធ្ងន់ធ្ងរ​ណាស់​ក្នុង​រយះពេល​ចុង​ក្រោយ​នេះ ដោយសារតែ​ការអនុវត្ត​ការងារ​របស់លោក​ប្រធាន​មិនមាន​ភាពប្រក្រតី បក្សពួក​និង​អាង​ខ្នង​បង្អែក ។​ ​

កន្លងទៅថ្មីៗនេះ គេនៅចាំបានថាលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ក៏ធ្លាប់បានចេញលិខិតព្រមានប្រធានការិយាល័យពន្ធដាក្រុងសិរីសោភ័ណនិងមន្ត្រីពន្ធដា៣នាក់ ផ្សេងទៀតផងដែរ ជុំវិញភាពមិនប្រកតីមួយចំនួនក្នុងអង្គភាពមួយនេះ ពិ​សេស​គឺ​ការ​ប្រ​មូ​លពន្ធ​ យឺត​យ៉ាវ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់។ មន្ត្រីដែលត្រូវអង្គភាពប្រឆាំងអំពើរពុករលួយព្រមានរួមមាន ១-ឈ្មោះ ឌឹម វិរោចន៍ ប្រ​ធាន​ស្នាក់​ការ​ពន្ធ​ដារ​​សិរីសោ​ភ័ណ​ ២-លោក តុម ផាន់នី មន្រ្តីទទួល បន្ទុកពន្ធ​មុខសញ្ញាលេខ១ នៅ​សង្កាត់​កំពង់​ស្វាយ ទី៣-លោក ផេង សុភា មន្រ្តីទទួលបន្ទុក ប្រមូលពន្ធ​មុខសញ្ញាលេខ២ សង្កាត់​ព្រះ​ពន្លា និងទី៤- លោក ធឹម សុធន មន្រ្តីទទួលបន្ទុក ប្រមូលពន្ធ​មុខសញ្ញា​លេខ៣ នៅ​សង្កាត់​អូរ​អំ​បិល ​ទឹកថ្លា។

ការព្រមានរបស់អង្គភាពប្រឆាំងអំពើរពុករលួយ មកលើអង្គភាពពន្ធដាសាខាខេត្តបន្ទាយមាន ជ័យនេះ គឺជាសារមួយចែករំលែក ដល់បណ្តាលស្ថាប័ន អង្គភាពពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ មួយចំនួន ដែលមានភាពអសកម្ម និងអ្នកយកតួនាទីធ្វើស្រែលើខ្នងរាស្ត្រ ត្រូវកែប្រែឥរិយាបថ របស់ខ្លួននិងបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពមិនប្រក្រ​តីមួយចំនួនដែលធ្លាប់ប្រព្រឹត្តកន្លងមក ប្រយោជន៍គឺដើម្បីរួមគ្នាលប់បំបាត់រាល់អំពើរពុករលួយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ពាក់ព័ន្ធករណីនេះ​ កម្ពុជាសុវណ្ណភូមិ មិនអាចទំនាក់ទំនងលោក ព្រីម សាលី ប្រ​ធាន​មន្ទីរ​ពន្ធ​ដា​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទមិនចូល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល...    អាន2137ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1779ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1615ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1852ដង កម្មវិធីទទួលទានអាហារជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន   អាន1693ដង ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្?...    អាន2362ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន2576ដង គយចល័ត ចាប់ទូរស័ព្ទគេចពន្ធមានតម្លៃ រ៉ាប់ម៉ឺនដុល្លា លាក់បាំងអ្នកកាសែត   អាន1623ដង ពលរដ្ឋក្រីក្រមួយគ្រួសារកំពុងយំស្រែកដង្ហើយហៅសម្តេច ហ៊ុនសែន អោយជួយ   អាន1809ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1513ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32181នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74514នាក់
ខែនេះ    221787នាក់
ឆ្នាំនេះ   2966091នាក់
សរុប   56564987នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:37