ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់

ដោយៈ សហការី ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 13 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 10:21 នាទី ចំនួនអានៈ 2290

ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូវក្នុងភូមិទួលពង្រ​ ក្រៅពីនេះផ្លូវជាតិលេខ៥ក្នុងក្រុងពេលក្រុមហ៊ុនរថយន្ត ដឹកដីយកទៅលក់ម្តងៗ មិនដែនមានការគ្របអ្វីឡើយ បានធ្វើឲ្យជ្រុះដីរាយប៉ាយពេញដងផ្លូវ នៅពេល ពលរដ្ឋ អ្នកដំណើរជាតិ អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ ដីទាំងនោះត្រូវខ្យល់បក់ ហ៊ុយទ្រលោម ចូលភ្នែក ចូលច្រមុះ ដែលឥទ្ធិពលអាក្រក់ទាំងនេះអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងជម្ងឺផ្សេងៗបាន ពិសេសគឺធ្វើឲ្យខូចសណ្តាប់ធ្នាប់ និងសុខមាលភាពពលរដ្ឋរស់នៅសងខាងផល្លូវតែម្តង។

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានទូរសព្ទ័មក សុំអោយ​អ្នកសារព័ត៌មាន​ ជួយចុះ​ផ្សាយ​ជុំវិញករណីខាងលើ ព្រោះពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំងក្រោយពីប្តឹង ចូលអាជ្ញាធរភូមិ សង្កាត់ ក្រុង ជាច្រើនលើកច្រើនសារឲ្យជួយអន្តរាគមន៍ តែអាជ្ញាធរហាក់គ្មានដំណោះ ស្រាយទាល់តែ​សោះ​ ឬ មួយក៏អាជ្ញាធរទាំងនោះបានទទួលសំណែនពីពួកអស់លោក ម្ចាស់ក្រុមហ៊ុនដែល​រកស៊ីកាយដី​និងដឹកដី លក់ទាំងនោះ។

ពលរដ្ឋក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បាននិយាយពេញៗមាត់ថា​ វាពិតជា អយុត្តិធម៌ណាស់សម្រាប់ការរស់នៅរបស់ពួកគាត់ ដូចជាការរស់នៅក្នុងឋាននរកអញ្ចឹង គឺមួយថ្ងៃទៅ មួយថ្ងៃមិនដែលបានស្រូបខ្យល់បរិសុទ្ធទេ ស្រូបបានតែដីហុយ មកលើសម្លៀកបំពាក់ ផ្ទះសំ​បែង​ និងផ្លូវមួយចំនួនត្រូវបានបាក់ រហូតមិនអាចធ្វើដំណើរបាន បញ្ហាទាំងនេះកើតឡើងដោយសារតែ​ក្រុមហ៊ុន​ចំនួន៦ ក្នុងនោះក្រុមហ៊ុន ចាងតេងភាវ លិចធ្លោជាងគេ កាយដីនិងដឹកដីលក់ ដឹកជញ្ជូនទាំងយប់​ទាំងថ្ងៃ​តែងតែបង្កសម្លេងរំខាន និងបើកបរលឿនៗ បង្ហុយដី ដាក់គេឯង ដោយគិតតែប្រយោជន៍របស់ខ្លួន​និង​មិនគិតពីផលប៉ះពាល់របស់ប្រជាពលរដ្ឋឡើយ។

លោក រ៉ាន់ ចំរើន មេភូមិទួលពង្រ បានឲ្យដឹងថា ពិតជាមានករណីនេះកើតឡើងមែន វាពិតជាអយុត្តិធម៌​ណាស់ មានពលរដ្ឋ៣គ្រួសារបានបង្ខំចិត្តលក់ផ្ទះសំបែង ចាកចេញពីភូមិទាំងទឹកភ្នែក ព្រោះតែមិនអាច បន្តរស់នៅទៀតបាន ព្រោះវាប្រឈមនឹងការបាក់ធ្លាក់ផ្ទះចូលរណ្តៅ ដោយសារឈ្មួញជីករណ្តៅធំមហាសាល។ លោកបានបន្តថា មិនត្រឹមតែប៉ុណ្ណឹង​ទេ ផ្លូវមួយចំនួនត្រូវបានបាក់ចូលរណ្តៅ មិនអាចធ្វើដំណើរ​បានទៀតផង ពេលរដ្ឋដឹកដីទាំងនោះឆ្លងកាត់តែងតែហ៊ុយដីចូលភ្នែក ចូលច្រមុះ ផ្ទះសំបែងពលរដ្ឋ​រហូត ចំពោះបញ្ហានេះមានពលរដ្ឋប្តឹងមក៣លើក លោកក៏បានរាយការជូនថ្នាក់លើ និង កោះហៅអស់​លោក​ខាងក្រុមហ៊ុនកាយដីលក់មកធ្វើកិច្ចសន្យាដែរ តែពុំដែលមានក្រុមហ៊ុនណាមកធ្វើ កិច្ចសន្យាទេ ខាងក្រុងក៏បានហៅទៅសួរនាំដែរ តែខាងក្រុមហ៊ុនគ្មានគោរពច្បាប់សោះ។

ជុំវិញករណីនេះលោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាលបានឲ្យដឹងតាមទូរសព្ទ័នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៤នេះថា រាល់ថ្ងៃនេះមានក្រុមហ៊ុនទាំងអស់ចំនួន៦ដែលបានកំពុងធ្វើការងាររកស៊ី ជីករណ្តៅ កាយដីដឹកលក់ពេញក្រុងប៉ោយប៉ែត ហើយក៏បានធ្វើឲ្យខូចផ្លូវ បង្ហុយដីលើលំនៅដ្ឋាន ធ្វើឲ្យប៉ះពាល សុខភាពពលរដ្ឋមែន។ លោកបានច្រាលចោលការចោទប្រកាន់ថា សង្កាត់មិនបានដោះស្រាយបណ្តឹង ប្រជាពលរដ្ឋ ចំពោះរឿងនេះសង្កាត់បានហៅក្រុមហ៊ុនទាំងនោះមកណែនាំដែរ​ តែក្រុមហ៊ុននីមួយៗមិន គោរពតាមសន្យាសោះ ហើយផ្លូវដែលខូចថាធ្វើសងវិញ ក្រុមហ៊ុនដឹកដីទាំងនោះមិនឃើញធ្វើសងវិញ នៅឡើយទេ តាមការចុះមើលជាក់ស្តែងឃើញចាក់ដីបាន​៣០ភាគរយប៉ុណ្ណោះ។ បើទោះបីជាបែប ណាក្នុងនាមជាអាជ្ញាធរលោកនឹងបន្តការដោះស្រាយជូនពលរដ្ឋទៀត។

បើទោះបីជាមានការអះអាងពីអាជ្ញាធរយ៉ាងដូច្នេះក៏ដោយ ពលរដ្ឋសង្គេតឃើញថា ការដោះស្រាយ​ពិតជាមាន តែអាជ្ញាធរធ្វើការយឺតយ៉ាវណាស់​ មិនខុសពីពាក្យថា ម៉ាម៉ាយកតែសូងនោះទេ។

លរដ្ឋសំណូមពរទៅ​លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ ជួយដោះស្រាយបញ្ហាទាំងនេះផង អាជ្ញាធរមូលដ្ឋានអាច ពិបាកដោះស្រាយ ព្រោះឈ្មួញមានលុយ មានអ្នកមានអំណាចអន្តររគមន៍ច្រើន។

ចំពោះបញ្ហាខាងលើនេះ កម្ពុជាសុវណ្ណភូមិ មិនអាចសុំការអធិប្បាយពីលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយ ប៉ែតបានទេ ព្រោះទូរសព្ទ័មិនអាចទំនាក់ទំនងបាន៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1785ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1758ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1721ដង លោក កឹម វិក្រា​​ នៅតែប្រព្រឹត្តអំពើពុករលួយ នៅក្រុមហ៊ុនទូរគមនាគមន៏កម្ពុជាដូច​​​លោក​ ឡៅ​ ?...    អាន1654ដង សិប្បករចម្លាក់ឈើផ្ទុះការតវ៉ាក្រុមហ៊ុនអាទីសង់អង្គរ    អាន1782ដង ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប   អាន1691ដង លោក​ម៉ម សុណង់​ដូ​ធ្លាក់​ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ជាលើក​ទីពីរ    អាន1599ដង ឃាត់ខ្លួនសិស្សវិទ្យាល័យ នេត យ៉ង់ ម្នាក់បញ្ជូនទៅតុលាការ ក្រោយកាប់សិស្សដូចគ្នារបួសដាច់ដៃ?...    អាន1839ដង ព្រះយសមុនីវង្សី រិត សុីធីម បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្?...    អាន2547ដង ពិធី ឡើងអ្នកតា   អាន3687ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      35105នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    77438នាក់
ខែនេះ    224711នាក់
ឆ្នាំនេះ   2969015នាក់
សរុប   56567911នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 18:30