ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ

ដោយៈ សហការី ភ្នំពេញ ថ្ងៃទី 24 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 08:56 នាទី ចំនួនអានៈ 2362

បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់​ឱ្យ​បាន​នូវ​បទល្មើស​អំពើ​ឆក់​ប្លន់ លួច​ជាដើម ។ ប៉ុន្ដែ​ទីតាំង​ទទួល ចាក់​កន្ទុយលេខ​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ ដែល​គ្រប់គ្រង​ដោយ​ឧកញ៉ា អ៊ូ ឆាយ បែរជា​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ​មិនមាន វិធានការ​បង្ក្រាប​?

​អ្នក​កត់​កន្ទុយលេខ​បាន​អះអាងថា ឧកញ៉ា អ៊ូ ឆាយ គឺជា​អ្នក​ប្រមូល​យក ការលក់​កន្ទុយលេខ​ទាំង​តូច​ទាំង​ធំ​នៅ រាជធានី​ភ្នំពេញ មិនដឹងថា គាត់​មានច្បាប់​អនុញ្ញាត​ឬ​អត់​ច្បាប់​នោះទេ ដែល​ជា​ទូទៅ​សមត្ថកិច្ច អាជ្ញាធរ​រួមទាំង តុលាការ​ផង​ដែរ​ពុំ​បាន​បង្ក្រាប ។

រាល់សកម្មភាព​ប្រមូល​ការចាក់​កន្ទុយលេខ របស់​ឧកញ៉ា អ៊ូ ឆាយ កាន់តែ​មាន​ទ្រង់ ទ្រាយ​ធំ ដែល​គេ​ចាត់ទុកថា ឧកញ៉ា អ៊ូ ឆាយ ថ្វី​ត្បិត​តែ​ទទួលបាន​លាភសក្ការៈ ក្នុងនាម​ជា​មេ​កន្ទុយលេខ ប៉ុន្ដែ​ទង្វើ​បែប នេះ​កំពុង​បំពាន​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ដែល​អភិបាល​រាជធានី​ភ្នំពេញ​មាន​វិធាន ការបង្ក្រាប​ឬ​មាន​ចេតនា​ណាមួយ​ផ្ដើម​ឱ្យ​មាន​បទល្មើស​ក្នុងសង្គម ព្រោះ​ប្រភព នៃ​បន​ល្បែងស៊ីសង​គឺជា​ការ​ផ្ដើមចេញ​ឱ្យ​មាន​បទល្មើស​ចោរឆក់​ប្លន់​លួច​គ្រប់បែបយ៉ាង ។

​ដូច្នេះ​គេ​ពុំ​ដឹង ថា ទីតាំង​ប្រមូល​កន្ទុយលេខ​ដ៏​ធំ​របស់ ឧកញ៉ា អ៊ូ ឆាយ ដែល​ស្ថិតនៅ​ខាងក្រោយ ស្ថានីយ​ប្រេង​ស៊ី​គី​ម៉ិច និង​តាម​ច្រក ចូល​ភូមិ​កោះនរារ សង្កាត់​ច្បារ អំពៅ​២ ខណ្ឌ​ច្បារអំពៅ បើកទទួល​យក​ជា​ចំហ ដោយ​មិន​ខ្លាច​ញញើត​សមត្ថកិច្ច​មាន ច្បាប់​ឬ​អត់​ច្បាប់​នោះទេ ព្រោះ​ចាប់ពី ម៉ោងជិង​៤​រសៀល​មាន​អ្នក​ឡើង​លុយ​ដ៏ ប្រសេកប្រសា​ចដូច​ហែរ​កឋិន ។​

ប្រជាពលរដ្ឋ​បាន​រិះគន់ថា កន្លងទៅ សមត្ថកិច្ច​រួម​ទាំង​ អាជ្ញាធរ​ផង​ដែរតែង តែ​បាន​លើកឡើង​ពី ​គោលនយោបាយ ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ក្នុងនោះ​ក៏ មាន​រៀបចំ​ជា​វេទិការ​សាធារណៈ​តាម មូលដ្ឋាន​ឱ្យ​មាន​ការ​សំណូមពរ​ពី​ប្រជា ពលរដ្ឋ​ដល់​អាជ្ញាធរ​ដើម្បី​បង្ក្រាប​បទ ល្មើស​ផ្សេងៗ ពិសេស​បញ្ហា​បន​ល្បែង ស៊ីសង ប៉ុន្ដែ​ជាក់ស្ដែង​ទីតាំង​ប្រមូល ការចាក់​កន្ទុយលេខ​ដ៏​ធំ​របស់​ឧកញ៉ា  អ៊ូ ឆាយ នៅ​សង្កាត់​ច្បារអំពៅ​២ ហាក់​គ្មាន សមត្ថកិច្ច​និង​អាជ្ញាធរ​អើពើ ដែល​ពួក គាត់​មិនដឹងថា ឧកញ៉ា អ៊ូ ឆាយ មាន ឥទ្ធិពល​អំណាច បើក​លក់​កន្ទុយលេខ ផ្ដាច់មុខ​នៅ​រាជធានី​ភ្នំពេញ​មានច្បាប់ ទម្លាប់ ឬ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ប្រយោជន៍​ពី​ឧកញ៉ា អ៊ូ ឆាយ ដើម្បី បិទបាំង​ទីតាំង​បន​ល្បែង​ដ៏​ធំ​នេះ​ឬ​មួយ យ៉ាងណាទេ​? ​ប្រជាពលរដ្ឋ​បាន​បន្ដថា ប្រសិនបើ អ្នកធំ ឬ​មាន​អំណាច​ស្ដុកស្ដម្ភ​កើតចេញ ពី​ការប្រកប​មុខរប​របើ​ក​បន​ល្បែង​ស៊ី សង​វិញ​មែន​នោះ ពិតជា​ពុំ​មាន​សេចក្ដី ថ្លៃថ្នូរ​ក្នុងសង្គម អាចនិយាយបាន​ថា ការ បើក​បន​ល្បែង​ដោយ​ខុសច្បាប់​ជា​ចេតនា បំពាន​ច្បាប់​និង​មាក់ងាយ​ដ៏​ធ្ងន់ធ្ងរ​មក លើ​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ ។​

គួររំលឹកថា បើ យោង​តាម គោល​ន​យោ​បាយ ភូមិ​​-​ស​ង្កាត់ មាន​​សុ​វត្ថិ​ភាព គេ​​ស​ង្កេត​ឃើញ ស​មត្ថ​កិច្ច​​បាន​​ចុះ​ប​ង្ក្រាប និង​​ឃាត់​ខ្លួន​​មេ​​ឆ្នោត ជា​​ហូរ​ហែ​​ដោយ​ខ្លះ ត្រូវ​ប​ញ្ជូន​​ទៅ​កាន់​​តុ​លា​ការ ហើយ​​ខ្លះ​ទៀត ត្រូវ​​ស​មត្ថ​កិច្ច​​ចាប់​​គោះ​​លុយប៉ុន្ដែ​ទីតាំង​ទទួល ចាក់​កន្ទុយលេខ​ដ៏​ធំ​ជាច្រើន​កន្លែង ឬ​កូនកញ្ច្រែង​តាម​ផ្សារ តុ​កាហ្វេ និង​តាម​ផ្ទះល្វែង នៅ​ទូទាំង រាជធានី​ភ្នំពេញ ដែល​គ្រប់គ្រង ឬ​ឡើង​ឲ្យ​លោក​ឧកញ៉ា អ៊ូ ឆាយ បែរជា​សមត្ថកិច្ច​ពាក់​ព័ន្ធ មិនមាន​វិធានការ​បង្ក្រាប នាំ​ឲ្យ​មានការ​រិះគន់ យ៉ាង​សម្បើម​។​ កន្លង​ទៅ​កន្លែង​លក់ កន្ទុយលេខ​តូចៗ​ប្រឈម​នឹង​ការបង្ក្រាប ញឹកញាប់ តែ​ដោយ​ឡែក​ទីតាំង​របស់ ឧកញ៉ា អ៊ូ ឆាយ ពិតជា​អស្ចារ្យ​ដែរ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ពន្លក ជាមេឈ្មួញរកស៊ីដឹកឈើក្រញូងក្បត់ជាតិ ធំម្នាក់ដែលជាឆ្នាំងបាយរបស់សមត្ថកិច្ច   អាន1573ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន2211ដង រដ្ឋាភិបាល​សម្ពោធ​វិមាន​ព្រះ​បរម​រូប​សម្ដេច​ឪ   អាន1921ដង លោកសមរង្ស៊ី និងត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃស្អែក   អាន1762ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1611ដង ឧត្តម​សេនីយ៏យោធា ​​​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ​​ត្រូវ​បាន​​ដោះលែង​   អាន1536ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1740ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1753ដង សមត្ថកិច្ចបានដុតកំទេចគ្រឿងញៀនទ្រង់ទ្រាយធំដែលពុំធ្លាប់មាន   អាន1526ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន1715ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា លោក អ៊ំសំអាន ​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខេត្ត​សៀមរាប​បាន​សរសេរ​លិខិត​សុំ​ការ​អធ្យ​ស្រ័យ​ពី​លោក ហេង​សំ​រិន ប្រ​ធាន​រដ្ឋ​សភាកម្ពុជាកាល​ពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០១៥​ម្សិល​មិញ។ ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31447នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73780នាក់
ខែនេះ    221053នាក់
ឆ្នាំនេះ   2965357នាក់
សរុប   56564253នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:14