បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:19 នាទី ចំនួនអានៈ 2360

ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្នាបបួលទៅធ្វើការនៅភ្នំពេញ។ ម្ដាយស្ត្រីរងគ្រោះសង្ស័យថា គេបោកកូនគាត់យកទៅលក់។ ​ករ​ណី​​នេះ បានកើត​ឡើងតាំងពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់​ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។

ស្ត្រីឈ្មោះ លាវ ពៅ អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិសង្កាត់ខាងលើ ជា​ម្តាយនារីរងគ្រោះបានមកប្តឹងភ្នាក់ងារ​សារព័ត៌មានអគ្គស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយបាន​និយា​យឲ្យដឹងថា គាត់​មានប្តីឈ្មោះ ឈឺន​ នៅ អាយុ៤៨ឆ្នាំ ប្រកបរបរនេសាទត្រី។ ពួកគាត់​មាន​កូន​៥​នាក់ កូនស្រីរងគ្រោះមានឈ្មោះ ឈឺន ឆដា អាយុ១៨ឆ្នាំ ជាកម្មករធ្វើទឹកសុទ្ធឲ្យសិប្បកម្ម​មួយ​កន្លែង នៅក្នុងក្រុងកំពង់ឆ្នាំង។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ យុវជនម្នាក់ឈ្មោះ ឡាំ អាយុ​ប្រមា​ណ១៨ឆ្នាំ បានលួងលោមបបួលកូនស្រីរបស់គាត់ថា បើព្រមទៅធ្វើ​នៅក្រុងភ្នំ​ពេញ គេដឹងថា ​កន្លែងមួយគេឲ្យប្រាក់ខែ២០០ដុល្លារ។ ដោយសារជីវភាពក្រុមគ្រួសារក្រីក្រ ឪពុកម្តាយ​ជួល​ផ្ទះគេ​នៅ នាងជាម្តាយក៏បានយល់ព្រមឲ្យឈ្មោះ ឡាំ នាំកូនស្រីទៅធ្វើ​ការ​នៅភ្នំពេញ។

ក្នុងរយៈពេល៥ថ្ងៃដំបូង គាត់បានទទួលដំណឹងពីកូនជាធម្មតា តែទូរស័ព្ទកូនគាត់ត្រូវបាន​ឈ្មោះ ឡាំ ជាអ្នក​កាន់រហូត មិនដែលជួបកូនផ្ទាល់មាត់ ហើយក្រោយមកទូរស័ព្ទលែងចូល​រហូតតែម្ដង​។

លុះនៅម៉ោង៣:៣០នាទី ល្ងាច​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ គាត់បានទូរស័ព្ទ​ចូល​ឈ្មោះ ម៉ាក់ អះអាងថា ជាបងប្រុសឈ្មោះ ឡាំ និយាយថា នៅ​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ គាត់(ឈ្មោះ ម៉ាក់) បានទៅទទួលយកនារីឈ្មោះ ឈឺន ឆដា ពីបេនឡានសូរិយាក្រុងភ្នំ​ពេញ ប៉ុន្តែនាង​នៅ​បានតែ២ថ្ងៃប៉ុណ្ណោះទេ ក៏បានវិលត្រឡប់ទៅផ្ទះវិញហើយ​។

ស្រ្តីជាម្តាយនារីរងគ្រោះ បាននិយាយទៀតថា គាត់សង្ស័យថា កូនស្រីគាត់ត្រូវគេបោកយកទៅលក់នៅ​កន្លែងណាមួយ ទើបនាងមិនអាចទូរស័ព្ទមកប្រាប់ឪពុកម្តាយបាន។ ​ចំណែកក្រុមគ្រួសារគាត់ក្រីក្រណាស់ គ្មាន​លុយកាក់ប្តឹងផ្តល់សមត្ថកិច្ចឲ្យជួយរកកូនគាត់បានទេ ហេតុ​នេះ ​សំណូមពរដល់សារព័ត៌មានអគ្គស្នងការនគរបាល​ជាតិ មេត្តាជួយផ្សាយព័ត៌មានរកកូនឲ្យគាត់ផង។

ករណីខាងលើ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកានេះ អ្នកយកព័ត៌យើងបានរាយការណ៍ជូន​លោក ​ប្រាក់ វុឌ្ឍី ស្នង​ការនគរបាលខេត្តឲ្យជួយអន្តរាគមន៍ហើយ លោកបានសំណូមពរ​ឲ្យ​ម្តាយនារីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅកា​រិយាល័យនគរបាលប្រឆាំងការជួញ​ដូរ​ខេត្ត នៅព្រឹក​ថ្ងៃទី២៨ ខែវិច្ឆិកានេះ។ ការដាក់ពាក្យប្តឹង មិនត្រូវបានគេទារ​ប្រាក់អ្វីឡើយ ហើយ​លោក​ស្នងការនិយាយថា លោកនឹងអន្តរាគមន៍ឲ្យលោកនាយការិយាល័យធ្វើការស្រាវជ្រាវជា​បន្ទាន់ក្នុងរឿង​ខាងលើនេះ មិនទុកឲ្យយូរឡើយ៕ សេដ្ឋការ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1565ដង អង្គភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​កោះហៅក្រុម​តុលាការខេត្ត ព្រះវិហាររឿងដោះលែងកូនអ្នកមាន?...    អាន1761ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន2373ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន1989ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1661ដង លោក ហ៊ុនសែន ៖ ខ្ញុំមិនចំណុះបរទេស?   អាន1660ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1809ដង សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព   អាន2879ដង អភិបាលស្រុកសាលាក្រៅលោក យឹម ឡាំង សមគំនិតគ្នារំលោភយកដីប្រជាពល រដ្ឋ?   អាន1588ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង បកស្រាយរឿងពលរដ្ឋ​មានមេខ្លោងនៅក្រោយខ្នងចង់យកដីចំការរបស់គាត់   អាន1613ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      31149នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    73482នាក់
ខែនេះ    220755នាក់
ឆ្នាំនេះ   2965059នាក់
សរុប   56563955នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:02