គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង

ដោយៈ រ៉េត ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 20 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 12:32 នាទី ចំនួនអានៈ 2202

ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដាក់​តម្កល់​អដ្ឋិធាតុ​អ្នកស្នេហាជាតិ​គ្រា​ដែល​រាល់​ការឯកភាព​លក់ដូរ ឬ​វិនិយោគ​នោះ គឺ​អាស្រ័យ​លើ​តែ​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រោះ វា​ជា​របស់​គាត់។

​លោក​និយាយ​បែបនេះ នៅ​ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​សួរ​និង​សម្តែង​ការសោកស្តាយ ចំពោះ​ការបាត់បង់​ដី និង​ស្តូប​តម្កល់​អដ្ឋិធាតុ​អ្នកស្នេហាជាតិ នៃ​អតីត​រណសិរ្ស រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KP)​បង្កើតឡើង​អំឡុង ឆ្នាំ​១៩៩០ និង​មាន​អដ្ឋិធាតុ ១១​នាក់ រួម​ទាំង​របស់​លោក លឿង ស៊ី​ណាក់ ហៅ តា​ម៉ាំង ផង ត្រូវ​អាជ្ញាធរ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ វាយ​កម្ទេចចោល ហើយ​លក់​ដី​ទីនោះ​ទៅ​ឲ្យ​ឈ្មួញ ក្រោមរូបភាព​វិនិយោគ ហើយ​នឹង​ទុក​ដី​ខ្លះ សម្រាប់​ចែក​គ្នា តាម រូបភាព​ទន្សោង​គោព្រៃ ។ 

​លោក សៀង ហៃ អាជីវករ និង​ជា​អ្នកវិនិយោគ​ម្នាក់​ក្នុង​ស្រុក និយាយ​ប្រាប់​ថា ដី​ស្តូប​នេះ ត្រូវបាន​គេ​រត់​ការលក់ តាំងពី​មុន​បោះឆ្នោត​សកល ខែកក្កដា មកម្ល៉េះ តែ​បាន​ជាប់គាំង ដោយសារ​ខ្វះ​ដៃគូ​វិនិយោគ ក្នុង​ការ​រត់​ការ​នេះ​គេ​ឃើញ​លោក តួ ធា​នទឺ ដែល​ជា​ទីប្រឹក្សា​ផ្ទាល់ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល បាន​ខ្នះខ្នែង​ជាងគេ និង​បាន​យក​គ្រឿងចក្រ​ដឹក​ដី ចាក់​លើ​ដី​បរិវេណ​ស្តូប​នោះ ។

ដី​នេះ​មាន​ទំហំ​ជិត ២០.០០០ ម៉ែត្រក្រឡា​ហើយ ក្នុង​នោះ​ដី​សាលាឃុំ និង​ប៉ុស្តិ៍នគរបាល​ឃុំ​ទំហំ ៧៨ ម៉ែត្រ​គុណ ៣៨ ម៉ែត្រ ដែល​ស្ថិតនៅ​ជាប់​បរិវេណ​ស្តូប ក៏​ត្រូវ​ដោះដូរ​ទៅ​ទីតាំង​ថ្មី​ដែរ នៅជាប់​ផ្លូវ​ទៅ​ច្រក​បឹង​ត្រកួន ក្នុង​ភូមិ​អណ្តូង​ខ្លុង​ទំហំ ៥០​ម៉ែត្រ គុណ ១០០​ម៉ែត្រ ។ ឯ​អដ្ឋិធាតុ​អ្នកតស៊ូ ក្នុង​បូជនីយដ្ឋាន អ្នក​ស្នេហា ជាតិ ត្រូវបាន​ធ្វើ​កិច្ច​ជាមួយ​ព្រះសង្ឃ នាំយក​ទៅ​កាន់​ចេតិយ សង់​ថ្មី​ក្នុង​វត្ត​ផ្សារ​ថ្មី​រួចរាល់ ហើយ​កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៤​។ 

​យោងតាម​ប្រភព​ព័ត៌មាន​ចុងក្រោយ គឺ​លោក ហង្ស ស៊ីផា ជា​ជំនួយការ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានទទួល សិទ្ធិ​ដឹកនាំ អនុវត្ត​គម្រោង​នេះ ព្រោះ​លោក​អាច​គៀងគរ​ទុន​មក​អភិវឌ្ឍន៍​បាន ។ 

ប្រជាពលរដ្ឋ ក្នុង​ស្រុក​ថ្មពួក បានធ្វើ ការស្នើសុំ ដល់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ជា​ប្រមុខ​សូម​រក្សាទុក បូជនីយដ្ឋាន (​ស្តូប​) នេះ ឲ្យ ស្ថិតនៅ ដដែល ព្រោះថា បើ​ដាក់​វិនិយោគ គឺ​បាន​ប្រយោជន៍​តែ​ថ្នាក់​នាំ​កំពូលៗ​តែប៉ុណ្ណោះ ចំពោះ​អតីត​អ្នកតស៊ូ​រណសិរ្ស​រំដោះ​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ និង​តូចតាច មិន​បាន​ទទួល​របប​គោលនយោបាយ ពី​ការ​យក​ស្តូប​ទៅ​វិនិយោគ​នោះ​ទេ​បាន​តែ​អ្នកមាន​អំណាច​តែ​ប៉ុណ្ណោះ៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ?...    អាន1653ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1745ដង ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1755ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1734ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន2131ដង ក្រ​សួង​​ព្រ​មាន​​បិទ​ ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​​៤ ​បើ​​ការ​បង្ករ​​គ្រោះ​ថ្នាក់​​មិន​​...    អាន1853ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1647ដង លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1973ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1907ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន7540ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      32477នាក់
ម្សិលមិញ    42319នាក់
សប្ដាហ៍នេះ    74810នាក់
ខែនេះ    222083នាក់
ឆ្នាំនេះ   2966387នាក់
សរុប   56565283នាក់
ថ្ងៃទី 06 ខែ 05 ឆ្នាំ 2025 ម៉ោង 16:48